លោក ជុំ វុឌ្ឍី ៖ ល្បែងជះទឹក មិន​មែនជាល្បែងប្រជាប្រិយខ្មែរទេ​​

ភ្នំពេញ – ល្បែងជះទឹក និងបាញ់ទឹក ដែល​យុវជន​កម្ពុជា​តែ​ងលេង​នៅ​ក្នុង​ឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី តាមពិតទៅ វាមិន​មែនជា​ល្បែង​របស់ខ្មែរយើងនោះទេ ។ នេះ​បើតាម​ការ​លើក​ឡើងរបស់​លោក ជុំ វុឌ្ឍី ប្រធាន​មន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈ​រាជធានីភ្នំពេញ។

លោក ជុំ វុឌ្ឍី បាន​បញ្ជាក់ថា សម្រាប់ប្រពៃណីខ្មែរយើង គឺមានពិធីស្រង់ព្រះ ដោយ​កូនចៅ​យកទឹកងូតឱ្យ​ម្តាយឪពុក និងអ្នកមានគុណ ប៉ុន្តែក្រោយ​មក ក៏មានការបែក ដោយនាំគ្នាគប់ទឹក ជះទឹកតាមដងផ្លូវទៅវិញ។

– លោក ជុំ វុឌ្ឍី ប្រធាន​មន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈ​រាជធានីភ្នំពេញ

“ល្បែងជះទឹក មិន​មែនជា​របស់ខ្មែរទេ គឺជារបស់គេទេ វាចេះតែហូរចូលមក។ យើងស្រង់ព្រះ ដោយ​យកទឹកងូតឱ្យ​ឪពុកម្តាយ ឱ្យ​​អ្នកមានគុណ ហើយក្រោយ​មក​ក៏​បែកជានាំគ្នាគប់ទឹក ជះទឹកតាមដងផ្លូវអីហ្នឹង អាហ្នឹងមិនមែនរបស់យើងទេ”

យ៉ាងណាក៏ដោយ ដើម្បីបង្ហាញពី​វប្បធម៌​ ប្រពៃណីខ្មែរ ដល់យុវជន មន្ទីរវប្បធម៌រាជធានីភ្នំពេញ គ្រោងនឹងរៀបចំជាកម្មវិធីសង្រ្កាន្ត​ចំនួន៣ថ្ងៃក្នុង​ឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនៅរមណីយដ្ឋានវត្តភ្នំ ដោយ​មានរៀបចំធ្វើពិធីទទួលទេវតា មាន​ការ​លេង​ល្បែងប្រជាប្រិយខ្មែរ មានតន្រ្តីសម័យ ហើយ​នៅថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់ នឹងមានការរៀបចំធ្វើពិធី​ដង្ហែព្រះ និង​ពិធីស្រង់ព្រះ តាមទនៀមទម្លាប់ខ្មែរ។

បើតាម​ការ​បញ្ជាក់របស់​លោក ជុំ វុឌ្ឍី ការ​លេងល្បែងប្រជាប្រិយ៍ខ្មែរ ក៏ដូចជាការ​រៀបចំធ្វើពិធីប្រពៃណីនានា គឺនឹងត្រូវ​ធ្វើ​ឡើង​ដោយរក្សា​នូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុង​ការ​ការពារជំងឺកូវីដ១៩​ ដោយអនុវត្តន៍ ៣កុំ ៣ការពារ។

ដូចគ្នានេះដែរ រដ្ឋបាល​រាជធានីភ្នំពេញ កាលពីដើមសប្តាហ៍​នេះ ក៏​បាន​ចេញ​សេចក្តីណែនាំ​មួយ​ទៅ​ដល់​ប្រជាពលរដ្ឋ ពិសេសយុវជន យុវនារី សិស្សនិស្សិត និងកម្មករ កម្មការិនី ឱ្យ​ចូលរួម​លេងល្បែង​ប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ជាដើម ហើយ​ត្រូវយកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​សុខភាព អនាម័យ និង​ត្រូវ​អនុវត្ត​តាមវិធានការ​ណែនាំរបស់ក្រសួងសុខាភិបាល ក្នុង​ការ​បង្ការ​ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩។ តាមប្រសាសន៍​របស់ ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាពរាជធានីភ្នំពេញ ស្តីពីផែនការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ​និង​របៀបរៀបរយសាធារណៈ ជូនបងប្អូន​ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ការលេង​ល្បែង​បាញ់​ទឹក ​វា​ពុំមែន​ជា ល្បែង​ប្រជាប្រិយ​ខ្មែរ​ឡើយ ហើយ​ម្យ៉ាងទៀត វាអាចជាការចម្លង​ជំងឺ​កូ​វីដ​១៩ ទៅតាម​ទឹក ដែល​បាន​បាញ់​នោះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។