ឪពុកម្តាយអភិវឌ្ឍន៍សមត្ថភាពកុមារមិនចាំបាច់ត្រូវការរបស់លេងមានតម្លៃថ្លៃៗ

កុមារចូលចិត្តលេងមិនត្រឹ​មតែសប្បាយរីករាយនោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍សមត្ថភាពខួរក្បាលរបស់ពួកគេឱ្យកាន់តែល្អប្រសើរឡើង។ ទារក ឬកុមារមានអាយុក្រោមបីឆ្នាំអាចរៀនសូត្របានយ៉ាងច្រើនពីសកម្មភាពលេងរបស់ពួកគេ ដូចជាបណ្តុះបំណិន​ជីវិត របៀបដោះស្រាយបញ្ហា បង្ហាញគំនិតផ្ទាល់ខ្លួន និងពង្រឹងទំនាក់ទំនងទៅ​កាន់​ម្តាយ​ឪពុក​ជា​ដើ​ម​។ អភិវឌ្ឍន៍សមត្ថភាពកុមារមិនចាំ​បា​ច់​ត្រូវការរបស់លេងថ្លៃៗនោះទេ ប៉ុន្តែទាមទារការចូលរួមពីម្តាយឪពុក។ ខាងក្រោមនេះជាភស្តុតាងមួយចំនួនស្តីពីឥរិយាបថលេងបែបវិទ្យាសាស្រ្តអាចជួយដល់សមត្ថភាពកុមារត្រូវបានសិក្សាដោយមូលនិធិ LEGO Foundation ។

little children playing toys to education with family at home, girl happy and fun in childhood concept

១. កុមាររៀនសង្កេតពីសំណង់ផ្សេងៗដែលគេបានលេង ៖ ប្រសិនបើកុមារចាប់ផ្តើមសាងសង់អ្វីមួយតាមការនឹកឃើញឱ្យចេញជារូបភាពសំណង់ នោះនឹងអាចជួយឱ្យពួកគេយល់ដឹងអំពីចន្លោះ ទំហំ និងចេះវាស់វែងបានកាន់តែល្អ។ លើសពីនេះកុមារអាចសម្គាល់អ្វីៗនៅជុំវិញខ្លួនតាមរយៈសកម្មភាពលេងរបស់ពួកគេ ។

២. កុមារបង្កើតជំនាញសង្គមនៅពេលរៀនធ្វើសំឡេងប្លែកៗ ៖ ធម្មតាកូនក្មេងតូចៗ មានទំនាក់ទំនងជាមួយម្តាយឪពុកតាមរយៈការបញ្ចេញសំឡេងប្លែកៗ កាយវិការ និងទឹកមុខឆ្លើយតប​ទៅ​កាន់ម្តាយឪពុក។​ គ្រប់សកម្មភាពរបស់ពួកគេពេលនេះ ម្តាយឪពុកត្រូវឆ្លើយតបដោយប្រុងប្រយ័ត្នបំផុត។ សំឡេងនិងសកម្មភាពរបស់ម្តាយឪពុកនឹងចូលរួម​ពង្រឹងតំណភ្ជាប់សរសៃប្រសាទនៅក្នុងខួរក្បាលកុមារ គាំទ្រដល់ការអភិវឌ្ឍន៍ជំនាញទំនាក់ទំនងនៅក្នុងសង្គម។

៣. កុមារអាចបង្កើតជំនាញយល់ដឹងនៅពេលពួកគេលេងបិទពួន ឬលេងលាក់វត្ថុអ្វីមួយ ៖ សកម្មភាពលេងបិទពួន ឬលេងស្វែងរករបស់របរនៅក្នុងផ្ទះអាចជួយឱ្យកូនៗរបស់លោកអ្នកផ្តោតអារម្មណ៍ដោះស្រាយបញ្ហា និងគិតបត់បែនបានយ៉ាងល្អ។ វាលំបាកបន្តិចមែន ប៉ុន្តែកុមារចេះបង្កើតយុទ្ធសាស្រ្តផ្សេងៗប្រកបដោយប្រសិទ្ធភាពដើម្បីជំនះលើឧបសគ្គ។ ទន្ទឹមគ្នា​នេះ​ម្តា​យ​ឪពុ​កត្រូវទុកពេលវេលាឱ្យកូនស្វែងរកដំណោះស្រាយដោយខ្លួនឯង ហើយផ្តល់ជំនួយឱ្យកូនប្រសិនពួកគេចង់បោះបង់ចោលត្រង់ចំណុចណាមួយ។

៤. សកម្មភាពរាំច្រៀងរបស់កុមារអាចបង្កើតជំនាញខាងអារម្មណ៍ ៖ធម្មតាកុមារបង្ហាញមនោសញ្ចេតនាតាមរយៈសកម្មភាពរាំច្រៀងផ្សេងៗដោយមិនខ្វល់ពីអ្វីនៅជុំវិញខ្លួនឡើយ ហើយ​ស​ក​ម្ម​ភា​ព​​នេះ​អាចជំរុញឱ្យពួកគេអភិវឌ្ឍន៍អារម្មណ៍និងសុខភាពផ្លូវចិត្តបានយ៉ាងល្អ។ សកម្មភាពច្រៀងរាំជាវិធីសាស្រ្តមួយបង្ហាញនិងបញ្ចេញអារម្មណ៍​ ព្រមទាំងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាង​ម្តា​យ​ឪពុក​ជាមួ​យកូ​នឱ្យ​កាន់​តែប្រ​សើរ​។

៥. គូររូបភាពបង្កើតជំនាញច្នៃប្រឌិតដល់កុមារ៖ នៅពេលដែលកូនតូចៗរបស់អ្នកអង្គុយគូរពីអ្វីដែលពួកគេស្រមើស្រមៃនៅលើក្រដាស ពួកគេកំពុងព្យាយាមបង្ហាញគំនិតនិងបំលែងរូបភាពទាំងនោះឱ្យក្លាយជាការពិត។ ម្តាយឪពុកត្រូវសួរសំណួរឱ្យបានច្រើនទៅលើគំនូររបស់កូន ហើយលើកទឹកចិត្តឱ្យពួកគេឱ្យមានក្តីស្រមៃជានិច្ច។​ ការអភិវឌ្ឍន៍សមត្ថភាពកុមារមិនចាំ​បា​ច់​ត្រូវការរបស់លេងថ្លៃៗនោះទេ តែផ្ទុយទៅវិញអ្នកអាចប្រើប្រាស់របស់របរដែលមានស្រាប់នៅក្នុងផ្ទះ ដើម្បីបង្កើតល្បែងកម្សាន្តងាយៗ ផ្តល់​ភាពសប្បាយរីករាយជាមួយកូនបានគ្រប់ពេលវេលា​។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...