យុវនិស្សិត យង់ សិរីបុណ្យ ចែករំលែកគន្លឹះដើម្បីប្រឡងសាលាពេទ្យទទួលបានលទ្ធផលល្អ

សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ឬគ្រប់គ្នាហៅថា សាលា​ក្រហម ឬសាលាពេទ្យ គឺជា​សាលា​ដែល​សិស្សានុសិស្ស​មិន​តិច​នាក់នោះទេ​ប្រាថ្នា​ចង់ចូលរៀន, ប៉ុន្តែ​ដើម្បី​អាច​ចូលរៀន​សាលាមួយ​នេះ​បាន គឺតម្រូវ​ឱ្យ​សិស្សានុសិស្ស​ត្រូវ​ប្រឡង​ជ្រើសរើស​ជាមុនសិន ។ បើតាមយុវសិស្ស យង់ សិរីបុណ្យ ដែលបាន​ប្រឡង​ជាប់​ចូលរៀន​នៅ​សាលាមួយ​នេះ ​​កាលពីឆ្នាំទៅ​និយាយថា ដើម្បីអាច​ប្រឡង​ជាប់ចូលរៀន​នៅ​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាលបាន គឺចាំបាច់ត្រូវ​មាន​ការ​តាំងចិត្ត និង​ការ​ខិតខំ​ខ្ពស់។

យុវសិស្ស យង់ សិរីបុណ្យ ដែលបច្ចុប្បន្ន​គឺជា​និស្សិត​ឆ្នាំទី១ ផ្នែក​វេជ្ជបណ្ឌិតទូទៅ នៃសកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល និយាយថា តាមពិតទៅកត្តាដែល ជួយឱ្យរូបគេ​ប្រឡងពេទ្យជាប់ គឺទី១.ការស្រឡាញ់ ទី២.ក្រុមគ្រួសារជំរុញ និងទី៣ ការ​ខិតខំប្រឹងប្រែង។

បើតាម​ សិរីបុណ្យ នៅ​អំឡុងពេលរៀនត្រៀមប្រឡងចូល​សាលា​ពេទ្យរយៈពេល២ ទៅ៣ខែ រូបគេបាន​ជួបបញ្ហាប្រឈមជាច្រើន ដោយត្រូវប្រឹងរៀនបីមុខវិជ្ជា គឺរៀនទាំងព្រឹក ទាំងល្ងាច និងពេលយប់ថែមទៀត រហូតពេលខ្លះមិនមានពេលវេលាសម្រាកគ្រប់គ្រាន់ផងក៏មាន ។ សិរីបុណ្យ បន្តថា មានតែការខិតខំប្រឹងប្រែងឱ្យខ្លាំងទេទើបអាចប្រឡងជាប់ ហើយជាមួយ​គ្នា​នេះ គេក៏​តែងតែលើកទឹកចិត្តខ្លួនឯងថា បើប្រឡងលើកនេះមិនជាប់ ក៏ត្រូវប្រឡងនៅឆ្នាំក្រោយបន្តទៀត។

យុវសិស្ស យង់ សិរីបុណ្យ

“ខ្ញុំប្រឡងពេទ្យដោយសារក្ដីស្រឡាញ់ និងក្រុមគ្រួសារជំរុញលើកទឹកចិត្តឱ្យរៀនពេទ្រ ខណៈសមាជិកគ្រួសារសុទ្ធសឹងតែជាគ្រូពេទ្យ ទើបធ្វើឱ្យខ្ញុំខិតខំរៀនដើម្បីប្រឡងពេទ្យឱ្យជាប់ “

យុវសិស្សមកពីខេត្តតាកែវរូបនេះបញ្ជាក់បន្ថែមថា សម្រាប់​វិញ្ញាសាប្រឡងពេទ្យដែល​ខ្លួន​បានប្រឡងនោះ គឺដកស្រង់ពីសៀវភៅក្រសួងអប់រំថ្នាក់ទី១២ ដោយ​មិនកែលេខ ឬ ប្រធានទេ តែលទ្ធភាពដែលអាចប្រឡងជាប់ គឺជាការ​ខំរៀន និងខំហ្វឹកហាត់សរសេរឱ្យបានស្ទាត់ជំនាញ។ សិរីបុណ្យ បន្តថា នៅក្នុងការ​ប្រឡងចូលសាលាពេទ្យនេះ គឺមាន​មុខវិជ្ជា​សំខាន់ដល់ទៅ៣ តែគេបានបែងចែកពេលវេលា​រៀនមុខវិជ្ជាទាំងនោះ ដោយ​ គីមីវិទ្យា និង ជីវៈវិទ្យា រូបគេតែងរៀននៅពេលព្រឹក ដោយវាជាពេលវេលាដែលខួរក្បាលស្រឡះល្អ និងទន្ទេញឆាប់ចាំ, ចំណែក លំហាត់គីមីវិទ្យា និងគណិតវិទ្យា គឺរៀននៅពេលល្ងាច ឬពេលយប់។

