ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំចំនួន៣៥នាក់។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេស បង្កើតឡើងក្នុងគោលបំណងផ្ដល់នូវការអភិវឌ្ឍសមត្ថភាពលើជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេស។ ទន្ទឹមគ្នានេះ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យសិក្ខាកាមនឹងទទួលបាន ១ក្រេឌីតសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ។

សម្រាប់លក្ខខណ្ឌនៃការចូលរួម បេក្ខជនត្រូវមានតួនាទីចាប់ពីអនុប្រធានការិយាល័យឡើងទៅ។ លើសពីនេះ មានចំណេះដឹងភាសាអង់គ្លេសចាប់ពីកម្រិត Intermediate និងទទួលបន្ទុកការងារជាអ្នកសរសេរ ឬពិនិត្យរបាយការណ៍ក្នុងអង្គភាព។

កាលបរិច្ឆេទទទួលពាក្យចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរសព្ទ ០១២ ៨៦៤ ០៨៥ / ០៨៨ ៩១៤ ២២ ៩៩៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...