ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ភ្នំពេញ – រដ្ឋាភិបាលចិនផ្ដល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឆ្នាំសិក្សា២០២២-២០២៣ តាមរយៈកម្មវិធី MOFCOM ។ អាហារូបករណ៍នេះផ្ដល់ឱ្យសម្រាប់មន្ត្រីរាជការដែលកំពុងបំរើការងារក្នុងស្ថាបនរដ្ឋណាមួយនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោមកម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមរបស់រដ្ឋាភិបាលចិន ផ្ដល់ជូនចំនួន ៣៨មុខវិជ្ជា នៅក្នុង៣៣មហាវិទ្យាល័យ ដោយ​បេក្ខភាពជាប់ជាអាហារូបករណ៍នឹងទទួលបាន ថ្លៃសិក្សា ការស្នាក់នៅ ប្រាក់ចំណាយលើអាហារ និងថ្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិនថែមទៀត ។

ដើម្បីយកអាហារូបករណ៍នេះ បេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា មានសញ្ជាតិខ្មែរ មានចំណេះដឹងភាសាអង់គ្លេសល្អ មានលិខិតបញ្ជាក់កម្រិតចំណេះដឹងភាសាអង់គ្លេស (TOEFL 80, IELTS 6.0) មានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌជ្រើសរើសរបស់សាកលវិទ្យាល័យនីមួយៗ ។ លើសពីនេះ មានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុក្រោម៤៥ឆ្នាំ មានបទពិសោធន៍ការងារយ៉ាងតិច៣ឆ្នាំ មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា និងមិនមែនជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនក្នុងពេលថ្មីៗ។

របៀបនៃការដាក់ពាក្យតាមដំណាក់កាលដោយ និស្សិតត្រូវទាក់ទងទៅកាន់អ៊ីម៉ែល៖ cb@mofcom.gov.cn  ដើម្បីទទួលបាន Brochure University ដែលបង្ហាញពីរបៀបដាក់ពាក្យលម្អិតនៃការដាក់ពាក្យ ។

ក្រោយបំពេញពាក្យ និស្សិតអាចយកពាក្យសុំអាហារូបករណ៍ និងឯកសារផ្សេងៗដែលពាក់ព័ន្ធទៅដាក់នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ) ។ ជាមួយគ្នានេះ និស្សិតក៏អាចស្កែន (Scan) ឯកសារទាំងអស់ រួចផ្ញើទៅកាន់តេលេក្រាម ០១២ ៨២៥ ៧៨១ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ ០១២ ៨២៥ ៧៨១ និង ០២៣ ២១០ ៥៥៣ ។ ដោយការដាក់ពាក្យ​នឹង​ផុតកំណត់ទទួលពាក្យថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...