វត្តប្រាសាទនាងខ្មៅកំពុងក្លាយជាទីកន្លែងផ្តល់ការអប់រំដល់សាមណសិស្សជាង ៣៤៥អង្គ

សាមណសិស្ស ៣៤៥អង្គមានព្រះជន្មចន្លោះពី៣ – ២០ព្រះវស្សាកំពុងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលចំណេះដឹងពីអក្សរសាស្ត្រខ្មែរ ភាសាបាលី វិជ្ជានព្វន្ត និងការប្រតិបត្តិខ្លួនតាមគន្លងអប់រំសីលធម៌ព្រះពុទ្ធសាសនានៅវត្តប្រាសាទនាងខ្មៅ ។ សាមណសិស្សកំពុងទទួលការសិក្សានៅទីនេះ ស្ថិតក្រោមការគ្រប់គ្រង និងទំនុកបម្រុងដោយព្រះធម្មវិជ្ជា ជួន កក្កដា បច្ចុប្បន្នជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ ។

សាមណសិស្សដែលទទួលបានការបណ្ដុះបណ្ដាលនៅសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ ភាគច្រើនមកពីគ្រួសារមានជីវភាពក្រីក្រ កូនចៅពុទ្ធបរិស័ទចំណុះជើងវត្ត និងក្មេងកំព្រាគ្មានទីពឹងមកពីបណ្ដាខេត្តនានា ។ សាមណសិស្សមួយចំនួនដែលបានឆ្លងកាត់ការសិក្សានៅទីនេះ បានបន្តការសិក្សានៅពុទ្ធិកសិក្សានានា ព្រមទាំងបានបន្តការសិក្សានៅសាកលវិទ្យាល័យជាបន្តបន្ទាប់ ។

ព្រះធម្មវិជ្ជា ជួន កក្កដា នាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ មានថេរដីកាថា សាមណសិស្សដែលបានបួសរៀននៅវត្តប្រាសាទនាងខ្មៅ មានឱកាសទទួលបានការអប់រំត្រឹមត្រូវក្នុងសំណាក់ព្រះពុទ្ធសាសនា ។ ជាមួយគ្នានេះ សកម្មភាពដែលព្រះអង្គកំពុងធ្វើ (បង្រៀន) គឺកំពុងជួយឱ្យសាមណសិស្សទទួលបានចំណេះដឹងពីវិស័យពុទ្ធចក្រ និងផ្តល់ភាពកក់ក្តៅចេញពីអារាម ។

ព្រះធម្មវិជ្ជា ជួន កក្កដា នាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ

អាត្មាធ្លាប់ឆ្លងកាត់ជីវិតជាកូនអ្នកក្រខ្សត់ពុំមានធនធាន ដូច្នេះអាត្មាមានបំណងចង់ឱ្យក្មេងៗដែលមកទីនេះ មានឱកាសបន្តការសិក្សា និងអភិវឌ្ឍន៍ចំណេះដឹងចេញពីការអប់រំបានត្រឹមត្រូវ

ព្រះធម្មវិជ្ជា ជួន កក្កដា នាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ

សូមជម្រាបថា នៅក្នុងសាលាពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ មានបែងចែកកម្រិតសិក្សាផ្ដើមចេញពីថ្នាក់មត្តេយ្យសិក្សាកម្រិតក កម្រិតខ និងកម្រិតគ រហូតដល់ថ្នាក់បញ្ចប់កម្រិតបឋមសិក្សា ហើយទំនងមានតែទីនេះហើយដែលមានសាលាមត្តេយ្យសិក្សាកម្រិតសម្រាប់សាមណសិស្ស ។ ទន្ទឹមគ្នានេះ សាមណសិស្សក៏ទទួលបានការបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេសផងដែរ ។

សាលាពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ ស្ថិតនៅវត្តប្រាសាទនាងខ្មៅ មានទីតាំងស្ថិតនៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ វត្តនេះបានសាងសង់ឡើងនៅក្បែរនឹងប្រាសាទនាងខ្មៅ ដែលប្រាសាទនេះសង់ឡើងនៅរវាងសត្សវត្សទី១០ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...