យុវសិស្ស ស៊ី តុង លើកទឹកចិត្តយុវជនផ្លាស់ប្ដូរទម្លាប់បរិភោគអាហារប្រកបដោយភាពឆ្លាតវៃ និងគិតគូរដល់បរិស្ថាន

ភ្នំពេញ – យុវសិស្ស ស៊ី តុង ជាសិស្សថ្នាក់ទី១១ និងជាសមាជិកនៃក្រុមប្រឹក្សាយុវជន នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និង​ក៏​ជា​តំណាង​កម្ពុជាចូលរួមកិច្ចប្រជុំនិម្មិតក្នុងកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេង ២០២២ ក្រោម​ប្រធានបទ “អនាគតរបស់អាហារ ផ្តើមចេញពីផ្នត់គំនិតនៃការប្រើប្រាស់អាហារប្រកបដោយចីរភាព” កាលពីពេលកន្លងទៅថ្មីៗនេះ។ ក្នុងចំណោមយុវជនតំណាងកម្ពុជាទាំង៧រូប យុវសិស្ស ស៊ី តុង សម្តែង​ការ​យល់ឃើញថា ការ​ចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់បរិភោគអាហារដែលគិតគូរដល់សុខភាព និងបរិស្ថាន គឺជា​របប​អាហារដ៏ប្រសើរ។

បើតាម​យុវសិស្ស ស៊ី តុង ការបរិភោគអាហារខ្ជះខ្ជាយមិនត្រឹមតែធ្វើឱ្យខាតបង់ថវិកានោះទេ ប៉ុន្តែគឺប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងជះឥទ្ធិពលដល់ប្រព័ន្ធអាហាររបស់យើងនៅក្នុងអានាគតផងដែរ។

យុវសិស្សវ័យ១៧ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា យុវជនអាចរួមចំណែកដោះស្រាយបញ្ហានេះ តាមរយៈការបណ្ដុះគំនិតយល់ដឹងអំពីរបៀបប្រើប្រាស់អាហារប្រកបដោយភាពឆ្លាតវៃ មានន័យថា ប្រសិនបើយើងបរិភោគអាហារ ហើយនៅសល់ច្រើន យើងអាចយកអាហារទាំងនោះទៅកែច្នៃ និងវេចខ្ចប់សម្រាប់បរិភោគនៅពេលក្រោយបានគឺកាន់តែប្រសើរ។ លើសពីនេះ យើងត្រូវចេះកែប្រែទម្លាប់ថ្មីក្នុងការប្រើប្រាស់អាហារប្រចាំថ្ងៃ តើយើងគួរបរិភោគកម្រិតណាទើបល្អ?

ស៊ី តុង ក៏​បាន​ឱ្យ​ដឹងដែរថា នៅ​ក្នុង​ការពិភាក្សាយុវជនអាស៊ីវ័យ​ក្មេងនៅក្នុងឆ្នាំនេះ ក៏​មាន​ការ​លើក​មកនិយាយពីអាហារនាថ្ងៃអនាគត​ដែលគេអាចប្រើប្រាស់ច្រើនទាក់ទងទៅនឹងសត្វល្អិត តាមរយៈការច្នៃជាប្រភេទម៉្សៅ គ្រឿងផ្សេងៗ និងបរិភោគដោយផ្ទាល់។ ឧទាហរណ៍ នៅប្រទេសខ្មែរក៏មានការបរិភោគសត្វល្អិតដូចជា កណ្ដូប ចង្រិត ដុកឌឿ ជាដើមប៉ុន្តែមិនទាន់ពេញនិយមខ្លាំង។ លើសពីនេះ ការច្នៃបន្លែដែលមានរស់ជាតិដូចជាសាច់ ក៏អាចចូលរួមជួយបរិស្ថានរបស់យើង និងផ្ដល់សុខភាពល្អដល់មនុស្សផងដែរ។

យុវសិស្ស ស៊ី តុង

“កម្មវិធីនេះបានបណ្ដុះគំនិតឱ្យយើងចូលរួមថែរក្សា ការពារបរិស្ថាន ជាពិសេសបានអប់រំឱ្យយើងជួយថែរក្សាស្ថេរភាព សុវត្ថិភាពសន្តិសុខស្បៀងនៅថ្ងៃអនាគតផងដែរ។ ដូចនេះ យើងទាំងអស់គ្នាគួរតែចូលរួមយ៉ាងសកម្មដើម្បីការពារបញ្ហាមកពីចំណីអាហារ កុំឱ្យកើតមានឡើងទៅថ្ងៃអនាគត”

សម្រាប់យុវសិស្ស ស៊ី តុង ទាក់ទងនឹងការប្រើប្រាស់អាហារប្រកបដោយភាពឆ្លាតវៃ គឺមុននឹងចង់បរិភោគអាហារអ្វី ត្រូវគិតថា គួរតែទិញនៅក្នុងបរិមាណមួយកំណត់ ជៀសជាងការទិញច្រើនមុខ ហើយសល់ចោលនាំឱ្យប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ ត្រូវ​បង្កើតជាកន្លែងដាំដុះបន្លែផ្សេងៗជាលក្ខណៈគ្រួសារ មិនប្រើប្រាស់សារធាតុគីមី ដើម្បីទទួលបានអាហារត្រឹមត្រូវ និងឈប់ខ្ជះខ្ជាយអាហារដូចពេលមុនទៀត ។

យុវសិស្សតំណាងកម្ពុជារូបនេះ ក៏បានសូមណូមពរដល់យុវជនគួរចូលរួមឱ្យបានសកម្មក្នុងការថែរក្សាសន្តិសុខស្បៀង ចំពោះអាហារ និងបរិស្ថាន គឺទី១.ការប្រើប្រាស់របបអាហារត្រឹមត្រូវចូលរួមសន្សំសំចៃដល់ជីវភាពគ្រួសារបានមួយកម្រិត ។ ទី២.កែច្នៃអាហារឱ្យអស់ពីលទ្ធភាព បន្ទាប់ពីយើងបរិភោគអាហារសល់ អាចកែច្នៃទៅឱ្យអ្នកដែលខ្វះខាតក្នុងករណីបរិភោគបាន ប៉ុន្តែបើបរិភោគមិនបានក៏អាចយកកាកសំណល់ផ្សេងៗធ្វើជាជីសម្រាប់ការដាំដុះ។ ទី៣. លើកទឹកចិត្តប្រើប្រាស់ជម្រើសអាហារប្រភេទថ្មីៗ ព្រោះមិនត្រឹមតែផ្ដល់ផលល្អដល់បរិស្ថានប៉ុណ្ណោះទេ គឺថែមទាំងជួយដល់សុខភាព ដូចជា ការបរិភោគសត្វល្អិត ព្រោះបើតាមអ្នកជំនាញបានបង្ហាញថា សត្វល្អិត គឺល្អសម្រាប់សុខភាពមនុស្ស ព្រោះវាមានផ្ទុកប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមជាច្រើន។ លើសពីនេះ ការបរិភោគអាហារដែលកែច្នៃចេញពីបន្លែក៏ផ្ដល់ផលល្អដល់សុខភាពមនុស្សបានច្រើនផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...