ទិវាអន្តរជាតិនៃការអប់រំឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “វិនិយោគលើធនធានមនុស្ស ផ្តល់អទិភាពលើការអប់រំ”

ភ្នំពេញ – អង្គការសហប្រជាជាតិបានប្រកាសយកថ្ងៃទី២៤ ខែមករា ជារៀងរាល់ឆ្នាំ ជាទិវាអប់រំអន្តរជាតិ ដើម្បីអបអរសាទរតួនាទីនៃការអប់រំដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។ បើគ្មានការអប់រំប្រកបដោយគុណភាព និងសមភាព និងឱកាសពេញមួយជីវិតសម្រាប់ទាំងអស់គ្នាទេ ប្រទេសនានានឹងមិនជោគជ័យក្នុងការសម្រេចបានសមភាពយេនឌ័រ និងការបំបែកវដ្តនៃភាពក្រីក្រដែលកំពុងបន្សល់ទុកកុមារ យុវជន និងមនុស្សពេញវ័យរាប់លាននាក់នៅថ្ងៃក្រោយនោះទេ។

សម្រាប់ទិវាអប់រំអន្តរជាតិឆ្នាំ២០២៣នេះ ប្រារព្ធឡើងក្រោមប្រធានបទ “វិនិយោគលើធនធានមនុស្ស ផ្តល់អទិភាពលើការអប់រំ”។ ទិវានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើយុទ្ធនាការកំណែទម្រង់ការអប់រំឱ្យកាន់តែប្រសើរឡើង និងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់ទាំងអស់គ្នា។

បើតាមអង្គការសហប្រជាជាតិ សព្វថ្ងៃនេះ កុមារ និងយុវជនចំនួន ២៤៤លាននាក់បានឈប់រៀន ហើយមនុស្សពេញវ័យ ៧៧១លាននាក់ មិនចេះអក្សរ។ សិទ្ធិទទួលបានការអប់រំរបស់ពួកគេកំពុងត្រូវបានរំលោភបំពាន ហើយវាមិនអាចទទួលយកបាន និងដល់ពេលដែលត្រូវផ្លាស់ប្តូរ។

សម្រាប់ ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តផែនទីបង្ហាញផ្លូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ស្តីពីការអប់រំនៅកម្ពុជា នៅដើមឆ្នាំ២០១៩ ដើម្បីធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ដោយបានកំណត់អាទិភាពគោលនយោបាយអប់រំធំៗចំនួន ៥ រួមមាន៖ ទី១. កុមារគ្រប់រូបទទួលបានការគាំពារនិងអភិវឌ្ឍន៍កុមារតូច ការអប់រំកម្រិតមត្តេយ្យសិក្សា ការបញ្ចប់ការអប់រំកម្រិតមូលដ្ឋានដោយឥតបង់ថ្លៃនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ដោយទទួលបានលទ្ធផលសិក្សាប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងភាពឆ្លើយតប, ទី២. កុមារនិងយុវជនគ្រប់រូបបញ្ចប់ការសិក្សានៅកម្រិតអប់រំមធ្យមសិក្សាទុតិយភូមិ ការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ ដោយទទួលបានលទ្ធផលសិក្សាប្រកបដោយគុណភាពនិងភាពឆ្លើយតប, ទី៣. ធានាឱ្យអ្នកសិក្សាគ្រប់រូបមានលទ្ធភាពស្មើគ្នាក្នុងការទទួលបានការអប់រំបច្ចេកទេសវិជ្ជាជីវៈនិងឧត្តមសិក្សាប្រកបដោយគុណភាព, ទី៤. យុវជននិងមនុស្សពេញវ័យគ្រប់រូបទទួលបានចំណេះដឹងអក្ខរកម្ម និងលេខនព្វន្ត និងមានឱកាសកាន់តែច្រើនក្នុងការសិក្សាពេញមួយជីវិត និង ទី៥. អភិបាលកិច្ចនិងការគ្រប់គ្រងវិស័យអប់រំ មានភាពល្អប្រសើរជាងមុននៅគ្រប់កម្រិត។

គួរជម្រាបជូនថា ទិវាអប់រំអន្តរជាតិ ជាការអំពាវនាវឱ្យមានសកម្មភាពនាំបុគ្គល សង្គមស៊ីវិល និងអ្នកបង្កើតគោលនយោបាយ ចាត់វិធានការដ៏រឹងមាំឆ្ពោះទៅរកការធានាថា ការអប់រំបឋមសិក្សា និងមធ្យមសិក្សាត្រូវបានផ្តល់ឱ្យកុមារ ក៏ដូចជាការកែលម្អការចូលរួមរបស់យុវជនក្នុងវិស័យអប់រំ ហើយ​ជាមួយ​គ្នានេះ កម្មវិធីសិក្សាគួរតែត្រូវបានរចនាឡើងសម្រាប់តម្រូវការនៃប្រជាជនផ្សេងៗគ្នា ដោយបង្រួបបង្រួមទៅនឹងគោលដៅសំខាន់មួយ ផ្ដល់កុមារនូវការអប់រំដែលមានត្រូវការការងារ និងអនាគតកាន់តែប្រសើរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...