សិស្សភៀសសឹកជាង៦ពាន់នាក់ ចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅគ្រឹះស្ថានសិក្សារាជធានីខេត្តចំនួន២០

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ សិស្សភៀសសឹកបានចុះឈ្មោះចូលរៀនបណ្តោះអាសន្នចំនួន៦៣៨៨នាក់ហើយ ពួកគេ​បាន​ចុះឈ្មោះ​នៅគ្រឹះស្ថានសិក្សា ១១៦៣ សាលា ក្នុង រាជធានីខេត្តចំនួន២០។

ក្រសួងអប់រំ​មិន​បានបង្ហាញរបាយការណ៍លម្អិត​ពីស្ថានភាពនៃការចុះឈ្មោះរបស់សិស្សភៀសសឹកនោះទេ ប៉ុន្តែ​បើតាម​មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ គិត​ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ មានទិន្នន័យ​សិស្សានុសិស្ស​ភៀសសឹក​ដែលបាន​មក​ចុះឈ្មោះ​រៀន​តាម​គ្រឹះស្ថានសិក្សា​នានាក្នុង​ភូមិសាស្រ្ត​រាជធានីភ្នំពេញ សរុបចំនួន ១៧៩នាក់ ក្នុងនោះសិស្សបឋមសិក្សា​មានចំនួន ១១៨នាក់, សិស្សអនុវិទ្យាល័យចំនួន ១៤នាក់ និង​សិស្ស​វិទ្យាល័យ​ចំនួន ៦២នាក់។

ដោយឡែកមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍ថា មានសិស្សានុសិស្ស​ភៀសសឹក​សរុបចំនួន ១០០៧នាក់ កំពុង​ស្នាក់នៅ និង​រៀន​តាម​បណ្តុំ​សុវត្ថិភាព ដែល​រៀបចំ​ដោយ​អាជ្ញាធរ សហការ​ជាមួយ​មន្ទីរអប់រំ ដោយ​ក្នុងនោះ មត្តេយ្យសិក្សា​មានចំនួន ៣នាក់, បឋមសិក្សា ចំនួន ៥៧៩នាក់, មធ្យមសិក្សា ចំនួន ៤២៥នាក់។

យ៉ាងណាក៏ដោយ ខេត្ត​បន្ទាយមានជ័យ ក៏​ជាខេត្ត​ដែលត្រូវ​រងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ ដែរ ដោយ​មក​ដល់បច្ចុប្បន្ន​មានសាលា​រៀន​បិទទ្វា ចំនួន ៣២៩កន្លែង ធ្វើ​ឱ្យ​រងផលប៉ះពាល់ដល់សិស្ស ចំនួន ៩៨៤៤៤នាក់។

ជាម្លោះព្រំដែនរវាង​ប្រទេសកម្ពុជា និង​ថៃ ដែលផ្តើម​កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២៥ គិត​មកទល់នឹងពេលនេះ បាន​ធ្វើ​ឱ្យ​ សាលារៀនសរុបចំនួន ១០៣៩ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន៦ ត្រូវបិទទ្វារជាបណ្ដោះអាសន្ន ដែលបណ្តាលឱ្យ​សិស្សចំនួន ២៤២៨៨១ នាក់ និងគ្រូចំនួន ៩៧៩៧ នាក់ អាក់ខានការសិក្សា និងការបង្រៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...