ក្រសួងអប់រំកំណត់មុខវិជ្ជាប្រវត្តិវិទ្យា និងផែនដីបរិស្ថានវិទ្យា ជាមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ក្រសួងអប់រំយុវជន និង​កីឡា បានកំណត់យកមុខវិជ្ជា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្ត និង មុខ​វិជ្ជា ផែនដី និង​បរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម ជាវិញ្ញាសាជម្រើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិនាពេលខាងមុខនេះ។

បើយោង​តាម​ប្រកាស​ស្តីពីការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ សម្រាប់ឆ្នាំ​សិក្សា​២០២២-២០២៣ មុខវិជ្ជាជម្រើស​សម្រាប់ថ្នាក់វិទ្យាសាស្រ្ត គឺត្រូវ​ជ្រើសរើស​មួយ​មុខវិជ្ជា​ក្នុង​ចំណោមមុខវិជ្ជា​ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និង​ផែនដី និងបរិស្ថានវិទ្យា។ ដោយឡែកមុខវិជ្ជាជម្រើសថ្នាក់វិទ្យាសាស្រ្តសង្គម ត្រូវ​ជ្រើសរើស​មួយ​មុខ​វិជ្ជាក្នុងចំណោម​រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ផែនដី និង​បរិស្ថានវិទ្យា។

គួរ​បញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​សម្រាប់ឆ្នាំសិក្សា​២០២២-២០២៣ នឹងប្រព្រឹត្តទៅរយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី៦ និង​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយវិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្ត រួមមាន ៖ ១.មុខវិជ្ជាជម្រើស, ២.ជីវវិទ្យា, ៣.គីមីវិទ្យា, ៤.ភាសាបរទេស, ៥. អក្សរសាស្រ្តខ្មែរ, ៦.រូបវិទ្យា និង ៧.គណិតវិទ្យា។ ដោយ​ឡែក​មុខវិជ្ជាភាសាបរទេស ជាវិញ្ញាសាតាមស្ម័គ្រ។

សម្រាប់វិញ្ញាសាថ្នាក់វិទ្យាសាស្រ្តសង្គមវិញ រួមមាន ៖ ១.មុខវិជ្ជាជម្រើស, ២.ប្រវត្តិវិទ្យា, ៣.ភូមិវិទ្យា, ៤.ភាសាបរទេស, ៥.គណិតវិទ្យា, ៦.សីលធម៌-ពលរដ្ឋវិជ្ជា និង ៧.អក្សរសាស្រ្តខ្មែរ។ ដោយឡែកមុខវិជ្ជាភាសាបរទេស ក៏​ត្រូវ​បានចាត់ទុកថា ជាវិញ្ញាសាតាមស្ម័គ្រដូចគ្នា ដោយ​ត្រូវ​យក​ផលសងនៃពិន្ទុ ដែលសិស្ស​ធ្វើបាន ដកនឹង​២៥។

បើយោង​តាមសេចក្ដីណែនាំស្ដីពីដំណើរការនៃការប្រឡងបាក់ឌុប វិញ្ញាសាប្រឡងទាំងអស់ត្រូវបានជ្រើសរើស តាក់តែងរៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ ការតាក់តែងរៀបចំ និងគ្រប់គ្រងវិញ្ញាសា យកតាមកម្មវិធីសិក្សាមធ្យមសិក្សាទុតិយភូមិ ។ ចំពោះវិញ្ញាសាសម្រាប់ចែកឱ្យបេក្ខជន រៀបចំទៅតាមចំនួនបេក្ខជន។ ដោយឡែក វិញ្ញាសាសម្រាប់ចម្លងដាក់លើក្ដារខៀន រៀបចំទៅតាមចំនួនបន្ទប់ប្រឡង។ 

ជាមួយគ្នានេះ វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្ត ត្រូវចែកឱ្យបេក្ខជនម្នាក់ៗ រួមមាន គណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា និងភាសាបរទេស។ ដោយឡែកវិញ្ញាសាអក្សរសាស្រ្តខ្មែរ និងមុខវិជ្ជាជម្រើសប្រវត្តិវិទ្យា ជាវិញ្ញាសាដែលអនុរក្ស ត្រូវចម្លងដាក់លើក្ដារខៀន។ ចំណែក វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម ត្រូវចែកឱ្យបេក្ខជនម្នាក់ៗ រួមមាន គណិតវិទ្យា ភាសាបរទេស ។ ដោយឡែក វិញ្ញាសាអក្សរសាស្រ្តខ្មែរ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា រួមទាំង ផែនដីនិងបរិស្ថានវិទ្យា ជាវិញ្ញាសាដែលអនុរក្សត្រូវចម្លងដាក់លើក្ដារខៀន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...