ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B) សម្រាប់ឆ្នាំសិក្សាថ្មី។

កម្រិតសិក្សាដែលផ្តល់ជូន ​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅលើជំនាញ ដូចជា វិទ្យាសាស្ត្រសម្ភារៈ និងវិស្វកម្ម, វិស្វកម្មអគ្គិសនី, ស្វ័យប្រវត្តិកម្ម និងការវាស់វែងឆ្លាតវៃ, វិទ្យាសាស្ត្រកុំព្យូទ័រ, វិស្វកម្មមេកានិក និងជំនាញជាច្រើនទៀត។

អត្ថប្រយោជន៍​ដែលទទួលបានពីអាហារូបករណ៍ ៖ ថ្លៃសិក្សា, ប្រាក់ឧបត្ថម្ភប្រចាំខែ, កន្លែងស្នាក់នៅ, ការធានារ៉ាប់រងសុខភាព។

កម្មវិធីសិក្សា​ផ្តល់ជូនទាំង២ភាសា គឺភាសាអង់គ្លេស និង​ភាសាចិន។

លក្ខខណ្ឌ និងឯកសារតម្រូវ

ដើម្បីដាក់ពាក្យស្នើសុំ បេក្ខជនត្រូវរៀបចំឯកសារសំខាន់ៗដូចខាងក្រោម៖

១. ពាក្យសុំអាហារូបករណ៍ ៖ បំពេញព័ត៌មានតាមរយៈគេហទំព័រ CSC Online Application
https://studyinchina.csc.edu.cn/#/login
(ជ្រើសរើស Type B និងលេខកូដសាលា Agency Number: 10248)។

២. គម្រោងសិក្សា ឬ សេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន ៖ រួមជាមួយប្រវត្តិរូបសង្ខេប (CV)។

៣. លិខិតបញ្ជាក់ការសិក្សា (Academic Record): ព្រឹត្តិបត្រពិន្ទុដើម (Original Transcript)។

៤. សញ្ញាបត្រ ៖ សេចក្តីចម្លងសញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សាចុងក្រោយបង្អស់។

៥. លិខិតណែនាំ (Reference Letters): ចំនួន ០២ ច្បាប់ (ពីសាស្ត្រាចារ្យ ឬសាស្ត្រាចារ្យរង)។

៦. វិញ្ញាបនបត្រភាសា៖ សម្រាប់កម្មវិធីសិក្សាជាភាសាចិន ត្រូវ​មាន HSK កម្រិត 5 ឬ 6។ សម្រាប់កម្មវិធីសិក្សាជាភាសាអង់គ្លេស ត្រូវ​មាន វិញ្ញាបនបត្រ TOEFL, IELTS ឬលិខិតបញ្ជាក់ថាធ្លាប់សិក្សាជាភាសាអង់គ្លេសពីសាលាដើម។

៧. លិខិតឆ្លងដែន (Passport) ដែលមានសុពលភាព។

៨. លិខិតបញ្ជាក់ការពិនិត្យសុខភាព (Foreigner Physical Examination Form) និងលិខិតបញ្ជាក់ការមិនមានទោសទណ្ឌ (Non-criminal record)។

ចាប់ទទួលពាក្យពីថ្ងៃនេះ ផុតកំណត់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ការិយាល័យអាហារូបករណ៍របស់សាកលវិទ្យាល័យ https://global.sjtu.edu.cn/en/ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...