ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ភ្នំពេញ – វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ដោយអាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល២ឆ្នាំ និង៣ឆ្នាំទៅតាមកម្មវិធីសិក្សារបស់កម្រិតសិក្សា ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យរួមមាន វិស្វកម្មសម្ភារៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, វិស្វកម្មមេកានិក, វិស្វកម្មឌីជីថល, វិស្វកម្មជីវគីមី និងជីវគីមី, វិស្វកម្មគីមី និងគីមីវិទ្យា, ការគ្រប់គ្រងវិស្វកម្មអគ្គិសនី បច្ចេកវិទ្យាថាមពល, វិស្វកម្មបរិស្ថាន វិស្វកម្មឧស្សាហកម្ម និងការគ្រប់គ្រងភស្តុភារ, ការគ្រប់គ្រងបច្ចេកវិទ្យាថាមពល, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មប្រព័ន្ធដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ និងជំនាញបច្ចេកវិទ្យាផ្សេងជាច្រើនទៀត ។

លក្ខខណ្ឌដែលបេក្ខជនតម្រូវមានដូចជា មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រសម្រាប់បរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ថ្នាក់បណ្ឌិត មានកាយសម្បទាមាំមួននិងសុខភាពផ្លូវចិត្តល្អ មិនមានសញ្ជាតិថៃ មានកំណត់ត្រាការសិក្សាល្អ និងចេះប្រើប្រាស់ភាសាអង់គ្លេសបានល្អក្នុងការទំនាក់ទំនង និងសម្រាប់សិក្សា ។ ជាមួយគ្នានេះ បេក្ខជនដែលទទួលបានអាហារូបករណ៍ផ្សេងទៀតមិនអាចមានសិទ្ធិដាក់ពាក្យបានទេ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមចូលទៅកាន់ https://www.siit.tu.ac.th/about_news_detail.php?sid=&nid=470 ។ បេក្ខជនក៏តម្រូវភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា ប្រវត្តិរូបសង្ខេប អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរថតចម្លង ឬលិខិតឆ្លងដែនមានសុពលភាពថតចម្លង ឯកសារស្រាវជ្រាវ ឬស្នាដៃបានបោះពុម្ព(បើមាន) សេចក្ដីថ្លែងពីគោលបំណងរបស់សាម៉ីខ្លួន វិញ្ញាបនបត្របញ្ជាក់កម្រិតភាសាអង់គ្លេស ប្រតិចារិកសញ្ញាបត្រ និងលិខិតណែនាំពីរច្បាប់ពីលោកគ្រូអ្នកគ្រូ ឬសាស្ត្រាចារ្យ ។

បេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានការសិក្សាដោយឥតបង់ថ្លៃពីកម្មវិធីអាហារូបករណ៍ ប្រាក់ប្រចាំខែចំនួន ១០,០០០បាតក្នុងមួយខែ និងថ្លៃធ្វើដំណើរពីប្រទេសកំណើតទៅប្រទេសថៃចំនួន ២០,០០០បាត ។ លើសពីនេះ ថ្លៃសេវាធានាសុខភាព និងថ្លៃទិដ្ឋាការជាដើម ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់តំណភ្ជាប់ https://currentissues.pk/siit-university-scholarship-in-thailand-2023-fully-funded/ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។