អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត សម្រាប់ឆ្នាំសិក្សា២០២៥នេះ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រួមមាន ៖ វិស្វកម្មមេកានិច វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្រព័ត៌មានវិទ្យា វិទ្យាសាស្ត្រប្រព័ន្ធព័ត៌មាន គ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ សេដ្ឋកិច្ច ការសិក្សាអ៊ីស្លាម ភាសាអារ៉ាប់ ប្រវត្តិសាស្ត្រ ចិត្តវិទ្យា សង្គមវិទ្យា ការអប់រំ ជីវវិទ្យា រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា វិទ្យាសាស្ត្របរិស្ថាន ការសិក្សាពីសមុទ្រ ការធ្វើផែនការទីក្រុង និងតំបន់។

សម្រាប់ថ្នាក់បណ្ឌិត នឹងសិក្សាលើជំនាញដូចជា ៖ វិស្វកម្មអវកាស វិស្វកម្មរ៉ែ វិស្វកម្មនុយក្លេអ៊ែរ ការសិក្សាអ៊ីស្លាម និងអារ៉ាប់ វិទ្យាសាស្ត្រកុំព្យូទ័រនិងព័ត៌មានវិទ្យា ពាណិជ្ជកម្មនិងសេដ្ឋកិច្ច វិទ្យាសាស្ត្រធម្មជាតិ និងអនុវត្ត។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ត្រូវមានអាយុមិនលើស៣៥ឆ្នាំ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មិនមានសញ្ជាតិអារ៉ាប៊ីសាអូឌីត។ សម្រាប់បេក្ខជនស្នើថ្នាក់បណ្ឌិត ត្រូវមានអាយុមិនលើស៤០ឆ្នាំ និងមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់សញ្ញាបត្របញ្ជាក់ភាសាអង់គ្លេស IELTS ៥.០ និង TOEFL iBT:61 | CBT:173 | PBT:500 ហើយបេក្ខជនត្រូវបំពេញតាមតម្រូវការលក្ខខណ្ឌ នៃអាហារូបករណ៍ មានសុខភាពល្អទាំងស្មារតី និងកាយសម្បទា។

បេក្ខជនជ័យលាភីនឹងទទួលបាន ការសិក្សាពេញលេញ ប្រាក់ចំណាយប្រចាំខែ ថ្លៃអាហារ ថ្លៃសំបុត្រយន្តហោះទៅមក កន្លែងស្នាក់នៅ ធានារ៉ាប់រងសុខភាព ថ្លៃបោះពុម្ពនិក្ខេបបទ និងឱកាសចូលទៅកាន់កន្លែងសិក្សារបស់សាកលវិទ្យាល័យ និងបណ្ណាល័យកណ្តាលរបស់សាកលវិទ្យាល័យ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://fercost.com/king-abdulaziz-university-graduate-scholarship-programs-2025/ ដើម្បីធ្វើការដាក់ពាក្យ អាចចូលទៅកាន់ https://ags.kau.edu.sa/outpsgadm/INDEX.ASP ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...