កុមារចូលចិត្តលេងមិនត្រឹមតែសប្បាយរីករាយនោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍សមត្ថភាពខួរក្បាលរបស់ពួកគេឱ្យកាន់តែល្អប្រសើរឡើង។ ទារក ឬកុមារមានអាយុក្រោមបីឆ្នាំអាចរៀនសូត្របានយ៉ាងច្រើនពីសកម្មភាពលេងរបស់ពួកគេ ដូចជាបណ្តុះបំណិនជីវិត របៀបដោះស្រាយបញ្ហា បង្ហាញគំនិតផ្ទាល់ខ្លួន និងពង្រឹងទំនាក់ទំនងទៅកាន់ម្តាយឪពុកជាដើម។ អភិវឌ្ឍន៍សមត្ថភាពកុមារមិនចាំបាច់ត្រូវការរបស់លេងថ្លៃៗនោះទេ ប៉ុន្តែទាមទារការចូលរួមពីម្តាយឪពុក។ ខាងក្រោមនេះជាភស្តុតាងមួយចំនួនស្តីពីឥរិយាបថលេងបែបវិទ្យាសាស្រ្តអាចជួយដល់សមត្ថភាពកុមារត្រូវបានសិក្សាដោយមូលនិធិ LEGO Foundation ។

១. កុមាររៀនសង្កេតពីសំណង់ផ្សេងៗដែលគេបានលេង ៖ ប្រសិនបើកុមារចាប់ផ្តើមសាងសង់អ្វីមួយតាមការនឹកឃើញឱ្យចេញជារូបភាពសំណង់ នោះនឹងអាចជួយឱ្យពួកគេយល់ដឹងអំពីចន្លោះ ទំហំ និងចេះវាស់វែងបានកាន់តែល្អ។ លើសពីនេះកុមារអាចសម្គាល់អ្វីៗនៅជុំវិញខ្លួនតាមរយៈសកម្មភាពលេងរបស់ពួកគេ ។
២. កុមារបង្កើតជំនាញសង្គមនៅពេលរៀនធ្វើសំឡេងប្លែកៗ ៖ ធម្មតាកូនក្មេងតូចៗ មានទំនាក់ទំនងជាមួយម្តាយឪពុកតាមរយៈការបញ្ចេញសំឡេងប្លែកៗ កាយវិការ និងទឹកមុខឆ្លើយតបទៅកាន់ម្តាយឪពុក។ គ្រប់សកម្មភាពរបស់ពួកគេពេលនេះ ម្តាយឪពុកត្រូវឆ្លើយតបដោយប្រុងប្រយ័ត្នបំផុត។ សំឡេងនិងសកម្មភាពរបស់ម្តាយឪពុកនឹងចូលរួមពង្រឹងតំណភ្ជាប់សរសៃប្រសាទនៅក្នុងខួរក្បាលកុមារ គាំទ្រដល់ការអភិវឌ្ឍន៍ជំនាញទំនាក់ទំនងនៅក្នុងសង្គម។
៣. កុមារអាចបង្កើតជំនាញយល់ដឹងនៅពេលពួកគេលេងបិទពួន ឬលេងលាក់វត្ថុអ្វីមួយ ៖ សកម្មភាពលេងបិទពួន ឬលេងស្វែងរករបស់របរនៅក្នុងផ្ទះអាចជួយឱ្យកូនៗរបស់លោកអ្នកផ្តោតអារម្មណ៍ដោះស្រាយបញ្ហា និងគិតបត់បែនបានយ៉ាងល្អ។ វាលំបាកបន្តិចមែន ប៉ុន្តែកុមារចេះបង្កើតយុទ្ធសាស្រ្តផ្សេងៗប្រកបដោយប្រសិទ្ធភាពដើម្បីជំនះលើឧបសគ្គ។ ទន្ទឹមគ្នានេះម្តាយឪពុកត្រូវទុកពេលវេលាឱ្យកូនស្វែងរកដំណោះស្រាយដោយខ្លួនឯង ហើយផ្តល់ជំនួយឱ្យកូនប្រសិនពួកគេចង់បោះបង់ចោលត្រង់ចំណុចណាមួយ។
៤. សកម្មភាពរាំច្រៀងរបស់កុមារអាចបង្កើតជំនាញខាងអារម្មណ៍ ៖ធម្មតាកុមារបង្ហាញមនោសញ្ចេតនាតាមរយៈសកម្មភាពរាំច្រៀងផ្សេងៗដោយមិនខ្វល់ពីអ្វីនៅជុំវិញខ្លួនឡើយ ហើយសកម្មភាពនេះអាចជំរុញឱ្យពួកគេអភិវឌ្ឍន៍អារម្មណ៍និងសុខភាពផ្លូវចិត្តបានយ៉ាងល្អ។ សកម្មភាពច្រៀងរាំជាវិធីសាស្រ្តមួយបង្ហាញនិងបញ្ចេញអារម្មណ៍ ព្រមទាំងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងម្តាយឪពុកជាមួយកូនឱ្យកាន់តែប្រសើរ។
៥. គូររូបភាពបង្កើតជំនាញច្នៃប្រឌិតដល់កុមារ៖ នៅពេលដែលកូនតូចៗរបស់អ្នកអង្គុយគូរពីអ្វីដែលពួកគេស្រមើស្រមៃនៅលើក្រដាស ពួកគេកំពុងព្យាយាមបង្ហាញគំនិតនិងបំលែងរូបភាពទាំងនោះឱ្យក្លាយជាការពិត។ ម្តាយឪពុកត្រូវសួរសំណួរឱ្យបានច្រើនទៅលើគំនូររបស់កូន ហើយលើកទឹកចិត្តឱ្យពួកគេឱ្យមានក្តីស្រមៃជានិច្ច។ ការអភិវឌ្ឍន៍សមត្ថភាពកុមារមិនចាំបាច់ត្រូវការរបស់លេងថ្លៃៗនោះទេ តែផ្ទុយទៅវិញអ្នកអាចប្រើប្រាស់របស់របរដែលមានស្រាប់នៅក្នុងផ្ទះ ដើម្បីបង្កើតល្បែងកម្សាន្តងាយៗ ផ្តល់ភាពសប្បាយរីករាយជាមួយកូនបានគ្រប់ពេលវេលា។

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាជំនាញផលិត និងតុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2025
មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាសជ្រើសរើសសិក្ខាកាមដែលជាអតីតពលករទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2024
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2023
កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































