ការ​ទំនាក់ទំនងធ្វើឱ្យមនុស្សចេះរស់នៅជាមួយគ្នា និងបង្កើនឱកាសការងារ

ទំនាក់ទំនង ត្រូវ​គេ​ដឹងថា គឺជាមូលដ្ឋានគ្រឹះ នៃការបញ្ជូននិងទទួលព័ត៌មាន រវាងមនុស្សម្នាក់ និងមនុស្សម្នាក់ទៀត តាមរយៈការសរសេរ ឬនិយាយ និងកាយវិការដែលមានដូចជាក្រសែភ្នែក និងទឹកមុខជាដើម។ ទំនាក់ទំនងល្អចាំបាច់ត្រូវយកចិត្តទុកដាក់ទាំងកាយវិការ ការនិយាយស្ដី ការបង្ហាញចេញ និងជាអ្នកស្ដាប់ដ៏ល្អ ហើយជំនាញមួយនេះបានដើរតួនាទីយ៉ាងច្រើនក្នុងការជួយសម្រួលដល់ការសិក្សា ស្នេហា ការងារ និងរស់នៅក្នុងសង្គម។ ទំនាក់ទំនងល្អក៏​បានបន្ថែមរស់ជាតិជីវិតឱ្យកាន់តែប្រសើរ និងរីករាយថែមមួយកម្រិតទៀត ហើយមានភាពងាយស្រួលក្នុងការភ្ជាប់កិច្ចសន្ទនាជាមួយអ្នកដទៃបានលឿន និងមានសិល្បៈបត់បែនក្នុងការនិយាយទៅកាន់មនុស្សចម្រុះស្រទាប់វណ្ណៈ និងជាតិសាសន៍ ។ 

គុណតម្លៃ នៃជំនាញប្រភេទនេះបានផ្តល់អត្ថប្រយោជន៍ទាំងការរស់នៅបែបឯកជន និងសង្គម ។ ឯកជនគឺសំដៅដល់គ្រួសារមិត្តភក្តិ គូស្វាមីភរិយា ចំណែកការទំនាក់ទំនងក្នុងសង្គមដូចជានៅកន្លែងការងារ នៅសាលា និងការប្រជុំនានា ។ ក្នុងនោះ ទំនាក់ទំនង​ដែល​ប្រសើរ គឺត្រូវមានគ្រឹះជាច្រើនទៀត ដូចជា របៀបនៃការនិយាយស្ដី ភាសារកាយវិការ និងការប្រើប្រាស់ទឹកមុខឱ្យស្របទៅនឹងស្ថានការណ៍។ មួយវិញទៀត ការបង្ហាញខ្លួនដោយមានទំនាក់ទំនងល្អនៅក្នុងសង្គមគឺជាឱកាសក្នុងការបង្កើនសម្ព័នភាព ហើយឱកាសការងារក៏កាន់តែមានភាពទូលំទូលាយបន្ថែមមួយកម្រិតទៀត។

មួយវិញទៀតចំណុចសំខាន់បន្ថែមក្នុងការទំនាក់ទំនងមានដូចជា វាងវៃក្នុងការស្ដាប់, និយាយច្បាស់ៗ, និងចេះពីរបៀបសង្ខេបអត្ថន័យពេលមានកិច្ចសន្ទនាណាមួយ, ចេះប្រើប្រាស់សំណួរបំផុស ឬសំណួរបើក , សួរដើម្បីបញ្ជាក់នូវ​អត្ថន័យ ឬចម្លើយ បង្ហាញពីការយកចិត្តទុកដាក់ និងឆ្លើយតបដោយភាសារកាយវិការនៅពេលភាគីម្ខាងទៀតកំពុងនិយាយ ឬបកស្រាយ។ បុគ្គលដែលមានទំនាក់ទំនងល្អគឺជាតួអង្គម្នាក់មានសមត្ថភាពអាចបង្វែរស្ថានភាពអាប់អួរឱ្យមានភាពប្រសើរឡើងជាងមុន និងតែងមានគំនិតផ្តួចផ្តើមកិច្ចសន្ទនា ឬចេះបំផុសឱ្យមានការចូលរួមពីមជ្ឈដ្ឋានខាងក្រៅជារឿយៗ។

តើនៅក្នុងថ្នាក់រៀនត្រូវការជំនាញទំនាក់ទំនង​នេះដែឬទេ? ចម្លើយគឺត្រូវការ ព្រោះគ្រូសុទ្ធតែទាមទារឱ្យចេះជំនាញបត់បែន, វិធីសាស្រ្តបង្រៀន, ជំរុញទឹកចិត្តសិស្ស, បង្កើតភាពស្និតស្នាល និងការគ្របគ្រងថ្នាក់រៀនទាំងមូលដែលជំនាញទាំងនេះហើយកើតចេញពីគ្រូមានជំនាញទំនាក់ទំនងល្អទើបអាចបំពេញភារកិច្ចនេះបាន។ ចំណែកសិស្សត្រូវការធ្វើកិច្ចការក្រុម និងបង្កើតក្រុមលេងល្បែង ឬជជែកពិភាក្សា ដូច្នេះហើយបើពួកគេមានជំនាញទំនាក់ទំនង នោះនឹងជួយឱ្យសិស្សនិស្សិតមានកិច្ចសហការក្រុមបានប្រសើរជាងមុន។

ក្នុងករណីដែលមិនយកចិត្តទុកដាក់ចំពោះទំនាក់ទំនង មនុស្សនឹងជួបនូវផលវិបាកដូចជា ឱកាសការងារមិនមានភាពទូលំទូលាយ ព្រោះនៅក្នុងមុនជំនាញវិជ្ជាជីវៈជាច្រើនឧទារហណ៍ដូចជាគ្រូបង្រៀន អ្នកពិគ្រោះផ្នែកសេវាសុខភាព អ្នកទីផ្សារ និងជំនាញជាច្រើនទៀតគឺសុទ្ធសឹងតែត្រូវការជំនាញបែបនេះ។  ជំនាញទំនាក់ទំនងធ្វើឱ្យមនុស្សងាយយល់ពីគ្នាទៅវិញទៅមក ហើយ​ប្រសិនបើមិនមានជំនាញនេះ គឺអាចបណ្តាលឱ្យការរស់នៅមិនសូវចុះសម្រុងជាមួយមនុស្សដែលមាននិន្នាការផ្ទុយគ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា