ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី២ នៅវិទ្យាស្ថានជាតិអប់រំឆ្នាំសិក្សា២០២៣-២០២៤ សរុបចំនួន៣៥កន្លែង ក្នុងនោះសម្រាប់កម្មវិធីអាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាអាហារូបរកណ៍១៥កន្លែង និងបង់ថ្លៃសិក្សា២០កន្លែង ។

លក្ខខណ្ឌជ្រើសរើសបេក្ខជនសិក្សារួមមាន សម្រាប់ថ្នាក់អាហារូបករណ៍ ជាបុគ្គលិកអប់រំដែលកំពុងបម្រើការងារនៅអង្គភាពនានាក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ឬមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត, មានបទពិសោធន៍ការងារក្នុងវិស័យអប់រំចាប់ពីការតាំងស៊ុបក្នុងក្របខណ្ឌឡើងទៅ, មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់តាមរយៈការសរសេរនិក្ខេបបទស្រាវជ្រាវ មានសំណើរស្រាវជ្រាវសម្រាប់ថ្នាក់បណ្ឌិត ។ សម្រាប់ថ្នាក់សិក្សាបង់ថ្លៃ ជាបេក្ខជនទូទៅ មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់តាមរយៈការសរសេរនិក្ខេបបទស្រាវជ្រាវ, មានសំណើស្រាវជ្រាវសម្រាប់ថ្នាក់បណ្ឌិត ។

បេក្ខជនដែលដាក់ពាក្យប្រឡងត្រូវបំពេញសំណុំលិខិតចុះឈ្មោះប្រឡងដោយផ្ទាល់ និងភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា ពាក្យសុំចុះឈ្មោះប្រឡង (មានគម្រូ ១ច្បាប់) សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រមានតម្លៃសមមូល (១ច្បាប់) ប្រវត្តិរូបសង្ខេបមានបិទរូបថតថ្មីទំហំ៤x៦ (មានគំរូភ្ជាប់ ១ច្បាប់) សលាកបត្រឯកត្តជនមានបិទរូបថតថ្មីទំហំ៤x៦ (មានគំរូភ្ជាប់១ច្បាប់) និក្ខេបបទស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (១ច្បាប់) តារាងពិន្ទុថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(១ច្បាប់) រូបថតថ្មីថតពីមុខ មិនមានពាក់មួក មិនមានវែនតា​ (ទំហំ៤x៦ មួយច្បាប់) លិខិតវាយតម្លៃសកម្មភាពការងារពីប្រធានអង្គភាព និង លិខិតតាំងស៊ប់ក្នុងក្របខ័ណ្ឌរដ្ឋ (សម្រាប់អាហារូបករណ៍ មួយច្បាប់) សំណើស្រាវជ្រាវសម្រាប់ថ្នាក់បណ្ឌិត(១ច្បាប់) ។

ការប្រឡងជ្រើសរើសនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ដែលមានវិញ្ញាសាសរសេរ និងវិញ្ញាសាសម្ភាសន៍ និងអនុវត្តកុំព្យូទ័រ ។ ការប្រឡងនៅមណ្ឌល វិទ្យាស្ថានជាតិអប់រំ ដោយវិញ្ញាសាសរសេរមាន ការប្រឡងឯកទេស និងស្រាវជ្រាវ រយៈពេល៣ម៉ោង (មេគុណ២) និងការប្រឡងភាសាអង់គ្លេស រយៈពេល១ម៉ោង៣០នាទី(មេគុណ១) និងវិញ្ញាសាសម្ភាសន៍ និងអនុវត្តន៍កុំព្យូទ័រ ផ្ដោតទៅលើសំណើស្រាវជ្រាវរបស់បេក្ខជន និងការអនុវត្តន៍កុំព្យូទ័រសម្រាប់តែបេក្ខជនប្រឡងជាប់វិញ្ញាសាសរសេរ ។

បេក្ខជនត្រូវទាញយកពាក្យសុំប្រលងជ្រើសរើសតាមតំណភ្ជាប់ https://rb.gy/pa0xb រួចព្រីនសខ្មៅ ឬពណ៌ និងបង់ប្រាក់សិទ្ធប្រឡងចំនួន២០០០រៀលនៅការិយាល័យគណនេយ្យ នៃវិទ្យាស្ថានជាតិអប់រំ ។ 

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចធ្វើការទំនាក់ទំនងទៅកាន់ការិយាល័យសិក្សាវិទ្យាស្ថានជាអប់រំ ឬតាមលេខទូរស័ព្ទ ០៨៨ ៩៨ ៩៩ ១៦២/ ០៨៩ ៩៣ ៨៣ ៤៩/ ០១៦ ៩៥ ៩៦ ២៤ ឬគេហទំព័រវិទ្យាស្ថានជាតិអប់រំ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង១៧:០០នាទី ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...