រដ្ឋាភិបាលកាតាផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាជាង១០០កន្លែងដល់និស្សិតបរទេសសម្រាប់​ឆ្នាំសិក្សា២០២៣

ភ្នំពេញ – កម្មវិធីអាហារូបករណ៍ Qatar Scholarship របស់រដ្ឋាភិបាលកាតា កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាជាង១០០កន្លែងដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនរួមមាន ថ្នាក់បរិញ្ញាបត្រ៤៧កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់២៩កន្លែង ថ្នាក់បណ្ឌិត២០កន្លែង និងវគ្គសិក្សាខ្លីផ្សេងទៀត ។

អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅសាកលវិទ្យាល័យ Qatar នៃទីក្រុង Doha ដែលមានមហាវិទ្យាល័យសិល្បៈ និងវិទ្យាសាស្ត្រ, មហាវិទ្យាល័យវិស្វកម្ម, មហាវិទ្យាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, មហាវិទ្យាល័យអប់រំ, មហាវិទ្យាល័យច្បាប់, មហាវិទ្យាល័យវេជ្ជសាស្ត្រ, មហាវិទ្យាល័យឱសថស្ថាន, មហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមហាវិទ្យាល័យសារៀ និងការសិក្សាអ៊ីស្លាម ។

សម្រាប់​លក្ខខណ្ឌដែលអាហារូបករណ៍តម្រូវរួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវ​មានពិន្ទុ GPA យ៉ាងតិច ៣.០០ពិន្ទុ, សម្រាប់សិក្សាថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រមានពិន្ទុ GPA យ៉ាងតិច២.៨០ ។ ជាមួយគ្នានេះ សិស្សនិស្សិតត្រូវបំពេញតម្រូវការចូលមហាវិទ្យាល័យ (Program-Specific Admission)ផងដែរ។

អត្ថប្រយោជន៍ដែលអាហារូបករណ៍ផ្ដល់ជូនបេក្ខភាពរួមមាន ថ្លៃសិក្សា កន្លែងស្នាក់នៅ ការចំណាយលើការសិក្សា ថ្លៃសៀវភៅ និងសម្ភារៈសិក្សាផ្សេងៗដែលជាការគាំទ្រពីរដ្ឋាភិបាលកតាតា ។

ដើម្បីធ្វើការដាក់ពាក្យសូមចូល http://www.qu.edu.qa/students/admission/graduate/apply និងព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://tinyurl.com/2p8tnwuy ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...