ភ្នំពេញ – បច្ចុប្បន្ន មានអាហារូបករណ៍ក្នុងស្រុកជាច្រើនប្រភេទត្រូវបានប្រកាសផ្តល់ឱ្យសម្រាប់សិស្សានុសិស្ស មានឱកាសបន្តការសិក្សាដោយមិនចាំបាច់ចំណាយលើការបង់ថ្លៃសិក្សា ។ ដូច្នេះ តើសិស្សានុសិស្សត្រូវធ្វើដូចម្តេចដើម្បីទទួលបានអាហារូបករណ៍ក្នុងស្រុកទាំងនោះ ?
លោក ភាព សុភ័ក បច្ចុប្បន្នកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យចំនួន២នៅរាជធានីភ្នំពេញ ។ ការសិក្សានៅសាកលវិទ្យាល័យទាំង២នេះ លោកទទួលបានអាហារូបករណ៍ដោយឥតបង់ថ្លៃ១០០ភាគរយ។ លោកបានប្រាប់ពីបទពិសោធន៍ថា ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅក្នុងស្រុកនេះ បេក្ខជន-បេក្ខនារីគួរដឹងថា អាហារូបករណ៍មានពីរប្រភេទ គឺ អាហារូបករណ៍ប្រឡង និងអាហារូបករណ៍មិនប្រឡង ។

បើតាមលោក សុភ័ក អាហារូបករណ៍មិនប្រឡង គឺនៅពេលចប់ទី១២ យើងទទួលបាននិទ្ទេសល្អ លំដាប់ពិន្ទុខ្ពស់ នោះយើងនឹងជាប់អាហារូបករណ៍ដោយស្វ័យប្រវត្តិ។ ចំណែកអាហារូបករណ៍ប្រឡង គឺត្រូវអនុវត្តទៅតាមសាលា ឬក៏នៅតាមស្ថាប័ននានាដែលផ្ដល់អាហារូបករណ៍ ដោយគេនឹងរៀបចំការប្រឡងដើម្បីជ្រើសរើសសិស្សអាហារូបករណ៍ ដែលទាមទារឱ្យយើងត្រៀមសមត្ថភាពដើម្បីប្រឡងយកអាហារូបករណ៍នោះ ។ ដូចនេះដើម្បីទទួលបានអាហារូបករណ៍សិស្ស-និស្សិតគួរដឹង៣ចំណុចខាងក្រោម ៖
ទី១ ការត្រៀមខ្លួន ៖ មានន័យថា យើងត្រៀមនូវសមត្ថភាពរបស់យើងដើម្បីទៅប្រឡងអាហារូបករណ៍ ពីព្រោះមុខវិជ្ជាជាច្រើនទៅតាមប្រភេទនៃអាហារូបករណ៍ដែលតម្រូវឱ្យយើងប្រឡង ដូចជាមុខវិជ្ជាភាសាអង់គ្លេស គណិតវិទ្យា ឬមុខវិជ្ជាផ្សេងៗ ។ បេក្ខជនគួរដឹងថា អាហារូបករណ៍គេប្រឡងអ្វីខ្លះ ដូច្នេះយើងត្រូវត្រៀមលក្ខណៈទុកជាមុន ។ ដូចនេះការត្រៀមខ្លួនជារឿងមួយដែលសំខាន់ នៅពេលដែលយើងត្រៀមឱ្យមានសមត្ថភាព និងដងខ្លួនហើយទើបយើងទៅប្រឡងដោយមានសង្ឃឹម ។
ទី២ ការស្វះស្វែងរកព័ត៌មានអំពីអាហារូបករណ៍ ៖ មានន័យថា ការដឹងអំពីព័ត៌មានអាហារូបរកណ៍ជារឿងមួយដែលសំខាន់ ដូចជា តើសាលាណាខ្លះដែលផ្ដល់អាហារូបករណ៍? តើធ្វើដូចម្ដេចដើម្បីដឹងព័ត៌មានទាំងអស់នោះ? ដូច្នេះយើងគួរតាមដាន Page Facebook របស់សាលានីមួយៗដែលតែងតែផ្សព្វផ្សាយ តើសាលានៅក្នុងឆ្នាំនេះមានផ្តល់អាហារូបករណ៍ប៉ុន្មាននាក់? មានការប្រឡងបែបណា ? មាននិតិវិធីបែបណា ? ព័ត៌មានទាំងនេះយើងត្រូវតែដឹងមុនដើម្បីត្រៀមខ្លួនឱ្យបានល្អ។ មួយវិញទៀតយើងត្រូវចេះប្រើប្រាស់ Social Media ឱ្យមានប្រយោជន៍ ដោយយើង Like page ណាល្អៗ ព័ត៌មានពីអាហារូបករណ៍ជាដើម ។ លើសពីនេះ Page Facebook ផ្លូវការរបស់ក្រសួងអប់រំ ក៏តែងតែផ្សព្វផ្សាយពាក់ព័ន្ធជាមួយការប្រឡងជ្រើសរើសអាហារូបករណ៍ ដែលយើងត្រូវតាមដានព័ត៌មានឱ្យបានមុនគេ ។

