អាហារូបករណ៍ JDS បើកទទួលនិស្សិតសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត សម្រាប់ឆ្នាំ២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កម្មវិធីអាហារូបករណ៍ជប៉ុន JDS ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​សម្រាប់​ការ​អភិវឌ្ឍធន​ធាន​មនុស្ស​នៅ​កម្ពុជា នឹងទទួល​បណ្តុះបណ្តាលនិស្សិត (ជាមន្រ្តីរាជការ) ដោយ​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ (Master Degree) រយៈពេល​ ២ឆ្នាំ ចំនួន២៤នាក់ និង​ថ្នាក់បណ្ឌិត (Ph.D Degree) រយៈពេល ៣ឆ្នាំ ចំនួន២នាក់ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ក្នុងឆ្នាំ​២០២៥។

មធ្យោបាយ​ធ្វើដំណើរទៅមក ប្រទេស​កម្ពុជា/ជប៉ុន/កម្ពុជា ថ្លៃសិក្សា និង​ប្រាក់អាហារូបករណ៍ ជាបន្ទុក​របស់​រដ្ឋាភិបាល​ជប៉ុន។

លក្ខខណ្ឌនៃការជ្រើសរើស​សម្រាប់ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ៖ ត្រូវមានសញ្ជាតិខ្មែរ, មានសញ្ញាបត្របរិញ្ញាបត្រ, មានអាយុចន្លោះពី២២ ទៅ​៣៩ឆ្នាំ គិតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥, មានចំណេះដឹង​ភាសាអង់គ្លេស​គ្រប់គ្រាន់ (ការ​សិក្សា​ភាសាអង់គ្លេស​ជាយាន), មានបទពិសោធន៍​ការងារ​យ៉ាង​តិច២ឆ្នាំ ជាបុគ្គលិក​រដ្ឋ​ដែលធ្វើការ​ពេញម៉ោង​តាម​ស្ថាប័ន​ពាក់ព័ន្ធ (ចំពោះបុគ្គលិក​ជាប់កិច្ចសន្យា​មិន​ត្រូវ​បានអនុញ្ញាត​ទេ), មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។

លក្ខខណ្ឌជ្រើសរើស​សម្រាប់ថ្នាក់បណ្ឌិត ៖ មានសញ្ជាតិខ្មែរ, មន្រ្តីដែលបញ្ចប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ក្រោម​កម្មវិធី​អាហារូបករណ៍ JDS, មានអាយុក្រោម ៤៥ឆ្នាំ គិត​ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥, ត្រូវ​មានអត្ថបទ​ត្រួតពិនិត្យ​រួមគ្នា យ៉ាងហោចណាស់មួយអត្ថបទ ដែលត្រូវ​បានបោះពុម្ពផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​ដែលទទួលស្គាល់ជាអន្តរជាតិ ឬ​មានផែនការ​ច្បាស់លាស់​ក្នុងការ​បោះពុម្ពផ្សាយក្នុងកំឡុងពេលដាក់ពាក្យ (ការ​វាយតម្លៃពីសាស្រ្តាចារ្យដឹកនាំ នឹង​តម្រូវ​ឱ្យ​មានជាចាំបាច់​ក្នុងលិខិត​ណែនាំ), មានសុខភាព​ល្អបរិបូរណ៌​ទាំងកាយសម្បទា និងសតិបញ្ញា។

មុខជំនាញទៅសិក្សា (សម្រាប់ពីរកម្រិត) ៖ 1. Infrastructure Development, 2. Private Sector Development, 3. Improvement of Education Quality≤ 4. Agriculture and Rural Development, 5. Improvement of Urban Living Environment, 6. Improvement of Healthcare and Social Security System, 7. Improvement of Administrative Functions, 8. Legal and Judicial Development, 9. Building of International Relations។

កាលបរិច្ឆេទ និង​ទីកន្លែងទទួលពាក្យ ៖ បេក្ខជន​ដែលមានបំណងដាក់ពាក្យ​កម្មវិធីអាហារូបករណ៍នេះ សូម​បំពេញ​សំណុំ​ឯកសារ​ផ្សេងៗ និង​ផ្ញើមក​កាន់ការិយាល័យ JICE-JDS ដែល​មានអាសយដ្ឋាន ៖ អគារ AURA Condominium ជាន់ទី៣ ផ្ទះលេខ៨៧ ផ្លូវលេខ​៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (វិថីព្រះត្រសក់ផ្អែម) ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០២៤ រហូត​ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រឹម​ម៉ោង ១៥:០០នាទី ពេល​រសៀល។ សេចក្តីណែនាំអំពីការ​ដាក់ពាក្យ និង​ពាក្យ​សុំអាហារូបករណ៍ អាច​ទាញ​យកបាន​តាមគេហទំព័រ JDS តាមរយៈអាសយដ្ឋាន http://jds-scholarship.org ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *