បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍​នៅ​បណ្ឌិត្យ​សភានរគបាល​កម្ពុជា ចំនួន​៤០០កន្លែង ដែល​រួមមាន​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្រ្ត​នគរបាល សិក្សា​រយៈពេល​៤ឆ្នាំ ចំនួន២០០កន្លែង, ថ្នាក់​សញ្ញាបត្រ​មធ្យម​ឯកទេស​នរគបាល សិក្សា​រយៈពេល​២ឆ្នាំ ចំនួន១០០កន្លែង និង ថ្នាក់​វិញ្ញាបនបត្រ​ជាន់ខ្ពស់​ជំនាញ​នគរបាល​សិក្សា​រយៈពេល ១ឆ្នាំ ចំនួន ១០០កន្លែង។

លក្ខខណ្ឌ នៃ​ការ​ជ្រើសរើស ៖ បេក្ខជន​ទាំងពីរ​ភេទ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ, មាន​ទីលំនៅ​អចិន្រ្តៃយ៍​ច្បាស់លាស់, មាន​ជីវប្រវត្តិ​ច្បាស់លាស់​ មាន​កិរិយា​មារយាទ​ល្អ និង​ពុំ​ធ្លាប់​មាន​ពិរុទ្ធភាព​កន្លងមក, សុខភាព​ល្អ និង​មាំមួន កាយ​សម្បទា​គ្រប់គ្រាន់ និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​កាយ​សម្បទាមុន​នឹង​ផ្តល់​ពាក្យ​សុំ​ប្រឡង (ពិនិត្យ​អវយវៈ ការ​និយាយ​ស្តី ការ​ស្តាប់ ការមើល ដំណើរ ស្លាកស្នាម​សាក់​លើដងខ្លួន និង​តេស្តរក​សារធាតុញៀន), បុរស​មាន​កម្ពស់ ១,៧០ម៉ែត្រឡើងទៅ នារី​មាន​កម្ពស់ ១,៦៥ម៉ែត្រឡើង និង​មាន​ទម្ងន់​សមាមាត្រ​នឹង​កម្ពស់, មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ, មាន​អាយុ​គិតត្រឹម​ថ្ងៃ​ប្រឡង​យ៉ាង​ច្រើន ២៥ឆ្នាំ និង​យ៉ាងតិច ១៦ឆ្នាំ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​សញ្ញាបត្រ​មធ្យមសិក្សា​ឯកទេស​នគរបាល ហើយ​យ៉ាង​តិច ១៧ឆ្នាំ សម្រាប់​ថ្នាក់​វិញ្ញាបនបត្រ​ជាន់ខ្ពស់​ជំនាញ​នគរបាល, នៅ​លីវ (ចាប់​ពីពេល​ដាក់​ពាក្យ​ប្រឡង រហូត​ដល់ពេល​បញ្ចប់​ការ​សិក្សា)។

កន្លែង​ផ្តល់ពាក្យ និង​ទទួលពាក្យ ៖ នៅ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ស្ថិតនៅ​ភូមិ​ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ផ្លូវជាតិលេខ១ ចម្ងាយ ២៦គីឡូម៉ែត្រ ពី​រាជធានីភ្នំពេញ។ ការផ្តល់ពាក្យចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ជំនាញ​ដែល​ត្រូវ​ជ្រើសរើស ៖ ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្រ្ត​នគរបាល ជំនាញ​ប្រតិបត្តិ​ការ​កិច្ចការ​នគរបាល​ភាសាអង់គ្លេស ជំនាញ​សន្តិសុខ ជំនាញ​សណ្តាប់​ធ្នាប់​សាធារណៈ និង​ជំនាញ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ, សញ្ញាបត្រ​មធ្យម​ឯកទេស​នគរបាល ជំនាញ​សណ្តាប់​ធ្នាប់​សាធារណៈ និង​ជំនាញ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ,​ ថ្នាក់​វិញ្ញាបនបត្រ​ជាន់ខ្ពស់​ជំនាញ​នគរបាល។

សម្រាប់​វិញ្ញាសាប្រឡង​រួមមាន ៖ ចំណេះដឹង​ទូទៅ, ចំណេះដឹង​ទូទៅ​ទាក់ទង​នឹង​កិច្ចការ​នគរបាល។

ឯកសារ​ដែល​ត្រូវ​ភ្ជាប់​មក​ជាមួយ ៖ នៅ​ពេល​បេក្ខជន​ម្នាក់ៗ​មក​ទទួល​ពាក្យ​ប្រឡង​ប្រជែង​ចូល​សិក្សា​នៅ​បណ្ឌិត្យ​សភានគរបាល​កម្ពុជា​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូចជា ៖ បង្កាន់ដៃ​ស្នើ​សុំពាក្យ​ប្រឡង​ប្រជែង ដែល​បាន​ស្នើសុំ​តាម​ប្រព័ន្ធអនឡាញ (https://reg.pac.edu.kh) ១ច្បាប់, សញ្ញាបត្រ​ ឬលិខិត​បញ្ជាក់​ការ​សិក្សា (ច្បាប់ដើម) ១ច្បាប់, សេចក្តី​ចម្លង​សំបុត្រ​កំណើត ឬ​សេចក្តី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត ១ច្បាប់, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ (ច្បាប់ដើម) ១ច្បាប់, សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ (ច្បាប់ដើម) ១ច្បាប់, លិខិត​ថ្កោលទោស (ផ្តល់ជូន​ក្រោយ​ពេល​ប្រឡង) ១ច្បាប់។ បេក្ខជន​ដែល​ទើប​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៤ ត្រូវ​ថតចម្លង​លទ្ធផល​ដែល​បាន​ប្រឡង​ជាប់​មក​ប្រគល់​ជូន​ក្រុមការងារ​ផ្តល់​ពាក្យ និង​ពេល​មក​ដាក់​ពាក្យ បេក្ខជន​ត្រូវ​យក​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​១ច្បាប់ ប្រគល់​ជូន​ក្រុមការងារ​ទទួលពាក្យ។

កាលបរិច្ឆេទ​ប្រឡង នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅបណ្ឌិត្យ​សភា​នគរបាល​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *