អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ភ្នំពេញ – ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សាដល់បេក្ខជនឱ្យសិក្សានៅតាមវិទ្យាស្ថាន ឬសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ។

គ្រឹះស្ថានសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យន័រតុន, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ។ នៅក្នុងសាកលវិទ្យាល័យទាំងអស់ដែលផ្ដល់ឱ្យជ្រើសរើសមានមហាវិទ្យាល័យ និងជំនាញជាច្រើនសម្រាប់សិក្សា ។

លក្ខខណ្ឌជ្រើសរើសសម្រាប់បេក្ខជនរួមមាន ជាបេក្ខជនមានសញ្ជាតិខ្មែរ មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលកំពុងរៀនថ្នាក់ទី១២ ឬបានបញ្ចប់ថ្នាក់ទី១២(សញ្ញាបត្រថ្នាក់ទី១២ត្រូវមានសុពលភាព៣ឆ្នាំដោយគិតចាប់ពីថ្ងៃផ្សាយដំណឹង ជាបេក្ខជនមិនទាន់បានបន្តថ្នាក់បរិញ្ញាបត្រ កំពុងរៀនត្រៀម ឬកំពុងបម្រើការងារតាមស្ថាប័នផ្សេងៗដូចជាស្ថាប័នរដ្ឋ ឬឯកជនផ្សេងៗដែលមិនមានលទ្ធភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ)។ បេក្ខជនមានអាយុមិនលើសពី២៥ឆ្នាំគិតត្រឹមថ្ងៃផុតកំណត់នៃការដាក់ពាក្យ មានប្រវត្តិតស៊ូរៀនសូត្រ មានមនសិការ និងឆន្ទៈខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងមានសមត្ថភាពប្រឡងចូលតាមសាកលវិទ្យាល័យដែលបានកំណត់ខាងលើ ។

ឯកសារចាំបាច់ដែលបេក្ខជនត្រូវភ្ជាប់ជាមួយពាក្យស្នើសុំអាហារូបករណ៍មាន រូបថត 4×6 ចំនួន១សន្លឹក(រូបថតថ្មី) រូបថតផ្ទះនិងរូបថតទ្រព្យសម្បត្តិ អត្តសញ្ញាណប័ណ្ណ និងសំបុត្របញ្ជាក់កំណើត(ថតចម្លង) សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ(ថតចម្លង) ។ សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ត្រូវថតចម្លងសៀវភៅសិក្ខាគារិកថ្នាក់ទី១០ ទី១១ ទី១២ សម្រាប់សិស្សជាប់បាក់ឌុបត្រូវថតចម្លងសញ្ញាបត្រថ្នាក់ទី១២ និងថតចម្លងវិញ្ញាបនបត្រវគ្គសិក្សាភាសាអង់គ្លេស កុំព្យូទ័រ ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗបើមាន ។

បេក្ខជនដែលទទួលបានអាហារូបករណ៍ នឹងទទួលបានការគាំទ្រពីអាហារូបករណ៍ដូចជា ថ្លៃសិក្សានៅតាមសាកលវិទ្យាល័យ ឬវិទ្យាស្ថានគោលដៅ, ថ្លៃសម្ភារសិក្សា និងឯកសណ្ឋាន, ថ្លៃចំណាយប្រចាំថ្ងៃរួមមាន ជួលផ្ទះ ទឹក ភ្លើង អាហារ និងចំណាយផ្សេងៗ, ថ្លៃធានារ៉ាប់រងគ្រោះថ្នាក់ សុខភាព, និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ។

ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍បេក្ខជនអាចដាក់ពាក្យតាម Online៖ https://rb.gy/w06uh ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់ https://rb.gy/ybbkj ឬទំនាក់ទំនងទៅកាន់Telegram ០៩៦ ២០៦៤ ៤៧៤ និង Email: sony.childsdream@gmail.com ។ បេក្ខជនក៏អាចទៅទទួលពាក្យ និងស្នើពាក្យដោយផ្ទាល់នៅទីស្នាក់ការអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលមានអាសយដ្ឋានផ្ទះលេខ១៦០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ផ្លូវជាតិលេខ៦ (ច្រកចូលសណ្ឋាគារ Angkor Palace Resort & Spa ខាងក្រោយការិយាល័យអគ្គិសនី សៀមរាបចាស់ ក្រុងសៀមរាប ខេត្តសៀមរាប ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...