ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ជំនាញវិជ្ជាជីវៈដែលអាហារូបករណ៍ផ្តល់ជូន និងជ្រើសរើសរួមមាន ៖ ជំនាញការផលិតនំ វេនសិក្សា ច័ន្ទ-សុក្រ (ព្រឹក) ច័ន្ទ-សុក្រ(យប់), ជំនាញធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេនិងភេសជ្ជៈ) ច័ន្ទ-សុក្រ (រសៀល) និងជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ (ត្រូវចេះកុំព្យូទ័រខ្លះៗ) វេនសិក្សា ច័ន្ទ-សុក្រ (រសៀល) និង ច័ន្ទ-សុក្រ(យប់)។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជន បេក្ខនារី ឬសាធារណជនគ្រប់រូបដែលមានសញ្ជាតិខ្មែរ, បោះបង់ការសិក្សា ឬមិនមានជំនាញ, ជាបុគ្គលដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិន នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសាធារណៈជនទូទៅ។

អត្ថប្រយោជន៍​ដែលទទួលបានពីអាហារូបករណ៍រួមមាន ៖ ការ​សិក្សា​ដោយ​ឥតបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភ​ប្រចាំខែចំនួន ២៨ម៉ឺនរៀល​ក្នុង១ខែ ដោយ​សិក្សា​ពេញម៉ោងសម្រាប់យុវជន​មាន​បណ្ណសមធម៌ ឬបណ្ណគ្រួសារងាយរងហានិភ័យ, មានផ្តល់​ការ​ប្រឹក្សា​យោបល់​ពីការជ្រើសរើសជំនាញ និង​ព័ត៌មានទីផ្សារ​ការងារ, ផ្តល់​កន្លែង​ចុះ​កម្មសិក្សា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន​ឧស្សាហកម្ម និង​ក្រុមហ៊ុន​ឯកជន, ទទួលបានសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ និង​ឱកាស​បន្ត​ការ​សិក្សា, ទទួល​បាន​ជំនាញ​មួយ​ពិតប្រាកដ​ដែល​ទីផ្សារការងារកំពុងត្រូវការ, ទទួល​បាន​ឱកាស​ការងារធ្វើ​សមរម្យ និង​ចំណូលទៀងទាត់។

បេក្ខជនត្រូវមានឯកសារភ្ជាប់ក្នុងការ​ដាក់ពាក្យ​ចូលរៀនដូចជា ៖ សៀវភៅ​គ្រួសារ (ថតចម្លង) ១ច្បាប់, សំបុត្រ​កំណើត (ថតចម្លង) ១ច្បាប់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ១ច្បាប់, រូបថតថ្មី​ផ្ទៃពណ៌ខៀវ (ទំហំ៤x៦) ៤សន្លឹក, រូបថតថ្មីផ្ទៃ​ពណ៌ខៀវ (ទំហំ៣x៤) ២សន្លឹក, បណ្ណសមធម៌ ឬបណ្ណសម្គាល់​គ្រួសារងាយរងហានិភ័យ ឬបណ្ណសម្គាល់​ជន​មានពិការភាព ឬបណ្ណមូលនិធិ​សមធម៌សុខាភិបាល ឬលិខិតឧទ្ទេសនាម​ដោយ​រដ្ឋបាល​ខេត្តស្រុក/ក្រុង ឃុំ/សង្កាត់ (ច្បាប់ដើម)។

ដើម្បីចុះឈ្មោះចូលរៀន បេក្ខជន បេក្ខនារី អាចចុះឈ្មោះតាមតំណភ្ជាប់ https://scholarship.tvet.gov.kh/home/search-school/info/64d49368c76cb4475c0d5ccb?route=skill ឬអាចទៅកាន់វិទ្យាស្ថានសិក្សាដោយផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់ ០១២ ៣២ ៨៩ ៣៣ / ០៨១ ៤២៩ ៩៦៩ / ០១២ ៤០៣ ៦៤៤ / ០៩៣ ៨០៨ ០៥៧ / ០៧១ ៦៤៣ ៥៣៨៨ ឬទៅកាន់វិទ្យាស្ថានផ្ទាល់ដែលមានទីតាំងនៅ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល២០០ម៉ែត្រ)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។