កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ភ្នំពេញ – កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី Thailand International Postgraduate Program នៅប្រទេសថៃ ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន៖ Suffciency Economy Philosophy(SEP), Climate Change and Environmental Issues, Agriculture and Food Security, Public Health, Bio-Circular-Green Economy Model (BCG) and other topics related to Sustainable Development Goals (or SDGs) ។

លក្ខខណ្ឌសម្រាប់បេក្ខជនទាំង២ភេទក្នុងការចុះឈ្មោះរួមមាន មានសញ្ជាតិខ្មែរ មានអាយុមិនលើសពី៤៥ឆ្នាំ ជាមន្ត្រីរាជការ ចេះភាសាអង់គ្លេសបានល្អ មានសុខភាពល្អបរិបូរណ៍ទាំងកម្លាំងកាយសម្បទា និងសតិបញ្ញា និងមានសញ្ញាបត្របរិញ្ញាបត្រដែលទាក់ទងនឹងជំនាញខាងលើ ។

ជាមួយគ្នានេះសូមបេក្ខជនភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា ពាក្យសុំអាហារូបករណ៍៣ច្បាប់, លិខិតបញ្ជាក់កម្រិតចំណេះដឹងភាសាអង់គ្លេស TOEFL, IELTS, ព្រឹត្តិបត្តិពិន្ទុ, សញ្ញាបត្របរិញ្ញាបត្រ, លិខិតគាំទ្រពីលោកគ្រូអ្នកគ្រូ២ច្បាប់, គម្រោងស្រាវជ្រាវ និងសំបុត្រពេទ្យពិនិត្យសុខភាព ។

បេក្ខជនដែលមានបំណងដាក់ពាក្យសូមធ្វើការចូលទៅកាន់ https://forms.gle/Ft6swBZsav5wpxTK6 ដើម្បីបំពេញពាក្យជាមុនសិន ។ ជំហានបន្ទាប់បេក្ខជនផ្ញើពាក្យសុំអាហារូបករណ៍ និងលិខិតចាំបាច់ខាងលើជា Hard copy ចំនួន៣ច្បាប់ទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ )។

និស្សិតត្រូវធ្វើបំពេញ និងដាក់ពាក្យឱ្យបានមុនថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៤:០០នាទីល្ងាច ។ សម្រាប់ព័ត៌មានអាចចូឡទៅកាន់គេហទំព័រផ្លូវការរបស់ TICA តាមរយៈ https://tica-thaigov.mfa.go.th ឬ Email: tipp@mfa.go.th ឬទំនាក់ទំនងទៅកាន់មន្ត្រីទទួលបន្ទុកនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈ ០៩៥ ៦២៤ ៨៩៥ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....