វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (រាជធានីភ្នំពេញ) ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែង ក្នុងនោះក៏មានផ្ដល់អាហារូបករណ៍១០០% ចំនួន៨០កន្លែង រយៈពេល៥ឆ្នាំ, អាហារូបករណ៍ (ការបញ្ចុះថ្លៃសិក្សា) សម្រាប់និស្សិតនារីគ្រប់រូប និងអាហារូបករណ៍ពីដៃគូនានា។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូលដោយអាចផ្ដល់សញ្ញាបត្រថតចម្លងនៅពេលដាក់ពាក្យចូលរៀន។ បេក្ខជនដែលបានដាក់ពាក្យសុំធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ពីវិទ្យាល័យតាមនីតិវិធីកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្ហាញខ្លួននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយភ្ជាប់ជាមួយ សលាកប័ត្រឯកត្តជន ចេញដោយវិទ្យាល័យដើម្បីផ្ទៀងផ្ទាត់ និងប្រាក់ចំនួន២ម៉ឺនរៀលដើម្បីបង់សិទ្ធប្រឡង។ ករណីដែលបេក្ខជនមិនបានបង្ហាញខ្លួន និងប្រគល់សលាកប័ត្រឯកត្តជនតាមការកំណត់ខាងលើ នឹងចាត់ទុកថាបេក្ខជនបោះបង់សិទ្ធប្រឡងរបស់ខ្លួន។

ការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:០០ព្រឹក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្រោមវិញ្ញាសាជាភាសាខ្មែរ ៣ គឺ គណិតវិទ្យា រយៈពេល២ម៉ោង តក្តវិទ្យារយៈពេល១ម៉ោង និងរូបវិទ្យា គីមីវិទ្យា រយៈពេល២ម៉ោង។

បញ្ជីឈ្មោះបេក្ខជនប្រឡងនឹងបិទផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦:០០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងការផ្សាយតាមPage Facebook ផ្លូវការរបស់វិទ្យាស្ថាន Institute of Technology of Cambodia – សាលាតិចណូ  ។ លទ្ធផលប្រឡងនឹងប្រកាសនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦:០០ នៅវិទ្យាស្ថានផ្ទាល់ និងតាមរយៈPage Facebook ផ្លូវការដដែល។

ក្រោយទទួលបានលទ្ធផលប្រឡង បេក្ខជនអាចធ្វើការដាក់ពាក្យចូលរៀនពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ រហូតគ្រប់ចំនួននិស្សិតដែលបានគ្រោងទុក។

សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅកាន់ទីចាត់ការសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បន្ទប់លេខA-201 អគារA ឬតាមទូរស័ព្ទលេខ ០១២ ៦៨៣ ៤៨៣ ឬ ០១៦ ៦៥៩ ៥៣៥ ឬ ០៧១ ៨៥៤ ៤៤៣២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...