មូលនិធិ Mitsubishi ផ្តល់អាហារូបករណ៍​ជាសាច់ប្រាក់​ចំនួន១០កន្លែង សម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ – តាមរយៈកម្មវិធីជ្រើសរើសនិស្សិតអាហារូបករណ៍ Mitsubishi UFJ Foundation សហការណ៍ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងផ្ដល់អាហារូបករណ៍សាច់ប្រាក់ចំនួន ១០កន្លែង ដល់និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០២២ ។ អាហារូបករណ៍នេះនឹងផ្ដល់ជូនជាទឹកប្រាក់ចំនួន ៣៤០ដុល្លារ ឬស្មើនឹង មួយលានបីសែនប្រាំមួយម៉ឺនរៀល ក្នុងមួយឆ្នាំសិក្សា ។

ដើម្បីទទួលបានអាហារូបករណ៍នេះ និស្សិតអាចដាក់ពាក្យ​ស្នើ​សុំ​នៅ​ការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃផ្សាយ​ដំណឹងនេះ រហូត​ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០២២។

សម្រាប់​លក្ខខណ្ឌនៃការជ្រើសរើស ចាំបាច់ត្រូវតែជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំទី២ នៃឆ្នាំសិក្សា២០២១-២០២២, ជានិស្សិតនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្ត្រ និងដេប៉ាតឺម៉ង់ភាសាជប៉ុននៃវិទ្យាស្ថានភាសាបរទេស ។ ជាមួយគ្នានេះ និស្សិតត្រូវ​មានប្រវត្តិការសិក្សាល្អ ដោយ​មាន GPA 3.00 ឡើងទៅ និងជានិស្សិតដែលមិនធ្លាប់ទទួលបានអាហារូបករណ៍ពីស្ថាបនណាមួយ លើកលែងអាហារូបករណ៍របស់រដ្ឋ ។

ដោយ​ឡែកឯកសារ​សម្រាប់ដាក់ពាក្យ ត្រូវ​មាន ជីវប្រវត្តិសង្ខេប ១ច្បាប់ ព្រឹត្តិបត្រពិន្ទុបញ្ជា្កក់គ្រប់ឆមាស(ច្បាប់ដើម)១ច្បាប់ វិញ្ញាបនបត្របញ្ជាក់ការសិក្សា(ច្បាប់ដើម) ១ច្បាប់ និងសំណេរអំពីខ្លួនឯង គោលដៅ និងគម្រោងការងារអនាគត (Future plan) ១ច្បាប់ ។ ក្នុងនោះ​គ្រប់សំណៅឯកសារទាំងអស់ត្រូវធ្វើឡើងជាភាសាអង់គ្លេស ។

សម្រាប់ព័ត៌មានលំអិតផ្សេងៗ និស្សិតអាចទាក់ទងផ្ទាល់នៅការិយាល័យទំនាក់ទំនងអន្តជាតិបន្ទប់ ២១៩A អគារA នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬតាមរយៈតេឡេក្រាម http://t.me/iroffice_rupp  រៀងរាល់ម៉ោងធ្វើការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។