SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ ​ដល់​បេក្ខជន​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​ S​EAMEO ក្នុង​នោះ​បួក​រួមទាំង​កម្ពុជា​ផងដែរ​។

​កម្ម​វិធី​នេះ​ផ្តល់​ឱកាស​ដល់​អ្នក​ទទួល​អាហារូបករណ៍​ក្នុង​ការ​បន្ត​ការ​សិក្សា​កម្រិត​ខ្ពស់​លើ​វិស័យ​អាទិភាព ​ដែល​ស្រប​តាម​ទិសដៅ​ការងារ​របស់​ SEAR​CA ​ក្នុង​គោលបំណង​ជំរុញន​វានុវត្តន៍ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​។

​លក្ខខណ្ឌ​ជ្រើសរើស​
​-​បើក​ចំហ​សម្រាប់​ប្រជា​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​ S​EA​MEO ​ដែល​ជា​បុគ្គលិក​ប្រចាំ​ការ​របស់​ស្ថាប័ន​សិក្សា​ ​ឬ​ស្ថាប័ន​ស្រាវជ្រាវ​ ​ឬ​ស្ថាប័ន​រដ្ឋាភិបាល​។
-​បេក្ខជន​ត្រូវ​មាន​អាយុ​មិន​លើស​ពី​ ៤០ ​ឆ្នាំ ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ ៤៥ ​ឆ្នាំ​ ​សម្រាប់​ថ្នាក់​បណ្ឌិត​ ​នៅពេល​ដាក់​ពាក្យ​។
-​ជំនាញ​ដែល​បេក្ខជន​ជ្រើសរើស​សិក្សា​ ត្រូវ​មាន​ភាព​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​ ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ​និង​ជនបទ​។​

​អត្ថប្រយោជន៍​អាហារូបករណ៍​

​អាហារូបករណ៍​ផ្តល់​ជូន​៖​
​-​ថ្លៃ​សិក្សា​ ​និង​ថ្លៃ​សេវា​សិក្សា​ផ្សេង​ៗ​
​-​ប្រាក់​ឧបត្ថម្ភ​ការ​ធ្វើដំណើរ ​(​រួម​មាន​សំបុត្រ​យន្តហោះ​ទៅ​-​មកពី​ប្រទេស​កំណើត​ទៅកាន់​ទីកន្លែង​សិក្សា​ ​និង​ថ្លៃ​ធ្វើដំណើរ​ក្នុង​តំបន់​)​
​-​ជំនួយ​សម្រាប់​ការ​រៀបចំ​និក្ខេបបទ​/​សារ​ណា​បញ្ចប់​ការ​សិក្សា​
​-​ប្រាក់​ឧបត្ថម្ភ​សម្រាប់​សៀវភៅ​ ​និង​សម្ភារៈ​សិក្សា​
​-​ធានារ៉ាប់រង​សុខភាព​
​-​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អាហារ​ ការ​ស្នាក់​នៅ​ ​និង​ចំណាយ​ផ្សេង​ៗ​

​សាកលវិទ្យាល័យ​សិក្សា​ ​គឺ​បេក្ខជន​អាច​ជ្រើសរើស​សិក្សា​នៅ​សាកលវិទ្យាល័យ​ខាង​ក្រោម​ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួមមាន​៖

​-​Institut Pertanian Bogor ​(​IPB​)​ ​ឥណ្ឌូណេស៊ី
​-​Universitas ​Gadjah ​Mada ​(​UGM​)​ ​ឥណ្ឌូណេស៊ី
​-​Universitas ​Brawijaya ​(​UB​)​ ​ឥណ្ឌូណេស៊ី
​-​Kasetsart ​University ​(​KU​)​ ​ថៃ​
​-​Universiti ​Putra ​Malaysia ​(​UPM​)​ ​ម៉ាឡេស៊ី
-​University of the Philippines ​Los ​Baños ​(​UPLB​)​ ​ហ្វីលីពីន

​ដោយឡែក​ចំពោះ​សាកលវិទ្យាល័យ​ផ្សេងទៀត​ដែល​ជា​ទីតាំង​សិក្សា​របស់​ SEAR​CA ​ប៉ុន្តែ​មិន​មាន​រាយ​ឈ្មោះ​ខាង​លើ​ ​ត្រូវ​បាន​កំណត់​សម្រាប់​កម្មវិធី​អាហារូបករណ៍​រួម​របស់​ S​EAR​CA ​ប៉ុណ្ណោះ ​ដូចជា​ ​National ​Taiwan ​University​,​ Sejong ​University ​និង​ Tokyo ​University of ​Agriculture ​(​Tokyo​-​NODAI​)​។

