ភ្នំពេញ- តាមរយៈសមាគមន៍អភិវឌ្ឍន៍នារីឥស្លាមកម្ពុជា សាកលវិទ្យាល័យ UNIVERITAS ANDALAS នៃប្រទេសឥណ្ឌូនេស៊ី សម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្ដល់ជូនជំនាញសិក្សារួមមាន បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណិតវិទ្យាបរិញ្ញាបត្រច្បាប់ បរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម និងនយោបាយ បរិញ្ញាបត្រវេជ្ជសាស្ត្រ បរិញ្ញាបត្រសុខភាពសាធារណៈ បរិញ្ញាបត្រគិលានុបដ្ឋាក បរិញ្ញាបត្រទន្តសាស្ត្រ និងជំនាញផ្សេងៗ ។ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្ដល់ជូនជំនាញរួមមាន បរិញ្ញាបត្រជាន់ខ្ពស់នៃជីវបច្ចេកវិទ្យា បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្របរិស្ថាន, បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រកសិកម្ម និងជំនាញ
ជាច្រើនទៀត ។

លក្ខខណ្ឌក្នុងការជ្រើសរើស បេក្ខជនបេក្ខនារីត្រូវមានសញ្ជាតិខ្មែរ មានរាងកាយសម្បទារឹងមាំនិងសតិបញ្ញាល្អ ចេះនិយាយនិងប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានព្រឹត្តិបត្រពិន្ទុចុងក្រោយប្រសិនបើបេក្ខជនកំពុងសិក្សានៅសាកលវិទ្យាណាមួយក្នុងប្រទេសកម្ពុជាសម្រាប់ថ្នាក់បរិញ្ញាបត្រ និងជានិស្សិតកំពុងសិក្សាឆ្នាំចុងក្រោយនៃថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឬបញ្ជប់ថ្នាក់បរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។
អត្ថប្រយោជន៍ដែលបេក្ខភាពអាហារូបករណ៍ទទួលបានរួមមាន ប្រាក់ឧបត្ថម្ភលើថ្លៃសិក្សា១០០% ការស្នាក់នៅកំឡុងពេលសិក្សា ប្រាក់ឧបត្ថម្ភអាហារប្រចាំខែ និងសំបុត្រយន្តហោះទៅមក ។

សម្រាប់សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យតាមរយៈ https://docs.google.com/forms/d/e/1FAIpQLSfYKfP_fr-2KY8WpiZbTCrsAo3z0EUvakMqFjhB37cTgXJG0w/viewform?usp=sf_link ។ សម្រាប់ព័ត៌មានបន្ថែម និងលម្អិតអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៨៦ ៦០៨ ០៣៥ ឬ ០៩៦ ៤៤ ៦៩ ៩២៣ ។ បើកទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅសាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានប្រកាសពីការផ្តល់...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































