ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន ​បើក​ការ​ប្រកួតប្រជែង​ «​ចំណេះដឹង​ថ្មី​ផ្ទះ​យុវជន​» ​ឆ្នាំ​២០២៦​ ​ជំរុញ​យុវជន​ចូលរួម​លើកកម្ពស់​វប្បធម៌​​អាន ​និង​ស្រាវជ្រាវ​

​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន ​(​YHCCF​) ​ដោយ​មាន​ការ​សហការ​ជាមួយ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ប្រកាស​បើក​ទទួល​ពាក្យ​ជា​ផ្លូវការ​នូវ​ «​ការ​ប្រកួតប្រជែង​ចំណេះដឹង​ថ្មី​ផ្ទះ​យុវជន​» ​(​Youth​ ​Renaissance​ ​Competition​ ​2026​) ​ក្រោម​ប្រធានបទ​រួម​ «​ការ​អនុវត្ត​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន​គ្រប់​រដូវកាល​ក្នុង​យុគសម័យ​ថ្មី​» ​ដើម្បី​ជំរុញ​ការ​ស្រាវជ្រាវ​ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ។​

​កម្មវិធី​នេះ​ផ្តោត​សំខាន់​លើ​និស្សិត​សាកលវិទ្យាល័យ​ ​អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ ​និង​យុវជន​កម្ពុជា​ ​និង​ចិន​។ ​តាមរយៈ​ការ​ប្រកួតប្រជែង​នេះ​ ​បេក្ខជន​នឹង​ទទួលបាន​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​លើ​ទំនាក់ទំនង​ទ្វេ​ភាគី ​គោលនយោបាយ​ ​និង​ការ​ទូត​រវាង​ប្រជាជន​ និង​ប្រជាជន​ ព្រមទាំង​មាន​ឱកាស​អភិវឌ្ឍ​ជំនាញ​ស្រាវជ្រាវ​ ការ​សរសេរ​អត្ថបទ​វិភាគ​ ​និង​ការ​ធ្វើ​បទបង្ហាញ​ជាសាធារណៈ​ផងដែរ​។​

​លក្ខខណ្ឌ​ ​និង​ទម្រង់​នៃ​ការ​ប្រកួត​

​ជា​យុវជន​កម្ពុជា​ ​ឬ​ចិន ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ​១៨​ ​ដល់​ ​២៥​ ​ឆ្នាំ​ និង​មាន​កម្រិត​ភាសា​ចិន​យ៉ាងតិច​ ​HSK​ ​4​ ​ឬ​មាន​សមត្ថភាព​ទំនាក់ទំនង​ ​និង​មាន​ជំនាញ​សរសេរ​ភាសា​ចិន​បាន​ស្ទាត់ជំនាញ​។​

​ទម្រង់​ក្រុម​ ​៖ ​ត្រូវ​បង្កើត​ជា​ក្រុម​ដែល​មាន​សមាជិក ​៣​ ​នាក់​ (​អាច​មក​ពី​គ្រឹះស្ថាន​/​ស្ថាប័ន​ដូចគ្នា​ ​ឬ​ខុសគ្នា​) ​ដោយ​ត្រូវ​តែងតាំង​ប្រធាន​ក្រុម​ម្នាក់​ជា​តំណាង​។​

​ដំណើរការ​ជ្រើសរើស​ ៖​ ​ការ​ប្រកួត​បែងចែក​ជា​ ​៣​ ​វគ្គ ​គឺ​វគ្គ​ដាក់ពាក្យ​ ​(​ជ្រើសរើស​ ​១០​ ក្រុម​),​ វគ្គ​ជម្រុះ​ ​(​ជ្រើសរើស​ ​៥​ ក្រុម​) ​និង​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​កាលវិភាគ​សំខាន់​ៗ​នៃ​ការ​ប្រកួត​ ​(​ឆ្នាំ​២០២៦​)
​ថ្ងៃទី​១៤​ ​ខែកក្កដា​៖​ ​បើក​ទទួល​ពាក្យ​ជា​ផ្លូវការ​
​ថ្ងៃទី​១៦​ ​ខែសីហា​៖​ ​បិទ​ការ​ទទួល​ពាក្យ​
​ថ្ងៃទី​២៦​ ​-​ ​២៨​ ​ខែសីហា​៖​ ​ប្រកាស​លទ្ធផល​វគ្គ​ដាក់ពាក្យ​
​ដើម​ខែកញ្ញា​៖​ ​កម្មវិធី​តម្រង់​ទិស ​(​Orientation​ ​Session​) ​តាម​ ​Zoom​
​ថ្ងៃទី​០៨​ ​ខែតុលា​៖​ ​ការ​ប្រកួត​វគ្គ​ជម្រុះ​
​ថ្ងៃទី​១៩​ ​ខែវិច្ឆិកា​៖​ ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​

