គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងរៀបរាប់ដោយសង្ខេបអំពីបទពិសោធន៍របស់អ្នកដែលសរសេរដោយលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ឬថ្នាក់ដឹកនាំដើម្បីរៀបរាប់ពីបុគ្គលិកលក្ខណៈ ការអនុវត្តការសិក្សា ឬការងាររួមទាំងគុណសម្បត្តិរបស់បេក្ខជន ។​ លិខិតអនុសាសន៍ក៏ជាឯកសារមួយដែលជាអំណះអំណាងរឹងមាំដើម្បីឱ្យនិស្សិតអាចទទួលបានជោគជ័យក្នុងការដាក់ពាក្យអាហារូបករណ៍ផងដែរ ។

ដើម្បីធ្វើឱ្យ​ការសរសេរលិខិតអនុសាសន៍អាហារូបករណ៍បានល្អ បេក្ខជនត្រូវដឹងពីសំខាន់ចំនួន៦ដូចជា ៖

១.ស្គាល់អ្វីជាលិខិតអនុសាសន៍អាហារូបករណ៍ ៖ ការសិក្សានៅសាកលវិទ្យាល័យជាពេលវេលាដែលតម្រូវឱ្យនិស្សិតត្រូវចំណាយថវិការច្រើនដើម្បីអាចសិក្សាបាន ប៉ុន្តែនិស្សិតអាចស្នើពាក្យអាហារូបករណ៍ដើម្បីស្វែងរកទុនសិក្សា និងកាត់បន្ថយការចំណាយផ្សេងៗ ។ ក្នុងការស្នើពាក្យអាហារូបករណ៍ បេក្ខជនត្រូវមានលិខិតអនុសាសន៍ដែលបង្កើតឡើងដោយនរណាម្នាក់ដែលមានតួនាទីជាសាស្ត្រចារ្យ ថ្នាក់ដឹកនាំរបស់បេក្ខជនដើម្បីបញ្ជាក់ពីសមត្ថភាព និងភាពបត់បែនរបស់បេក្ខជនដែលអាចបង្ហាញពីមូលហេតុដែលសិស្សសមនឹងទទួលអាហារូបករណ៍ ។

២. ដឹងពីគោលបំណងរបស់លិខិតអនុសាសន៍ ៖ បេក្ខជនដែលជានិស្សិតមហាវិទ្យាល័យ ឬសិស្សវិទ្យាល័យត្រូវសុំឱ្យលោកគ្រូ អ្នកគ្រូ ឬទីប្រឹក្សាក្លឹបជាអ្នកសរសេរណែនាំពន្យល់ឱ្យបានជាក់លាក់ពីហេតុផលអ្វីដែលសិស្សគួរតែទទួលបានអាហារូបករណ៍នេះ ។ ជាមួយគ្នា បេក្ខជនត្រូវរកប្រភពដែលផ្ដល់លិខិតអនុសាសន៍អាចឱ្យភាគីអាហារូបករណ៍ទុកចិត្តបាន និងផ្តោតលើគុណភាពរបស់សិស្សដែលសាកសមនឹងទទួលបានអាហារូបករណ៍ ។

៣. ទម្រង់លិខិតអនុសាសន៍​ ៖ លិខិតអនុសាសន៍ជាឯកសារយោងជួយឱ្យនិស្សិតអាចទទួលបានអាហារូបករណ៍ដូចនេះ ការសរសេរលិខិតអនុសាសន៍ឱ្យត្រូវទម្រង់ជាអ្វីដែលនិស្សិតត្រូវដឹងដោយមានដូចជា៖ 

