ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន​ ​១០​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​ «​វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​» ​ជំនាន់​ទី​៨​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​(​NIE​)​។​

​កម្មវិធី​សិក្សា​នេះ​ មាន​រយៈពេល​ ​២​ ​ឆ្នាំ​ ​ដោយ​តម្រូវឱ្យ​សិក្សា​នៅ​រៀងរាល់​ថ្ងៃសៅរ៍​ និង​ថ្ងៃអាទិត្យ​។​ ក្នុង​នោះ​ក៏​មាន​ថ្នាក់​បង់​ថ្លៃ​សម្រាប់​បេក្ខជន​ទូទៅ​ចំនួន​ ​២០​កន្លែង​ផងដែរ​។​

​លក្ខខណ្ឌ​ដាក់ពាក្យ​ ​សម្រាប់​ថ្នាក់​អាហារូបករណ៍​ ​(​១០​ ​នាក់​) ​៖ ​ជា​បុគ្គលិក​អប់រំ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​បាន​តាំង​ស៊ប់​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​, ​មាន​វិញ្ញាបនបត្រ​រដ្ឋបាល​ចេញ​ដោយ​ប្រធាន​អង្គភាព​សាម៉ី​, ​មាន​បរិញ្ញាបត្រ​ភាសា​បារាំង​ (​ឬ​សញ្ញាបត្រ​សម​មូល​) ​ឬ​ ​មាន​បរិញ្ញាបត្រ​ជំនាញ​ផ្សេង​ទៀត​ ​ប៉ុន្តែ​មាន​សញ្ញាបត្រ​ភាសា​បារាំង​ចាប់ពី​កម្រិត​ ​DELF​ ​B​2​ ​ឡើង​ទៅ​។ ​ចំពោះ​គ្រូបង្រៀន​ភាសា​បារាំង​ដែល​មាន​បរិញ្ញាបត្រ​ជំនាញ​ផ្សេង​ ត្រូវ​មាន​សញ្ញាបត្រ​ភាសា​បារាំង​ចាប់ពី​កម្រិត​ ​DELF​ ​B​1​ ​ឡើង​ទៅ​។​

​សម្រាប់​ថ្នាក់​បង់​ថ្លៃ​សេវា​សិក្សា​ ​(​២០​ ​នាក់​)​៖ ​បើក​ទូលាយ​សម្រាប់​បេក្ខជន​ទូទៅ​ ​(​ទាំង​ពីរ​ភេទ)​, ​មាន​បរិញ្ញាបត្រ​ភាសា​បារាំង​ វិញ្ញាបនបត្រ​បណ្តោះអាសន្ន ​ឬ​សញ្ញាបត្រ​សម​មូល ​ឬ​ ​មាន​បរិញ្ញាបត្រ​ជំនាញ​ផ្សេង​ទៀត​ ​ប៉ុន្តែ​មាន​សញ្ញាបត្រ​ភាសា​បារាំង​ចាប់ពី​កម្រិត​ ​DELF​ ​B​2​ ​ឡើង​ទៅ​ ​(​ឬ​កម្រិត​ ​DELF​ ​B​1​ ​សម្រាប់​គ្រូបង្រៀន​ភាសា​បារាំង​ស្រាប់​)​។​

​សំណុំ​ឯកសារ​តម្រូវ​សម្រាប់​ការ​ចុះឈ្មោះ​

​បេក្ខជន​ត្រូវ​បំពេញ​សំណុំ​លិខិត​សុំ​ចុះឈ្មោះ​ប្រឡង​ដោយ​ផ្ទាល់​ដៃ ​រួមមាន​៖​
​1. ​ពាក្យ​សុំ​ចុះឈ្មោះ​ប្រឡង ​(​គំរូ​របស់​វិទ្យាស្ថាន​) ​ចំនួន​ ​០១​ ​ច្បាប់​
​2. ​សញ្ញាបត្រ​បរិញ្ញាបត្រ​/​វិញ្ញាបនបត្រ​បណ្តោះអាសន្ន ​(​ថតចម្លង​បញ្ជាក់​ពី​អាជ្ញាធរ​) ​និង​សញ្ញាបត្រ​ ​DELF​ ​B​1​-​B​2​ ​(​ថតចម្លង​) ​ចំនួន​ ​០១​ ​ច្បាប់​
​3.​ ​ប្រវត្តិ​រូប​សង្ខេប ​មាន​បិទ​រូបថត​ទំហំ​ ​4​x​6​ ​ចំនួន​ ​០១​ ​ច្បាប់​
​4.​ ស​លាក​បត្រ​ឯកត្តជន ​មាន​បិទ​រូបថត​ទំហំ​ ​4​x​6​ ​ចំនួន​ ​០២​ ​ច្បាប់​
​5. ​រូបថត​ថ្មី​ ​(​ផ្ទៃ​មុខ​ត្រង់​ ​គ្មាន​មួក​ គ្មាន​វ៉ែនតា​) ​ទំហំ​ ​4​x​6​ ​ចំនួន​ ​០២​ ​សន្លឹក​
​6. ​សម្រាប់​ថ្នាក់​អាហារូបករណ៍​បន្ថែម​ ​៖​ លិខិត​តាំង​ស៊ប់​ក្នុង​ក្របខ័ណ្ឌ​ ​និង​វិញ្ញាបនបត្រ​រដ្ឋបាល​ចេញ​ដោយ​ប្រធាន​អង្គភាព​ ​០១​ ​ច្បាប់​

​ចំណាំ​ ​៖ ​បេក្ខជន​ដែល​ប្រឡង​ថ្នាក់​អាហារូបករណ៍​ ​ហើយ​ទទួលបាន​ចំណាត់ថ្នាក់​ចាប់ពី​លេខ​ ​១១​ ​ឡើង​ទៅ​ ​អាច​ស្ម័គ្រចិត្ត​ដាក់ពាក្យ​ចូលរៀន​ក្នុង​ថ្នាក់​បង់​ថ្លៃ​សិក្សា​បាន​។​

​កាលបរិច្ឆេទ​សំខាន់​ៗ​
​- ​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ប្រកាស​នេះ​ រហូតដល់​ ​ថ្ងៃទី​១៨​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។
​-​ ​ថ្ងៃ​ប្រឡង​ជ្រើសរើស​ ​៖​ថ្ងៃទី​០៣​ ​ខែតុលា ​ឆ្នាំ​២០២៦​ ​នៅ​មណ្ឌល​ប្រឡង​វិទ្យាស្ថាន​ជាតិ​អប់រំ​។
​វិញ្ញាសា​ប្រឡង​រួមមាន​៖​
​1. ​វិញ្ញាសា​ភាសា​បារាំង​ ​និង​វិធីសាស្ត្រ​បង្រៀន​៖ ​រយៈពេល​ ​៣​ ​ម៉ោង​ ​(​មេ​គុណ​ ​២​)
​2. ​វិញ្ញាសាវប្បធម៌​ទូទៅ​៖​ រយៈពេល​ ​១​ ​ម៉ោង​ ​៣០​នាទី​ ​(​មេ​គុណ​ ​១​)

​បេក្ខជន​អាច​ទាញយក​ (​Download​) ​ទម្រង់​ពាក្យ​សុំ​ប្រឡង​តាមរយៈ​តំណភ្ជាប់​ ​https​:​/​/​shorturl​.​at​/​I​26​lA​ ​ឬ​ទាក់ទង​ដោយ​ផ្ទាល់​នៅ​ ការិយាល័យ​សិក្សា​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ​រៀងរាល់​ម៉ោង​ធ្វើការ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។