ភ្នំពេញ – កម្មវិធីអាហារូបករណ៍អប់រំសហគមន៍គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ដែលជាការសហការណ៍រវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសម្ព័ន្ធសត្វព្រៃ សម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។
សម្រាប់លក្ខខណ្ឌក្នុងការជ្រើសរើស ត្រូវជាសិស្សានុសិស្សកំពុងសិក្សាថ្នាក់ទី១២ ឬជាអតីតសិស្ស (មានសញ្ញាបត្រទុតិយភូមិដែលមានសុពលភាព៣ឆ្នាំ) មានទីលំនៅក្នុងភូមិគោលដៅស្ថិតក្នុងគម្រោងរេដបូកតំបន់ភ្នំក្រវាញរួមមាន ភូមិពោធិ៍បឹង ភូមិចំបក់ ភូមិរមាំងស ភូមិជីមាល ភូមិត្រពាំងរូង ភូមិដីទំនាប និងឃុំតាតៃក្រោម ។ ជាមួយគ្នានេះបេក្ខជនត្រូវមានសុជីវធម៌ល្អ ជាសិស្សដែលមានឆន្ទៈក្នុងការរៀនសូត្រ និងរៀនពូកែ មានឆន្ទៈក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដែលនឹងវិលត្រឡប់ទៅបម្រើការងារនៅមូលដ្ឋានរយៈពេល៣ឆ្នាំក្រោយ ។

បេក្ខភាពនឹងទទួលបានការឧបត្ថម្ភ និងអត្ថប្រយោជន៍ពីអាហារូបករណ៍ដូចជា ការចំណាយលលើការសិក្សាជំនាញមិនលើសពី៥០០ដុល្លារក្នុងមួយឆ្នាំ ការចំណាយលើការសិក្សាភាសាអង់គ្លេស ការចំណាយលើអាហារប្រចាំខែ ការចំណាយលើសម្ភារៈសិក្សា និងឯកសណ្ឋានប្រចាំឆ្នាំ ការចំណាយលើធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ដែលមានរយៈពេល៤ឆ្នាំ និងឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ។

គួរបញ្ជាក់ថា បេក្ខជនអាចទៅទទួលពាក្យបំពេញស្នើអាហារូបរកណ៍នៅតាមភូមិគោលដៅ និងស្នាក់ការសហគមន៍អេកូទេសចរណ៍ជីផាត និងស្ទឹងអារ៉ែងចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែម និងលម្អិតអាចទៅកាន់លោក ទូច សុផានី តាមរយៈលេខ ០៧១ ៩០០ ០៨៧ និងលោកស្រី គ្រុយ សុខម៉ី តាមរយៈលេខ ០៩៦ ៤៤៤ ៩៩៩ ៨ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2025
វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2025
វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....
មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សនារីសម្រាប់អាហារូបករណ៍២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2023
មូលនិធិហាប់ស្វែល ដែលគេធ្វើការងារលើការលើកកម្ពស់ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្តល់នូវការអប់រំ បណ្តុះបណ្តាល ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...
អាហារូបករណ៍ក្រោយឧត្តមសិក្សាជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យសាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ...
អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សារយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2024
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាសពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅខេត្តហឺណាន...
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2026
ក្រោមកម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើសយុវជន និងសាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស
អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...






























