អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

សហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការជាមួយ​សាកលវិទ្យាល័យ​អន្តរជាតិ បានប្រកាស​ផ្តល់ជូន​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ជំនាញ សុរិយោដី និង​អភិរក្ស ១០០% ចំនួន ២កន្លែង និង ៥០% ចំនួន ២៥កន្លែង។

អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាដែលកំពុងបម្រើការងារផ្នែកសុរិយោដី និងអភិរក្ស និងជំនាញទាក់ទង។ លក្ខខណ្ឌនៃការស្នើសុំពាក្យអាហារូបករណ៍សម្រាប់មន្ត្រីរាជការដែលមានសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់កសិកម្ម ផ្នែកសុរិយោដី ឬប្រកាសនីយបត្រអ្នកបច្ចេកទេស​ ឬសញ្ញាបត្រមធ្យមផ្នែកសុរិយោដី ត្រូវមានបទពិសោធន៍ការងាររដ្ឋយ៉ាងតិច៦ឆ្នាំ(ក្រោយតាំងស៊ប់) សិក្សាបំប៉ន់ថ្នាក់ត្រៀមចំនួន១ឆមាស លើផ្នែកគណិតវិទ្យាមួយចំនួន​ មានធរណីមាត្រ កុំព្យូទ័រ ច្បា់ដែនដី និង Topography ដែលមានចំនួន១៥ក្រេឌីត (សមមូលនិង១៥ក្រេឌីត គុណនឹង១៥ម៉ោង=២២៥ម៉ោង)។

សម្រាប់មន្ត្រីរាជការដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ត្រូវមានបទពិសោធន៍ការងាររដ្ឋយ៉ាងតិច៨ឆ្នាំ (ក្រោយតាំងស៊ប់) សិក្សាបំប៉នថ្នាក់ត្រៀមចំនួន២ឆមាសមានចំនួន១៥ក្រេឌីត (សមមូលនិង៣០ក្រេឌីត គុណនឹង១៥ម៉ោង=៤៥០ម៉ោង)។

ជាមួយគ្នានេះ បេក្ខជនត្រូវមានវិញ្ញាបនបត្ររដ្ឋបាលបញ្ជាក់ពីក្រសួង ស្ថាប័នខ្លួនថា ជាមន្ត្រីរាជការពេញសិទ្ធ និងត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជនៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ ក្រោយចេញលទ្ធផលស្ថាពរ បេក្ខជនជ័យលាភីត្រូវបង់ថ្លៃសេវារដ្ឋបាលនៅសាកលកវិទ្យាអន្តរជាតិដោយផ្ទាល់ ដោយអាហារូបករណ៍១០០%ត្រូវបង់៣០០ដុល្លារក្នុងមួយឆ្នាំ និងអាហារូបករណ៍៥០% ត្រូវបង់១០០០ដុល្លារក្នុងមួយឆ្នាំ។ បេក្ខជនជ័យលាភីទាំងអស់ត្រូវបង់ថ្លៃប្រឡងគល់បញ្ជីនៅសាកលវិទ្យាល័យចំនួន៥០ដុល្លារ។

ឯកសារ និងលិខិតដែលត្រូវភ្ជាប់ស្នើសុំអាហារូបករណ៍រួមមាន ពាក្យសុំអាហារូបករណ៍១ច្បាប់ បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តិសង្ខេបដែលមានបិទរូបថតថ្មី៤x៦ ១ច្បាប់។ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ១ច្បាប់ ថតចម្លងអត្តសញ្ញាណប័ណ្ណ សេចក្ដីចម្លងសំបុត្របញ្ញជាក់កំណើត ឬសំបុត្របញ្ជាក់កំណើត១ច្បាប់ រូបថតទំហំ(៤x៦) ថតថ្មីចំពីមុខមិនមានវែនតា និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន៣សន្លឹក។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាញយកឯកសារស្នើសុំអាហារូបករណ៍តាមរយៈ https://bit.ly/46737uV ដើម្បីបំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០៧០ ៩០៩ ៩០៩ (Telegram)។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...