​នីតិវិធី​ដាក់​ពាក្យ​

​ឯកសារ​ដែល​ត្រូវ​ដាក់​ស្នើ​ ​ត្រូវ​រៀបចំ​ជា ​ភាសា​អង់គ្លេស រួម​មាន​៖​
១​. ​ច្បាប់​ដើម​ ​ឬ​ច្បាប់​ចម្លង​ដែល​បាន​បញ្ជាក់​ត្រឹមត្រូវ​នៃ​តារាង​ពិន្ទុ​សិក្សា​ ​(​Transcript ​of Academic ​Records​)​ ​ដែល​មាន​ត្រា​របស់​សាកលវិទ្យាល័យ​ ​និង​ហត្ថលេខា​ដើម​របស់​មន្ត្រី​ចុះ​បញ្ជី​ ​ឬ​នាយក​សាកលវិទ្យាល័យ​។ ​បេក្ខជន​ថ្នាក់​អនុ​បណ្ឌិត​ ត្រូវ​ដាក់​ច្បាប់​ដើម​ ​ឬ​ច្បាប់​ចម្លង​ដែល​បាន​បញ្ជាក់​ត្រឹមត្រូវ​នៃ​តារាង​ពិន្ទុ​ថ្នាក់​បរិញ្ញាបត្រ​ ​(​BS​)​។ ​ចំពោះ​បេក្ខជន​ថ្នាក់​បណ្ឌិត​ ត្រូវ​ដាក់​តារាង​ពិន្ទុ​ថ្នាក់​បរិញ្ញាបត្រ ​(​BS​)​ ​និង​អនុបណ្ឌិត​ ​(​MS​)​។​
​២​.​ ​ច្បាប់​ដើម​ ​ឬ​ច្បាប់​ចម្លង​ដែល​បាន​បញ្ជាក់​ត្រឹមត្រូវ​នៃ​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​/​សញ្ញាបត្រ​ ​សម្រាប់​គ្រប់​កម្រិត​សិក្សា​ដែល​បាន​បញ្ចប់​។
៣​.​ ​វិញ្ញាបនបត្រ​បញ្ជាក់​ការងារ​។
៤​.​ ​ទម្រង់​លិខិត​ណែនាំ ​ដែល​បាន​បំពេញ​ដោយ​សាស្ត្រាចារ្យ​ណែនាំ​ការ​សិក្សា ​និង​និយោជក​។
៥​.​ ​សេចក្តី​ពិពណ៌នា​សង្ខេប​អំពី​ ​ការ​ស្រាវជ្រាវ​ ​ដែល​បេក្ខជន​មាន​គម្រោង​អនុវត្ត​សម្រាប់​និក្ខេបបទ​/​សារ​ណា​បញ្ចប់​ការ​សិក្សា​។ ​ប្រធាន​បទ​ស្រាវជ្រាវ​ត្រូវ​ស្រប​តាម​ការ​ផ្លាស់ប្តូរ​ប្រកបដោយ​ចីរភាព​នៃ​ប្រព័ន្ធ​កសិកម្ម ​តាមរយៈនវានុវត្តន៍​នៅ​អាស៊ី​អាគ្នេយ៍​។​

​លើស​ពី​នេះ​ ​ប្រធាន​បទ​ស្រាវជ្រាវ​ត្រូវ​ចូលរួមចំណែក​ជា​យុទ្ធសាស្ត្រ​ដល់​លទ្ធផល​ណាមួយ​ដូច​ខាង​ក្រោម​៖​
-​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ
​-​លើកកម្ពស់​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​
​-​បង្កើន​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ប្រព័ន្ធ​កសិកម្ម​
​-​ពង្រឹង​សមត្ថភាព​ ​និង​អំណាច​របស់​កសិករ​ ​ក្រុម​កសិករ​ ​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម ​និង​ស្ថាប័ន​របស់​ពួកគេ​

​៦​.​ ​វិញ្ញាបនបត្រ​ពី ​វេជ្ជបណ្ឌិត​ ​បញ្ជាក់​ថា​ បេក្ខជន​មាន​សុខភាព​ផ្លូវកាយ ​និង​ផ្លូវចិត្ត​ល្អ ​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​ការ​សិក្សា​កម្រិត​ក្រោយ​បរិញ្ញាបត្រ​។
៧​. ​បេក្ខជន​ត្រូវ​បាន​ផ្តល់​អាទិភាព​ ​ប្រសិនបើ​មាន​លទ្ធផល​ប្រឡង​ ​IELTS ​ពិន្ទុ ​៦​.​០ ​ឬ​ TOEFL i​BT ពិន្ទុ ​៧៥​ ​ដែល​ប្រឡង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​មុនពេល​ដាក់​ពាក្យ ​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ភាសា​អង់គ្លេស​។

​អាហារូបករណ៍​នេះ​នឹង​ផុត​កំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​៣០​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ហើយ​ចំពោះ​ពាក្យ​ស្នើសុំ​ទាំងអស់​នឹង​ត្រូវ​បាន​វាយតម្លៃ​ដោយ​ SEAR​CA ​និង​ក្រសួង​ពាក់ព័ន្ធ​របស់​ប្រទេស​ដែល​បេក្ខជន​មាន​សញ្ជាតិ ​ដើម្បី​ធានា​ឱ្យ​ដំណើរការ​ជ្រើសរើស​មាន​ភាព​យុត្តិធម៌​ ​និង​តម្លាភាព​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​បេក្ខជន​អាច​ទំនាក់ទំនង​តាមរយៈ​អ៊ីមែល​៖​ gsid@searca​.​org​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...