ភ្នំពេញ – រដ្ឋាភិបាលចិនផ្ដល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឆ្នាំសិក្សា២០២២-២០២៣ តាមរយៈកម្មវិធី MOFCOM ។ អាហារូបករណ៍នេះផ្ដល់ឱ្យសម្រាប់មន្ត្រីរាជការដែលកំពុងបំរើការងារក្នុងស្ថាបនរដ្ឋណាមួយនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រោមកម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមរបស់រដ្ឋាភិបាលចិន ផ្ដល់ជូនចំនួន ៣៨មុខវិជ្ជា នៅក្នុង៣៣មហាវិទ្យាល័យ ដោយបេក្ខភាពជាប់ជាអាហារូបករណ៍នឹងទទួលបាន ថ្លៃសិក្សា ការស្នាក់នៅ ប្រាក់ចំណាយលើអាហារ និងថ្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិនថែមទៀត ។

ដើម្បីយកអាហារូបករណ៍នេះ បេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា មានសញ្ជាតិខ្មែរ មានចំណេះដឹងភាសាអង់គ្លេសល្អ មានលិខិតបញ្ជាក់កម្រិតចំណេះដឹងភាសាអង់គ្លេស (TOEFL 80, IELTS 6.0) មានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌជ្រើសរើសរបស់សាកលវិទ្យាល័យនីមួយៗ ។ លើសពីនេះ មានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុក្រោម៤៥ឆ្នាំ មានបទពិសោធន៍ការងារយ៉ាងតិច៣ឆ្នាំ មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា និងមិនមែនជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនក្នុងពេលថ្មីៗ។
របៀបនៃការដាក់ពាក្យតាមដំណាក់កាលដោយ និស្សិតត្រូវទាក់ទងទៅកាន់អ៊ីម៉ែល៖ cb@mofcom.gov.cn ដើម្បីទទួលបាន Brochure University ដែលបង្ហាញពីរបៀបដាក់ពាក្យលម្អិតនៃការដាក់ពាក្យ ។

ក្រោយបំពេញពាក្យ និស្សិតអាចយកពាក្យសុំអាហារូបករណ៍ និងឯកសារផ្សេងៗដែលពាក់ព័ន្ធទៅដាក់នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ) ។ ជាមួយគ្នានេះ និស្សិតក៏អាចស្កែន (Scan) ឯកសារទាំងអស់ រួចផ្ញើទៅកាន់តេលេក្រាម ០១២ ៨២៥ ៧៨១ ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ ០១២ ៨២៥ ៧៨១ និង ០២៣ ២១០ ៥៥៣ ។ ដោយការដាក់ពាក្យនឹងផុតកំណត់ទទួលពាក្យថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញលេញថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2026
Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ជាឱកាសសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2026
តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2026
សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































