អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

លក្ខខណ្ឌនៃបេក្ខជន ៖ ជានិស្សិតអន្តរជាតិទាំងអស់ មានលិខិតឆ្លងដែន មានសុខភាពល្អទាំងកម្លាំង និងស្មារតី សម្រាប់អ្នកស្នើថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានអាយុពី១៦ ដល់៣០ឆ្នាំ, សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងអាយុចន្លោះពី ១៨ ដល់៣៥ឆ្នាំ, ចំពោះការស្នើថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងអាយុចន្លោះពី១៨ ដល់ ៤០ឆ្នាំ។

តាមរយៈឱកាសសិក្សាខាងលើ មានអាហារូបករណ៍ចំនួនពីរដែលផ្ដល់សម្រាប់បេក្ខជន រួមមាន Shanghai Government Scholarship និង Chinese Government Scholarship ។

អាហារូបករណ៍ Shanghai Government Scholarship ផ្ដល់ការគាំទ្រសម្រាប់អ្នកជាប់ប្រភេទ A លើ ការធានារ៉ាប់រងសុខភាព ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ កន្លែងស្នាក់នៅ (ក្នុងបរិវេនសាលារៀន) ប្រាក់ឧត្ថម្ភថ្នាក់បរិញ្ញាបត្រ ២៥០០RMBក្នុងមួយខែ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០០០RMBក្នុងមួយខែ និងថ្នាក់បណ្ឌិត៣៥០០RMBក្នុងមួយខែ។ ចំពោះប្រភេទ B នឹងទទួលបានការគាំទ្រត្រឹមថ្លៃសិក្សាពេញលេញ និង ការធានារ៉ាប់រងសុខភាព។

សម្រាប់អាហារូបករណ៍ Chinese Government Scholarship ផ្ដល់កន្លែងស្នាក់នៅ ការធានារ៉ាប់រងសុខភាព ថ្លៃសិក្សាពេញលេញ និងគម្រោងការពារនិក្ខេបទ ប្រាក់ឧបត្ថម្ភប្រចាំខែថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ CNY ៣០០០ក្នុងមួយខែ និង ថ្នាក់បណ្ឌិត CNY ៣៥០០ ក្នុងមួយខែ។

នៅក្នុងការដាក់ពាក្យ បេក្ខជនត្រូវបំពេញពាក្យទៅសាកលវិទ្យាល័យ Donghua និងភ្ជាប់លិខិតថតចម្លង នៅពេលដាក់ពាក្យ និងបង់ថ្លៃដាក់ពាក្យសុំចូលរៀនដោយខ្លួនឯង និងស្នើទៅកាន់អាហារូបករណ៍ Shanghai Government Scholarship ឬ Chinese Government Scholarship ដែលបេក្ខជនចង់ស្នើ។

សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ https://scholarshipsafe.com/donghua-university-scholarships/ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...