យុវជនសិស្សវ័យ១៩ឆ្នាំរូបនេះ បន្តថា ការត្រៀមខ្លួនប្រឡងសម្រាប់មុខវិជ្ជាគណិតវិទ្យា គឺត្រូវធ្វើលំហាត់ទាំងអស់ក្នុងសៀវភៅគណិតវិទ្យាមូលដ្ឋានថ្នាក់ទី១២ សូម្បីតែលំហាត់តូច ដោយរៀនធ្វើម្តងហើយម្តងទៀតរហូតដល់ស្ទាត់ និងមិនត្រូវ​រំលងចំណោទបរិមា និងកោនិក ទេ ព្រោះវាមានពិន្ទុច្រើន ។ ចំណែក ព្រីមីទីវ/អាំងតេក្រាល លីមីត ដេរីវេ រៀនស្រាយកុំវែងពេក កុំកាត់ពេក  ចំណោទអនុវត្តន៍អ៊ិចស្ប៉ូ លោការីត ត្បិតកម្រចេញ តែយល់ល្អរៀនឱ្យអស់ ហើយពុំចេញសៀវភៅភាគ២ ទេ។

សិរីបុណ្យ ក៏​បានចែករំលែក​គន្លឹះដើម្បី​ឆាប់ចាំមេរៀនគីមីវិទ្យា គឺដំបូង​ត្រូវ​យល់ពី​ទ្រឹស្តីមេរៀន ត្រូវច្បាស់រូបមន្តខ្នាត របៀបហៅ និងសរសេរឈ្មោះរូបមន្តគីមី ការសរសេរសម៉ីការតាងប្រតិកម្ម សំខាន់ហ្វឹកហាត់ល្បឿននៃការគណនាលេខ ។ ចំពោះប្រមាណវិធីស្មុគស្មាញ ដូចជំពូកនៃមេរៀន «លំនឹងគីមី» ពេលខ្លះវាមានប្រយោជន៍ក្នុងចាំចម្លើយវា ដើម្បីចំណេញពេល ដើម្បីគិតលំហាត់ផ្សេង។ ចំណែកមុខវិជ្ជាជីវៈវិទ្យា គឺដកស្រង់ពីសៀវភៅថ្នាក់ទី១២ ផ្តោតលើ «ការយល់» ជាធំការចងចាំងាយ បានមកពីការយល់ សូត្រឱ្យរត់មាត់ ឧស្សាហ៍មានទម្លាប់ពេលព្រលឹម ។ ក្នុងនោះ ប្រឡងចេញ ២០ សំណួរក្នុងមួយវិញ្ញាសា។

យុវសិស្ស យង់ សិរីបុណ្យ ក៏​បាន​ឱ្យដឹងដែរថា ប្រសិនបើសិស្សចង់រៀននៅសាលាក្រហម ផ្នែកឱសថ និងផ្នែកវេជ្ជបណ្ឌិត គឺត្រូវ​ពង្រឹងភាសាបារាំងតាំងពីថ្នាក់វិទ្យាល័យឱ្យខ្លាំងមុនពេល ឡើងមករៀនពេទ្យ ។ ចំណែកភាសាអង់គ្លេស គឺសម្រាប់អ្នកចង់រៀនផ្នែកគលានុបដ្ឋ ពេទ្យធ្មេញ និងឆ្មបជាដើម។ ជាមួយ​គ្នា​នេះ សិរីបុណ្យ ក៏​លើកទឹកចិត្តសិស្សានុសិស្សនៅពេលប្រឡង ត្រូវគេងឱ្យឆ្អែត កុំភ័យ តាំងចិត្តថា ត្រូវតែធ្វើវិញ្ញាសាឱ្យចប់ទាំងអស់ ខិតខំហ្វឹកហាត់ធ្វើលំហាត់ឱ្យបានច្រើន និងធ្វើឱ្យអស់ពីសមត្ថភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...