ភ្នំពេញ៖ រសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ និងដាក់ចេញផែនការអភិវឌ្ឍសាលារៀន ព្រមទាំងផ្សព្វផ្សាយពីយុទ្ធសាស្រ្ត និងផែនការសកម្មភាពរយៈពេលឆ្នាំ៥លើកំណែទម្រង់ផ្នែកសិក្សាធិការ ផ្នែកទីផ្សារ ផ្នែកធនធានមនុស្ស ផ្នែកប្រតិបតិ្តការ ផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកវិទ្យា(IT) ដើម្បីពង្រឹងបន្ថែម និងបន្តនិរន្តរភាពបណ្តាញគ្រឹះស្ថានអប់រំរបស់ខ្លួន។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ការរៀបចំយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះឡើង គឺជាគោលដៅរួមរបស់ស្ថាប័ន ក្នុងទិសដៅអនុវត្តបានយ៉ាងល្អក្នុងការផ្តល់នូវគុណភាពអប់រំជូនដល់សិស្សានុសិស្ស និងបំពេញទៅតាមសេចក្តីត្រូវការ និងការពេញចិត្តខ្ពស់ជូនអ្នកអាណាព្យាបាលទៅលើសេវាកម្ម និងគុណភាពអប់រំ ក៏ដូចបន្តនិរន្តរភាពរបស់ស្ថាប័នផងដែរ។

ក្នុងកិច្ចប្រជុំយុទ្ធសាស្ត្របានលើកឡើងពីការធ្វើទំនើបកម្មគ្រប់កម្មសិក្សា បញ្ចូលបច្ចេកវិទ្យាអប់រំថ្មីៗ និងបញ្ចូលកម្មវិធីគាំទ្រនានា ដើម្បីបង្កើនគុណភាពអប់រំរបស់សិស្សឳ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ សាលាត្រូវបន្តរក្សា និងអនុវត្តវិធីសាស្រ្តបង្រៀនបែបចម្រុះ (Blended Learning) ដើម្បីមានភាពងាយស្រួលក្នុងការបត់បែន និងធានាបាននូវនិរន្តរភាពនៃការរៀន និងបង្រៀនប្រកបដោយគុណភាពនៅគ្រប់កាលៈទេសៈ។ លើសពីនេះ វេសឡាញ នឹងគ្រោងបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្រ្ត (STEM Center) រួមមួយសម្រាប់គាំទ្រដល់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាធារណជនទូទៅផងដែរ ដើម្បីបញ្ជ្រប ក៏ដូចជាលើកកម្ពស់ចំណេះដឹងផ្នែកវិទ្យាសាស្ត្របន្ថែមទៀត។

ទន្ទឹមនឹងនេះ វេសឡាញ រៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើតឳកាសការងារ និងអភិវឌ្ឍធនធានមនុស្ស ឬអ្នកស្នងតំណែងបន្ទាប់។ បង្កើនទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលនិងអប់រំទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធនានាជាមួយសាលានៅក្រៅប្រទេស ព្រមទាំងស្វែងរកអាហារូបករណ៍សម្រាប់សិស្សបន្តការសិក្សានៅសាកលវិទ្យាល័យ។

ដើម្បីពង្រីកវិសាលភាពអប់រំក្នុងប្រទេសកម្ពុជា វេសឡាញក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត ‘ស្រុក១សាលារៀន១’ តាមរយៈការបង្កើតបណ្តាញគ្រឹះស្ថានអប់រំថ្មីមួយឈ្មោះថា ‘សាលារៀនសហគមន៍២១” បន្ថែមលើបណ្តាញគ្រឹះស្ថានអប់រំដែលមានស្រាប់ ក្នុងទិសដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មី អភិវឌ្ឍសហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍ ជាមួយនឹងការបញ្ចូលកម្មវិធីទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម (7 Habits for Highly Effective People) កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ(MoneyTree) និងកម្មវិធីសិក្សាគាំទ្រជាច្រើនទៀត រួមនឹងតម្លៃសិក្សាសមរម្យ។
លោកឧកញ៉ា បានរំព្ញកថា បើទោះបីជាបច្ចុប្បន្នស្ថានភាពកូវីដអាចគ្រប់គ្រងបានយ៉ាងល្អដោយប្រមុខរាជរដ្ឋាភិបាលក្តី ប៉ុន្តែគណៈនាយក បុគ្គលិក គ្រូបង្រៀនត្រូវតែមានការការពារ ត្រៀមខ្លួនជានិច្ច និងបន្តអនុវត្តការបង្រៀនបែបចម្រុះ ដើម្បីធានាថា សាលារៀននៅតែអាចផ្តល់ជូនគុណភាពអប់រំទៅដល់សិស្សានុសិស្សបានគ្រប់កាលៈទេសៈ និងស្របទៅនឹងការអប់រំក្នុងយុគសម័យថ្មីនេះ៕


លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2024
វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2023
សម្រាប់សិស្សានុសិស្ស ឬយុវជន ដែលមានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនសៀមរាប...

NIEI ជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ» សម្រាប់វគ្គថ្មី ខែសីហា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2026
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស-និស្សិត និងប្រជាពលរដ្ឋឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1 -1.5M)

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
































































