វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ខាងក្រោមជាវគ្គសិក្សាខ្លី Online ទាំង៦នៅសាកលវិទ្យាល័យ Harvard ៖

១. វិទ្យាសាស្ត្រទិន្នន័យសម្រាប់អាជីវកម្ម ឬ Data Science for Business ៖ កម្មវិធី Harvard Online ផ្ដល់ការសិក្សាវគ្គ Data Science for Business ចំនួន៤សប្ដាហ៍តាមរយៈ online ដោយបេក្ខជននឹងសិក្សាអំពី ការប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាពនៅក្នុងអាជីវកម្ម ដោយសិក្សាអំពីកម្មវិធីសិក្សាថ្មីៗ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្ម។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/data-science-business ។

២. ការណែនាំអំពីវិទ្យាសាស្ត្រកុំព្យូទ័រ ឬIntroduction to Computer Science ៖ ការណែនាំអំពីវិទ្យាសាស្ត្រកុំព្យូទ័រ ជាវគ្គសិក្សា Online ឥតគិតថ្លៃរបស់ Harvard Online ដែលផ្ដល់ការសិក្សាអំពីរបៀបគិតក្បួនដោះស្រាយ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពលើប្រធានបទជាច្រើនដូចជា abstraction, algorithms, data structures, encapsulation, resource management, security, software engineering និង web development ដោយការសិក្សាវគ្គនេះមានរយៈពេល១១សប្ដាហ៍។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/cs50-introduction-computer-science ។

រូបភាពពី Facebook: Harvard University

៣. Entrepreneurship in Emerging Economies ៖ ជាវគ្គសិក្សាផ្នែកធុរកិច្ច និងការគ្រប់គ្រងដែលបង្រៀនដោយសាស្ត្រាចារ្យ Tarun Khanna នៃសាលាពាណិជ្ជកម្ម Harvard និងផ្ដោតការសិក្សាលើ ការដោះស្រាយលើវិស័យពាណិជ្ជកម្ម និងសិក្សាអំពីបញ្ហាដែលកើតមានដោយចៃដន្យ ដោះស្រាយបញ្ហាពាណិជ្ជកម្មក្នុងសង្គមនៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.edx.org/ ។

៤. The Art of Persuasive Writing and Public Speaking ៖ ជាការសិក្សាអំពីសិល្បៈក្នុងការនិយាយជាសាធារណៈ អំពីរបៀបទំនាក់ទំនង ជំនាញក្នុងការសរសេរ ការនិយាយជាសាធារណៈ របៀបបែងចែករវាងអំណះអំណាង និងការវិភាគវោហាសាស្ត្រ។ ការសិក្សានេះនឹងជួយឱ្យអ្នកសិក្សាកាន់តែមានភាពក្លាហានក្នុងការនិយាយ ការផ្លាស់ប្ដូររបៀប នៃការនិយាយប្រកបដោយប្រសិទ្ធភាព ហើយការសិក្សាមានរយៈពេល៨សប្ដាហ៍។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ http://harvardonline.harvard.edu/course/rhetoric-art-persuasive-writing-public-speaking ។

៥. ការអនុវត្តគោលការណ៍គ្រឹះនៃភាពជាអ្នកដឹកនាំ ឬExercising Leadership Foundational Principles ៖ ជាវគ្គសិក្សាដែលមានរយៈពេល៤សប្ដាហ៍ និងសិក្សាអំពីយុទ្ធសាស្ត្រផ្សេងៗគ្នានៃការក្លាយជាអ្នកនាំមុខគេក្នុងការដោះស្រាយបញ្ហាប្រឈមដែលកើតមានក្នុងសកលលោក។ វគ្គសិក្សានេះនឹងផ្ដល់របៀបវីរៈមួយចំនួនដូចជា របៀបកំណត់ និងដោះស្រាយបញ្ហាប្រឈមស្មុគស្មាញ, របៀបស្វែងយល់អំពីតួនាទីរបស់អាជ្ញាធរផ្លូវការ និងក្រៅផ្លូវការ, របៀបកំណត់ទស្សនៈសំខាន់ៗរបស់អ្នកពាក់ព័ន្ធ, របៀបបង្កើត និងបន្តទំនាក់ទំនងដោយទំនុកចិត្ត, វិធីដោះស្រាយជម្លោះ និង របៀបអនុវត្តយុទ្ធសាស្រ្តផ្ទាល់ខ្លួនសម្រាប់ការរស់រានមានជីវិត និងរីកចម្រើនចំពេលមានការផ្លាស់ប្តូរ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/exercising-leadership-foundational-principles ។

រូបភាពពី Facebook: Harvard University

៦. សុខភាពឌីជីថល ឬ Digital Health ៖ វគ្គនេះមានរយៈពេល៤សប្ដាហ៍ នឹងផ្ដល់ការសិក្សាលើការអនុវត្ត ការថែទាំសុខភាពតាមប្រព័ន្ធឌីជីថលក្នុងក្របខណ្ឌប្រកបដោយភាពច្នៃប្រឌិត ការអនុវត្តការផ្លាស់ប្ដូរឌីជីថល ការកែលម្អការថែទាំសុខភាពបែបឌីជីថល។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/digital-health ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...