វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ កំពុងប្រកាសដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល ដោយក្រសួងនឹងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍១០០% ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន ២១០កន្លែង លើជំនាញចំនួន ៥ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
ជំនាញដែលអាហារូបករណ៍ផ្តល់ជូនរួមមាន ៖ បច្ចេកវិទ្យាកសិកម្ម និងជីវសាស្រ្ត (ថ្នាក់បរិញ្ញាបត្ររង ២០កន្លែង និងថ្នាក់បរិញ្ញាបត្រ ៣០កន្លែង), វិទ្យាសាស្រ្តសត្វ (ថ្នាក់បរិញ្ញាបត្ររង ១០កន្លែង និងថ្នាក់បរិញ្ញាបត្រ ៣០កន្លែង), បច្ចេកវិទ្យាអាហារ (ថ្នាក់បរិញ្ញាបត្ររង ១០កន្លែង និងថ្នាក់បរិញ្ញាបត្រ ៣០កន្លែង), បច្ចេកវិទ្យាកុំព្យូទ័រ (ថ្នាក់បរិញ្ញាបត្ររង ១០កន្លែង និងថ្នាក់បរិញ្ញាបត្រ ៣០កន្លែង), បច្ចេកវិទ្យាអគ្គិសនី (ថ្នាក់បរិញ្ញាបត្ររង ១០កន្លែង និងថ្នាក់បរិញ្ញាបត្រ ៣០កន្លែង)។
លក្ខខណ្ឌនៃការប្រឡងជ្រើសរើស
- ជាសិស្សប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។
- ជាសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។

សំណុំលិខិតសម្រាប់ការចុះឈ្មោះ
បេក្ខជនត្រូវបំពេញសំណុំលិខិតចុះឈ្មោះប្រឡងដោយផ្ទាល់ដៃ និងភ្ជាប់មកជាមួយនូវ
១. ពាក្យស្នើសុំសិទ្ធិជាបេក្ខជនប្រឡងជ្រើសរើសអាហារូបករណ៍
២. ជីវប្រវត្តិសង្ខេប
៣. បង្កាន់ដៃទទួលពាក្យស្នើសុំសិទ្ធិជាបេក្ខជនប្រឡងជ្រើសរើសអាហារូបករណ៍
៤. សញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្ន (ថតចម្លង)
៥. សំបុត្រកំណើត (ថតចម្លង)
៦. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង)
សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ អាចដាក់ពាក្យសុំប្រឡងជ្រើសរើស ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ) ឬនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ (រាជធានីភ្នំពេញ)។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម 0962960707៕














































































