សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង សម្រាប់​សិក្សា​លើជំនាញជាច្រើន នៅ​តាម​គ្រឹះស្ថាន​សិក្សាចំនួន៦ របស់​សាធារណរដ្ឋ​ប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

បើតាមសេចក្តីជូនដំណឹងរបស់​សមាគមសិស្ស-និស្សិត អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ អាហារូបករណ៍​ដែលត្រូវផ្តល់ជូននៅគ្រឹះស្ថានសិក្សា​ទាំង៦នោះ​រួមមាន ទី១ សាកលវិទ្យាល័យស៊ុន​យ៉ាត់សេន (Sun Yat-sen University) ផ្តល់ជូនចំនួន១៥កន្លែង សម្រាប់​កម្រិតសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ សិក្សា​រយៈពេល ៤-៥ឆ្នាំ ជាភាសាចិន ដោយ​ទទួលបានអត្ថប្រយោជន៍ថ្ងៃសិក្សា ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ និង​កន្លែង​ស្នាក់នៅ។ ទី២ សាកលវិទ្យាល័យ​ប៉េកាំង​តិចណូឡូជី ចំនួន ៥កន្លែង សម្រាប់កម្រិតសិក្សា​បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជាភាសាចិន ដោយ​ទទួលបានអត្ថប្រយោជន៍ ថ្ងៃសិក្សា ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ និង​កន្លែងស្នាក់នៅ។

ទី៣ សាកលវិទ្យាល័យធាងជីង ចំនួន ៥កន្លែង សម្រាប់កម្រិតសិក្សា​បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ជា​ភាសាចិន ឬអង់គ្លេស ដោយ​ទទួលបានអត្ថប្រយោជន៍ ថ្ងៃសិក្សា ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ និង​កន្លែងស្នាក់នៅ។ ទី៤ សាកលវិទ្យាល័យ​មហាសមុទ្រ​ជើជាំង ចំនួន ៣០កន្លែង សម្រាប់កម្រិតសិក្សា​ថ្នាក់​បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជាភាសាចិន ដោយ​ទទួលបានអត្ថប្រយោជន៍ ថ្លៃសិក្សា និង​កន្លែងស្នាក់នៅ ។ ទី៥ សាកលវិទ្យាល័យ​ហ៊ូចូវ ចំនួន ២០កន្លែង កម្រិតសិក្សា​បរិញ្ញាបត្រជាន់ខ្ពស់ ជាភាសាចិន ឬអង់គ្លេស ដោយទទួលបានអត្ថប្រយោជន៍ ថ្លៃសិក្សា និង​កន្លែង​ស្នាក់នៅ និង ទី៦ សាកលវិទ្យាល័យជីវជាំង ចំនួន ៥កន្លែង សម្រាប់​កម្រិតសិក្សា​ថ្នាក់ភាសាចិន ដោយ​ទទួលបានអត្ថប្រយោជន៍ថ្លៃសិក្សា​ ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ និង​កន្លែងស្នាក់នៅ។

សម្រាប់លក្ខខណ្ឌ នៃការស្នើសុំចុះឈ្មោះ ៖ បេក្ខជនទាំងពីរភេទ​ត្រូវ​មាន សញ្ជាតិខ្មែរ, មានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​មានតម្លៃស្មើ និង​មាននិទ្ទេសល្អ, មានសញ្ញាបត្រ​បរិញ្ញាបត្រ ឬសញ្ញាបត្រ​ដែលមានតម្លៃស្មើ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ត្រូវ​មានព្រឹត្តិបត្រពិន្ទុ, មានអាយុក្រោម ២៥ឆ្នាំ គិតត្រឹម​ថ្ងៃដាក់ពាក្យ សម្រាប់ថ្នាក់បរិញ្ញាបត្រ, មានអាយុក្រោម ៣៥ឆ្នាំ គិត​ត្រឹមថ្ងៃ​ដាក់ពាក្យ សម្រាប់​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, មានអាយុចាប់ពី ១៦-៣៥ឆ្នាំ (គ្រូបង្រៀនភាសាចិន​អាចពន្យារដល់ ៤៥ឆ្នាំ) សម្រាប់សាកលវិទ្យាល័យ​ជីវជាំង, ត្រូវ​មានចំណេះដឹងភាសាអង់គ្លេស និង​ភាសាចិនល្អ, មានសុខភាព និង​សតិបញ្ញាល្អ។

សិស្ស-និស្សិត​ដែលមានបំណង​ចង់ចូលរួម​ក្នុង​ដំណើរការ​ជ្រើសរើស សូមចូលទៅកាន់លីង https://me-qr.com/yyWlxd5I ដើម្បីទទួលពាក្យស្នើសុំ និង​ប្រគល់​ជូនការងារ​នៅ​ការិយាល័យ​ នៃក្រុមការងារ អ.ម.ត ចិន ស្ថិតនៅផ្លូវ​៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ភោជនីយដ្ឋាន​ វ័ន ម៉រ) យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៤ វេលាម៉ោង​៥រសៀល។ ​ទំនាក់ទំនងព័ត៌មាន Telegram 061 281 333៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...