​ប្រាក់​រង្វាន់​ និង​ឱកាស​ពិសេស​

​ក្រុម​ជ័យលាភី​នឹង​ទទួលបាន​មេដាយ​ លិខិត​សរសើរ​ និង​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ ​រួមមាន​៖
​ជ័យលាភី​លេខ​ ​១​៖ ​មេដាយ​មាស​ +​ ​ប្រាក់​រង្វាន់​ $​១,៥០០​ +​ លិខិត​សរសើរ​
ជ័យលាភី​លេខ​ ​២​៖ ​មេដាយ​ប្រាក់​ +​ ​ប្រាក់​រង្វាន់​ $​១,០០០​ +​ ​លិខិត​សរសើរ​
ជ័យលាភី​លេខ​ ​៣​៖ ​មេដាយ​សំរឹទ្ធ​ +​ ​ប្រាក់​រង្វាន់​ $​៥០០​ +​ លិខិត​សរសើរ​

​លើស​ពី​នេះ​ ក្រុម​ជ័យលាភី​ទាំង ​៣​ ​និង​ក្រុម​ដែល​មាន​ស្នាដៃ​លេចធ្លោ ​នឹង​ទទួលបាន​ឱកាស​អភិវឌ្ឍ​អត្ថបទ​ស្រាវជ្រាវ​របស់​ខ្លួន​ជា​ភាសា​អង់គ្លេស ​ដើម្បី​បោះពុម្ព​ផ្សាយ​នៅក្នុង​ «​ទស្សនាវដ្ដី​ពិភពលោក​សហសម័យ​កម្ពុជា​» ​(​Cambodia​ ​World​ ​in​ ​Modern​ ​Context​ ​-​ ​CWMC​)​។​

​របៀប​ដាក់ពាក្យ​

​បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ជា​ភាសា​ចិន ​រួមមាន​៖​
​1. ​ពាក្យ​ស្នើសុំ​ចូលរួម​ (​ភ្ជាប់​ជាមួយ​ ​Link​ ​វីដេអូ​ណែនាំ​ខ្លួន​រយៈពេល​ ​១​ ​នាទី​ជា​ភាសា​ចិន​ ​រៀបចំ​លើ​ ​Google​ ​Drive​)
​2. ​លិខិត​ចំណាប់អារម្មណ៍​ ​(​Statement​ ​of​ ​Interest​) ​ចំនួន​ ​៣០០​ ​ពាក្យ​ ​ដែល​ពន្យល់​ពី​ចំណាប់អារម្មណ៍​ ​និង​ការ​យល់ដឹង​របស់​ក្រុម​អំពី​ប្រធានបទ ​នៃ​ការ​ប្រកួតប្រជែង​
​3. ​អត្ថបទ ​ចំនួន​ ​៥០០​ ​ពាក្យ​ ​លើ​ប្រធានបទ​ «​តើ​អ្វី​ជា​ការ​អនុវត្ត​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន​គ្រប់​រដូវកាល​ក្នុង​យុគសម័យ​ថ្មី​?​»

​ឯកសារ​ទាំង​ ​៣​ ត្រូវ​ចងក្រង​ជា​ឯកសារ​ ​PDF​ ​តែ​មួយ​ ​ដោយ​ដាក់​ឈ្មោះ​ ​Youth​ ​Competition​-​[​ឈ្មោះ​ក្រុម​ជា​ភាសា​ចិន​]​-​APP​ ​រួច​ផ្ញើ​ទៅកាន់​អ៊ីមែល​ ​project​@​youthhouse​-​ccf​.​org​ ​ដោយ​ដាក់​ ​Subject​ ​ថា​ ​”​Application​ ​for​ ​Youth​ ​Renaissance​ ​Competition​ ​2026​”​ ត្រឹម​ថ្ងៃទី​១៦​ ​ខែសីហា ​ឆ្នាំ​២០២៦​។​

​សម្រាប់​ព័ត៌មាន​លម្អិត ​សូម​ទាក់ទង​ ​កញ្ញា​ ​ស៊ឹម​ ​បុញ្ញាវតី ​(​មន្ត្រី​គ្រប់គ្រង​គម្រោង​) ​តាមរយៈ​ ​Telegram​:​ ​011​ ​884​ ​563​ ​ឬ​ ​Email​:​ ​project​@​youthhouse​-​ccf​.​org​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)