ទី៣ ការចេះចាប់យកឱកាសហ៊ានសាកល្បង ៖ អ្នកខ្លះបានត្រៀមខ្លួនរួចហើយ សមត្ថភាពក៏មាន ប៉ុន្តែមិនហ៊ានសាកល្បង ហើយបិទឱកាសខ្លួនឯង ។ ការបិទឱកាសខ្លួនឯង ដោយគិតថាមានអ្នកពូកែៗ ទៅប្រឡង ដូច្នេះខ្លួនមិនហ៊ានប្រឡងទេ មិនហ៊ានសូម្បីតែដាក់ពាក្យប្រឡង ។ ពេលដែលយើងមិនហ៊ានសូម្បីតែដាក់ពាក្យប្រឡង យើងប្រាប់ខ្លួនឯងថាមិនអាចធ្វើបាន យើងមិនសាកល្បង យើងគ្មានឱកាស ដូច្នេះលទ្ធផលគឺសូន្យ ប៉ុន្តែបើសិនជាយើងហ៊ានសាកល្បង អាចជាប់ ឬក៏អាចមិនជាប់ ។
ជាមួយគ្នានេះ លោក សុភ័ក បានបញ្ជាក់ដែរថា នៅពេលដែលអ្នកជាប់អាហារូបករណ៍ហើយ អ្នកគួរតែដឹងពីកាតព្វកិច្ចរបស់សិស្សអាហារូបករណ៍ឱ្យបានកាន់តែច្បាស់ផងដែរ។ កាតព្វកិច្ចដែលតម្រូវឱ្យសិស្សអាហារូបករណ៍គួរមានគឺ ត្រូវតែរៀនឱ្យពូកែដើម្បីរក្សាភាពពូកែ ភាពឆ្នើមនៅសាកលវិទ្យាល័យ ។ ម្យ៉ាងវិញទៀតសាលាខ្លះគេកម្រិតថា ត្រូវរៀនឱ្យជាប់ត្រឹមនិទ្ទេសនេះ ឬកម្រិតណា ដែលយើងអាចរក្សាអាហារូបករណ៍យើងបាន ព្រោះថា អាហារូបករណ៍ក៏អាចដាច់នៅពេលណាមួយដែរ នៅពេលដែលយើងរៀនធ្លាក់ យើងរៀនមិនបានជាប់និទ្ទេសដែលគេបានកម្រិត ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2026
ជាឱកាសសម្រាប់និស្សិតទាំងពីរភេទដែលកំពុងសិក្សាជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសមន្រ្តីហាត់ការមកបម្រើការងារចំនួន ៨រូប ក្នុងនោះជំនាញនីតិសាស្រ្ត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ ១០០% សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសនិស្សិតកម្ពុជា បន្តការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យ APU ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2026
សាកលវិទ្យាល័យ APU ជប៉ុន ប្រកាសជ្រើសរើសនិស្សិតពីកម្ពុជាសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2024
សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
































































