ស្រឡាញ់ប្រទេសជប៉ុនជាកត្តាជំរុញចិត្តឱ្យយុវជន លន់ សេងណារ៉ុង ប្រឡងអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំ២០២៤

ចាប់ផ្ដើមពីការស្រឡាញ់ និងចូលចិត្តប្រទេសជប៉ុនដែលជាប្រទេសមានការរីកចម្រើនស្ទើរគ្រប់វិស័យជាពិសេសវិស័យវិស្វកម្ម និងប្រព័ន្ធអប់រំជាដើម ដែលធ្វើឱ្យសិស្ស-និស្សិតអន្តរជាតិជាច្រើនមានក្ដីស្រមៃចង់បន្តការសិក្សានៅប្រទេសជប៉ុន។

យុវជន លន់ សេងណារ៉ុង បេក្ខភាពជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន(MEXT)ឆ្នាំសិក្សា២០២៤ ហើយបច្ចុប្បន្នកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកស្ថាបត្យកម្ម នៅទីក្រុងតូក្យូប្រទេសជប៉ុន បានចែករំលែកមកកាន់ AMS Education ថា លោកមានចំណាប់អារម្មណ៍ជាខ្លាំងលើការជឿនលឿននៃវិស័យផ្សេងៗជាពិសេសវិស័យអប់រំលើផ្នែកស្ថាបត្យកម្មដែលសិក្សាពីផ្នែកផ្សេងៗ នៃសំណង់ទាក់ទងទៅនឹងបាតុភូតធម្មជាតិច្រើនបែបដែលធ្វើឱ្យលោកមានក្ដីស្រមៃបន្តការសិក្សានៅប្រទេសជប៉ុន។ ក្នុងនោះមានកត្តាចំនួន៣ដែលជួយឱ្យ សេងណារ៉ុង អាចប្រឡងជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) ឆ្នាំសិក្សា២០២៤បាន។

លោក លន់ សេងណារ៉ុង បន្តថា ដើម្បីអាចទទួលបានអាហារូបករណ៍នេះ លោកមានបីគន្លឹះធំៗដោយទី១ មុនពេលប្រឡង ទាមទារឱ្យខ្លួនឯងមានការត្រៀមខ្លួនឱ្យបានច្បាស់លាស់ ព្រោះអាហារូបករណ៍នេះមានការប្រកួតប្រជែងខ្លាំងដូច្នេះបេក្ខជនត្រូវដឹងពីព័ត៌មាននៃការដាក់ពាក្យ បែបបទ នៃការប្រឡង ការរៀបចំឯកសារផ្សេងៗឱ្យបានល្អិតល្អន់ និងមានភាពច្បាស់លាស់។

ជាមួយគ្នានេះបេក្ខជនគួរស្វែងរកឯកសារចាស់ៗដែលស្ថានទូតបានដាក់ក្នុង website របស់ស្ថានទូតជប៉ុន ឬនៅតាម Internet ។ ក្រោយស្វែងរកវិញ្ញាសារ ឬឯកសារចាស់ៗហើយ បេក្ខជនគួរតែព្យាយាមធ្វើឱ្យបានច្រើនដងយកបទពិសោធន៍ និងដឹងពីបែបបទនៃការចេញវិញ្ញាសារប្រឡង និងដឹងគន្លឹះក្នុងការដោះស្រាយវិញ្ញាសារទាំងនោះ។

« ការហ្វឹកហាត់ធ្វើវិញ្ញាសារប្រឡងគឺត្រូវរកគន្លឹះដោះស្រាយលំហាត់ឱ្យបានទាន់ពេលវេលា ដែលមើលពីប្រភេទគន្លឹះនៃលំហាត់ ឱ្យមានរយៈពេលខ្លីដូចនេះត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា និងស្វែងរកបទពិសោធន៍ជាច្រើនដែលចែករំលែកពីសិស្សច្បង ឬតាមការផ្សព្វផ្សាយពីបទពិសោធន៍ជាប់អាហារូបករណ៍»

លោក លន់ សេងណារ៉ុង

គន្លឹះទីពីរ នៅក្នុងកំឡុងពេលប្រឡងបេក្ខជនត្រូវមើលថែផ្លូវចិត្តឱ្យបានល្អ ជាពិសេសប្រសិនបើភ័យ គិតច្រើន បារម្ភច្រើនក្នុងពេលប្រឡងអាចធ្វើ​ឱ្យអ្នកមិនអាចដោះស្រាយលំហាត់ ឬធ្វើវិញ្ញាសារផ្សេងៗបានអស់ពីចិត្ត និងខួរក្បាល១០០%ឡើយ ដូចនេះបេក្ខជនត្រៀមខ្លួនប្រឡងធ្វើយ៉ាងណាកុំឱ្យខ្លួនឯងភ័យខ្លាំង និងខិតខំប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាព។ មួយវិញទៀត ក្នុងពេលប្រឡងបេក្ខជនត្រូវតែពិនិត្យ និងអានឱ្យបានពីរ​ ឬបីដងដើម្បីឱ្យច្បាស់ពីសំណួរដែលគេដាក់មកចៀសវាងយល់ច្រឡំ ឬមិនយល់សំណួរ។

គន្លឹះទី៣ គឺ ក្រោយពេលប្រឡង បេក្ខជនត្រូវត្រៀមខ្លួនសម្រាប់វគ្គសម្ភាសន៍ឱ្យបានត្រឹមត្រូវ និយាយការពិត និងមានឆន្ទៈ ឬចក្ខុវិស័យពេលអនាគតក្រោយពេលសិក្សានៅប្រទេសជប៉ុន។ លើសពីនេះ បេក្ខជនគួរនិយាយអំពីខ្លួនឯងឱ្យបានច្រើននូវចំណុចផ្សេងៗ និងធ្វើយ៉ាងណាឱ្យអ្នកសម្ភាសន៍ ឬគណៈកម្មការមានចំណាប់អារម្មណ៍លើខ្លួន។

និស្សិតអាហារូបករណ៍រូបនេះបន្ថែមថា ក្រោយវគ្គសម្ភាសន៍បេក្ខជនត្រូវដឹងពីដំណាក់កាលរៀបចំឯកសារទៅកាន់ប្រទេសជប៉ុន ដោយទាមទារឱ្យបេក្ខជនសួរនាំខាងស្ថានទូតឱ្យបានច្រើនដើម្បីចៀសវាងបាត់បង់ឱកាសទទួលបានអាហារូបករណ៍ក្នុងប្រការខុសឆ្គងណាមួយ។

គួរបញ្ជាក់ដែរថា កម្រិតសិក្សាដែល សេងណារ៉ុង ទៅសិក្សាជាថ្នាក់សិក្សាពាក់កណ្ដាលវិទ្យាល័យ និងពាក់កណ្ដាលមហាវិទ្យាល័យ ឬហៅជាភាសាអង់គ្លេស (College of technology) និងកំពុងសិក្សាភាសាជប៉ុននៅមជ្ឈមណ្ឌល JASSO Tokyo Japanese Language Education Center ។ សេងណារ៉ុង តម្រូវឱ្យសិក្សាភាសាចប់មួយឆ្នាំទើបអាចបន្តទៅសិក្សាថ្នាក់បរិញ្ញាបត្ររងដែលខ្លួនបានស្នើសុំ និងមានការគាំទ្រទាំងថ្លៃសិក្សា ស្នាក់នៅ និងចំណាយផ្សេងៗពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឬហៅថា អាហារូបករណ៍MEXT ឆ្នាំសិក្សា២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...