ភ្នំពេញ – តាមរយៈកម្មវិធីអាហារូបករណ៍ចេនហ្ស៊ីរបស់ Prince Holding Group ផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់ដល់និស្សិតឆ្នាំទី១ ដែលថ្នាក់បរិញ្ញាបត្រគ្រប់គ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជននៅកម្ពុជា ។ អាហារូបករណ៍នេះនឹងផ្ដល់ជូនដល់និស្សិតចំនួន១០០កន្លែង ដែលមានរយៈពេល៤ឆ្នាំ និងផ្ដល់ឱកាសការងារក្រៅម៉ោង ។

អាហារូបករណ៍នេះ ផ្ដល់ជូនឱ្យរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបីធំៗ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ដល់ឱ្យ ៤ជំនាញ រួមមាន ព័ត៌មានវិទ្យា ១៥កន្លែង, វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ១៥កន្លែង, ធុរកិច្ចអន្តរជាតិ ១៥កន្លែង, និងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ០៥កន្លែង ។ សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្ដល់២ជំនាញមាន សេដ្ឋកិច្ចឌីជីថល ១៥កន្លែង, បដិសណ្ឋារកិច្ច ១៥កន្លែង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជំនាញសំណង់ ២០កន្លែង ។

អាហារូបករណ៍នឹងផ្ដល់អាទិភាពដល់និស្សិតដែលមានសមត្ថភាពខ្ពស់ផ្នែកចំណេះដឹងសកលចំពោះជំនាញដែលខ្លួនបានដាក់ ធ្លាប់មានការចូលរួមសកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងមនុស្សធម៌ផ្សេងៗ ។ លើសពីនេះ បេក្ខជនដែលទទួលបានអាហារូបករណ៍សម្រាប់បង់ថ្លៃសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាតាំង៣ ខាងលើរួចហើយក៏អាចស្នើសុំអាហារូបករណ៍នេះបានដែរ ។
គួរបញ្ជាក់ដែរថា បេក្ខជនទាំងអស់ត្រូវដាក់ពាក្យចូលរៀន ប្រឡង ឬធ្វើតេស្តជាស្ថាពរដើម្បីចូលសិក្សា នៅក្នុងមុខជំនាញណាមួយក្នុងចំណោមជំនាញទាំង ៧ ខាងលើទើបមានសិទ្ធិទទួលបានអាហារូបករណ៍នេះ ។ សម្រាប់និស្សិតដែលជាប់ជ័យលាភីអាហារូបករណ៍នឹងផ្ដល់ជូនថ្លៃសិក្សាប្រចាំឆ្នាំ អាហារូបករណ៍ជាប្រាក់ប្រចាំខែ និងឱកាសការងារក្រៅម៉ោងផងដែរ ។
សូមបញ្ជាក់ដែរថា លោក ចេន ហ្ស៊ី ជាធុរជនសញ្ជាតិកម្ពុជាដែលចូលរួមចំណែកក្នុងវិស័យអប់រំ ដោយបរិច្ចាគថវិការសម្រាប់បង់ថ្លៃសិក្សា អាហារូបករណ៍ប្រចាំខែ និងឱកាសការងារសម្រាប់និស្សិតកម្ពុជា ។ និស្សិតដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ ត្រូវចុះឈ្មោះតាមរយៈក្រុមTelegram: https://t.me/+CrYzNVwnlBjYmY1 ឬអាចស្កេន QR Code ដែលមាននៅក្នុងសេចក្ដីប្រកាសឱ្យបានមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដើម្បីទទួលបានព័ត៌មានលម្អិត ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុងប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួមការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាសជ្រើសរើសសិស្សដែលមានអាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឡាវ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥ កន្លែង ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2026
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១៥ កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សាលើ ៧មុខជំនាញខុសៗគ្នាក្នុងឆ្នាំសិក្សា២០២៦-២០២៧។

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2026
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ ២០កន្លែង នៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/07/2026
នៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតសរុបចំនួន ៨០រូប សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ ជំនាន់ទី១៥

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់អាហារូបករណ៍ដល់យុវជនចំនួន១៥០នាក់ សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យធំៗចំនួន៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2025
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2025
មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេសក្នុងការសិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