  • ការចាប់ផ្ដើមអត្ថបទ ឬក្បាលអត្ថបទ ៖ ក្នុងចំណុចនេះអ្នកផ្ដល់អនុសាសន៍គួរតែបញ្ចូលព័ត៌មាន កាលបរិច្ឆេទ ចំណងជើង ឈ្មោះវិទ្យាស្ថាន អាសយដ្ឋានផ្លូវការ ទីក្រុង រដ្ឋ និងលេខកូដតំបន់ និងព័ត៌មានទំនាក់ទំនងដែលពេញចិត្ត ។
  • សេចក្ដីចាប់ផ្ដើម ៖ ជាការណែនាំខ្លួនខ្លីៗអំពីសិស្សរបស់អ្នកផ្ដល់អនុសាសន៍ ហើយបញ្ជាក់ពីអាហារូបករណ៍ដែលសិស្សបានជ្រើសរើស រួមបញ្ជូលព័ត៌មានលម្អិត លក្ខណៈសម្បត្តិ និងរយៈពេលនៃទំនាក់ទំនងរបស់សិស្ស ។
  • ទិដ្ឋភាពទូទៅ ៖ តួសេចក្ដីនៃលិខិតអនុសាសន៍នឹងត្រូវរៀបរាប់ពីចំណុចខ្លាំងរបស់សិស្ស និងរបៀបដែលបេក្ខជនបំពេញតម្រូវការអាហារូបករណ៍ ។ ការសរសេរអំពីបទពិសោធន៍សិក្សាដូចជា ពិន្ទុតេស្ត និងសមិទ្ធិផលសិក្សាដែលបង្ហាញថា សិស្សជាបុគ្គលដែលមានការលើកទឹកចិត្ត និងមានក្រមសីលធម៌ដើម្បីជួយឱ្យសិស្សមានភាពលេចធ្លោ ។
  • សេចក្ដីសន្និដ្ឋាន ៖ នៅក្នុងការបញ្ចប់លិខិតអនុសាសន៍ត្រូវមានសេចក្ដីថ្លែងការណ៍រឹងមាំមួយដើម្បីសង្កត់ធ្ងន់លើការយល់ព្រមរបស់អ្នកចំពោះសិស្ស និងការរំលឹកឡើងវិញនូវអនុសាន៍របស់អ្នកចំពោះសិស្ស ។
  • ហត្ថលេខា ៖ ការបញ្ចប់ដោយប្រើហត្ថលេខាសរសេរដោយដៃ ជាការល្អបំផុតរួមជាមួយការផ្ទៀងផ្ទាត់លិខិតអនុសាសន៍ផងដែរ ។

៤. គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍ ៖ អ្នក​ផ្ដល់អនុសាសន៍ត្រូវដឹងពីគន្លឹះមួយចំនួនដូចជា ប្រាកដថាអ្នកស្គាល់ពីសិស្សរបស់អ្នកបានល្អគ្រប់គ្រាន់ក្នុងការសរសេរឱ្យពួកគេ ដោយបង្ហាញពីសក្ដានុពល ទេពកោសល្យ ជំនាញរបស់សិស្ស និងពិនិត្យការសរសេរឱ្យបានច្រើនដង ។ ជាមួយគ្នានេះ អ្នកផ្ដល់អនុសាសន៍ដែលជាលោកគ្រូ អ្នកគ្រូ ឬសាស្ត្រាចារ្យអាចបដិសេធក្នុងការសរសេរលិខិតអនុសាស​ន៍ប្រសិនបើអ្នកមិនចង់ផ្ដល់លិខិតណែនាំ ។

៥. តើនរណាជាអ្នកសរសេរលិខិតអនុសាសន៍បាន? ៖ លិខិតណែនាំអំពីអាហារូបករណ៍ដែលមានប្រសិទ្ធភាពនឹងត្រូវបានសរសេរដោយគ្រូបង្រៀន ឬសាស្រ្តាចារ្យដែលអាចនិយាយអំពីចំណុចខ្លាំង និងលទ្ធផលសិក្សារបស់សិស្ស បន្ថែមពីលើចរិតលក្ខណៈរបស់សិស្ស ។

៦. តើលិខិតអនុសាសន៍គួរមានរយៈពេលប៉ុន្មាន? ៖ លិខិតណែនាំអំពីអាហារូបករណ៍គួរតែបំពេញទំព័រទាំងមូលជាមួយនឹងទម្រង់ត្រឹមត្រូវ ហើយមានប្រហែល ៣០០ ទៅ ៥០០ ពាក្យ និងមិនលើសពីពីរទំព័រ។ សូមចំណាំថា ការសរសេរចាប់ពី៣ទំព័រជាទូទៅវែងពេក ហើយការសរសេរខ្លីពេកក៏ជាគុណវិបត្តិផងដែរ ។

នេះជាការចុះផ្សាយតាមរយៈគេហទំព័រផ្លូវការរបស់ bold.org ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...