អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី ចាប់ពីខែសីហា ឆ្នាំ២០២៦តទៅ។

និស្សិត​ដែលជាប់អាហារូបករណ៍ នឹងត្រូវ​បានរ៉ាប់រងថ្លៃសិក្សា ប្រាក់​អាហារូបករណ៍ប្រចាំខែ សម្រាប់ផ្គត់ផ្គង់​ការ​រស់នៅ ផ្តល់កន្លែង​ស្នាក់នៅ រ៉ាប់រងសុខភាព និង​អត្ថប្រយោជន៍ផ្សេងៗ​ទៀត ហើយ​សំបុត្រ​យន្តហោះ​ពេលចេញទៅសិក្សា​នៅប្រទេស​ហុងគ្រី (តែម្តងគត់) ជាបន្ទុក​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ប្រភេទ នៃអាហារូបករណ៍

– ថ្នាក់បណ្ឌិត (PhD/DLA) ចំនួន៤កន្លែង លើ​មុខ​ជំនាញណាក៏បាន និង​សិក្សា​ជា​ភាសាហុងគ្រី ឬអង់គ្លេស។

– ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MA/MSc) ចំនួន ៧កន្លែង លើមុខជំនាញ Agricultural Science, Arts and Humanity, Social Science, Computer Science and Information Technology, Legal Science, Economic Science, Engineering Science, Medical and Health Science, Sport Science, Natural Science, Arts, Art Education, Political Science and Public Governance។

– អាហារូបករណ៍ ចំនួន ៧កន្លែង សម្រាប់ការសិក្សាពេញមួយចប់ថ្នាក់បរិញ្ញាបត្រ ដល់បរិញ្ញាបត្រជាន់ខ្ពស់ (one tier-Master’s “OTM”) លើមុខជំនាញ Agricultural Science, Engineering Science, Medical and Health Science, Teacher Training and Arts។

– ថ្នាក់ឧត្តមសិក្សា (BA/BSc) ចំនួន ១២កន្លែង លើមុខជំនាញ Agricultural Science, Arts and Humanities, Social Science, Computer Science and Information Technology, Legal Science, Economic Science, Engineering Science, Health Science, Political Science and Public Governance, Sport Science, Natural Science, Arts and Art Education។

បេក្ខជន ដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍នេះ ត្រូវដាក់ពាក្យតាមរយៈគេហទំព័រ apply.stipendiumhungaricum.hu ឬ www.stipendiumhungaricum.hu ឱ្យបានត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ បេក្ខជនក៏តម្រូវឱ្យមកចុះឈ្មោះនៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការ អាស៊ាន អគារលេខ៨០ មហាវិថីព្រះនរោត្តម (ស្ថិតក្នុងទីស្តីការក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃផ្សាយ ដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី។

ផ្អែកលើបញ្ជីឈ្មោះបេក្ខជន (Eligible candidates) ដែលកម្មវិធីអាហារូបករណ៍នឹងផ្ញើជូនមកក្រសួងអប់រំ ក្រោយកាលបរិច្ឆេទឈប់ទទួលពាក្យតាមអនឡាញ (១៥ មករា ២០២៦) ក្រសួងនឹងរៀបចំការប្រឡងក្នុងចំណោមបេក្ខជន ទាំងនោះលើ វិញ្ញាសាភាសាអង់គ្លេស និងវប្បធម៌ទូទៅ សម្រាប់បេក្ខជនថ្នាក់ក្រោយឧត្តមសិក្សា “PhD/DLA, MA/MSC” និង ភាសាអង់គ្លេស និងគណិតវិទ្យា សម្រាប់បេក្ខជនថ្នាក់ឧត្តមសិក្សា “BA/BSc & OTM” ដើម្បីជ្រើសរើស និង បញ្ជូនឈ្មោះបេក្ខជន (តាមចំនួនកំណត់ជាក់ស្តែង) ទៅឱ្យភាគីហុងគ្រី ពិនិត្យ និងសម្រេចជាស្ថាពរ ចុងក្រោយ។ ចំពោះពេលវេលា និងទីកន្លែងជាក់លាក់នៃការប្រឡង ក្រសួងនឹងជម្រាបជូននៅពេលក្រោយ។

សម្រាប់ព័ត៌មានទាក់ទងនឹងលក្ខខណ្ឌ នៃការចូលរួមជាបេក្ខភាព និងការបំពេញសំណុំឯកសារផ្សេងៗ សូមមើលនៅក្នុងគេហទំព័រខាងលើ។ ព័ត៌មានបន្ថែមផ្សេងទៀត សូមទាក់ទងសាកសួរតាមរយៈទូរស័ព្ទលេខ ០១២ ៣២៨ ៨០៦ និង ០៩៥ ៦២៤ ៨៩៥ រៀងរាល់ម៉ោងធ្វើការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។