ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។ អាហារូបករណ៍នេះផ្ដល់ជូនសិស្សដែលមានបំណងបន្តការសិក្សា និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមលើជំនាញឯកទេស ។

បើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ អាហារូបករណ៍ទាំង៥០កន្លែងនេះ នឹងផ្ដល់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ២៥កន្លែង និងបរិញ្ញាបត្ររង ២៥កន្លែង ដោយមានជំនាញឯកទេសជាច្រើនរួមមាន ក្សេត្យសាស្ត្រ និងវិទ្យាសាស្ត្រដី/ក្សេត្រសាស្ត្រ, ជីវបច្ចេកវិទ្យា និងសេណេទិករុក្ខជាតិ, សាកវប្បកម្ម, វិទ្យាសាស្ត្រព្រៃឈើ/រុក្ខជាតិ, ជលផល, វិទ្យាសាស្ត្របរិស្ថាន, ផលិតកម្ម និងសុខភាពសត្វ/ផលិតកម្មសត្វ, វេជ្ជសាស្ត្រ/បសុព្យាបាល, ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ, សេដ្ឋកិច្ចកសិកម្ម និងស្បៀង, វិទ្យាសាស្ត្រកែច្នៃអាហារ, អាហារូបត្ថម្ភ និងសុខភាព, ព័ត៌មានកសិកម្ម និងវិស្វកម្មកសិកម្ម និង រៀបចំដី និងរដ្ឋបាលដីធ្លី ។
លក្ខខណ្ឌនៃការជ្រើសរើស និសិ្សតអាហារូបករណ៍ជាបេក្ខជនមានជីវភាពខ្វះខាត និងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ។ លើសពីនេះ បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។

សម្រាប់ការដាក់ពាក្យ សិស្ស-និស្សិតត្រូវមានលិខិតភ្ជាប់ជាមួយពាក្យស្នើសុំអាហារូបករណ៍ដូចជា ពាក្យសុំអាហារូបករណ៍១ច្បាប់ បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តិសង្ខេបមានបិទរូបថតថ្មី(៤x៦)១ច្បាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ១ច្បាប់ ។ ជាមួយគ្នានេះតម្រូវឱ្យភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ឬសេចក្ដីចម្លងសំបុត្រកំណើត/ សំបុត្របញ្ជាក់កំណើត១ច្បាប់ និងរូបថត ៤x៦ ថតថ្មី ថតពីមុខ គ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌ស ៣សន្លឹក ។

សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងផ្ទាល់ទៅក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជដើម្បីទទួលបានឯកសារ និងដាក់ពាក្យស្នើសុំអាហារូបករណ៍តាមរយៈទូរស័ព្ទលេខ ០៩៣ ៥០៧ ៣៥៧(Telegram) និង ០៧០ ៩០៩ ៩០៩ (Telegram) ។
ចាប់ផ្ដើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......
សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2026
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។





























