នួន យុវតីជនជាតិដើមភាគតិចលុន កំពុងសិក្សាជំនាញរចនាក្រាហ្វិក ព្រោះចង់មានជំនាញ និងការងារសមរម្យ

ក្រោយបញ្ចប់ថ្នាក់ទី៩ ជនជាតិដើមភាគតិច រស់នៅ​ខេត្តរតនគិរីមួយចំនួន ពួកគេមិនបន្តការសិក្សាឡើយ ដោយ​ទៅប្រកបរបរធ្វើចំការ ឬស៊ីឈ្នួលគេវិញ។ សម្រាប់ នួន ដែលជាយុវតីជនជាតិដើមភាគតិចលុន ពេលនេះ នាងកំពុងសិក្សាជំនាញរចនាក្រាហ្វិក នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី (PTC) ព្រោះតែចង់មានការងារសមរម្យ និង​ជីវភាពល្អប្រសើរ។

នួន និយាយថា នាងពិតជាសប្បាយចិត្តដែលបានសិក្សាជំនាញរចនាក្រាហ្វិក ដោយកម្មវិធីសិក្សានេះមានរយៈពេលខ្លី ត្រឹមតែ៦ខែនៅ PTC ។ នាងបន្តថា ការចេះជំនាញមួយនេះអាចជួយអោយកញ្ញារួចផុតពីការធ្វើស្រែចំការ ឬស៊ីឈ្នួលធ្វើចំការឱ្យ​គេ។

តែជាមួយគ្នានេះ ការជ្រើសរើសសិក្សាជំនាញរចនាក្រាហ្វិក ក៏មានកត្តាមួយ​ចំនួនផងដែរ ដូចជាការស្រលាញ់ជំនាញនេះផ្ទាល់ ហើយ​ក៏​មើលឃើញថា ជំនាញ​មួយ​នេះអាចឱ្យ​ខ្លួនមានការងារសមរម្យ និងអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារនាថ្ងៃអនាគត។

« ក្រោយសិក្សាបានពីរខែ ខ្ញុំយល់ឃើញថា ជំនាញរចនាក្រាហ្វិក(Graphic Design) នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបច្ចុប្បន្នជាសម័យបច្ចេកវិទ្យា ចំពោះជំនាញ Graphic Design ទៀតសោតគឺទីផ្សារកាន់តែត្រូវការជាសំខាន់ដូច្នេះហើយនៅពេលដែលខ្ញុំរៀន ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត និងរីករាយជាខ្លាំង»

កញ្ញា នួន យុវតីជនជាតិ លុន​។

កញ្ញា នួន បានបន្ថែមថា ក្នុងការសិក្សាជំនាញនេះ ក៏មានផលលំបាកមួយចំនួនសម្រាប់នាងផងដែរ ព្រោះនាងបានបោះបង់ការសិក្សាជាច្រើនឆ្នាំ មិនសូវចេះភាសាអង់គ្លេស និងមិនធ្លាប់ប្រើប្រាស់កុំព្យូទ័រពីមុនមក។ ប៉ុន្តែបញ្ហាទាំងអស់នេះមិនបានបង្អាក់ឱ្យ នួន បោះបង់ការសិក្សាជំនាញនេះឡើយ ព្រោះតែកត្តាជីវភាព តម្រូវឱ្យនាងខាតបង់ការសិក្សាម្ដងហើយ ដូចនេះការខិតខំព្យាយាម និងស្វះស្វែងទើបអាចជួយនាងជោគជ័យសម្រាប់ខ្លួនឯង និងជួយមនុស្សក្នុងសហគមន៍បាន។

ជាមួយគ្នានេះ យុវតី នួន ក៏លើកទឹកចិត្តដល់ក្មេងស្រីជនជាតិដើមភាគតិចឯទៀតកុំបញ្ឈប់ ឬបោះបង់ការសិក្សា និងឆាប់រៀបការនៅវ័យកុមារ ព្រោះការដែលមានចំណេះជំនាញដោយខ្លួនឯងនឹងជួយឱ្យ​អ្នកកាន់តែប្រសើរដើម្បីជួយខ្លួន និងគ្រួសារ។

ជាចុងក្រោយ កញ្ញា នួន សូមថ្លែងអំណរគុណដល់អង្គការភ្លែនអន្តរជាតិកម្ពុជា និងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេស មជ្ឈមណ្ដលបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរីដែលបានគិតគូយកចិត្តទុកដាក់ និងផ្ដល់ឱកាសសិក្សាជំនាញដល់រូបនាង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។