ភ្នំពេញ – កិច្ចប្រជុំកំពូលអាស៊ានបានប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ដោយធ្វើការផ្លាស់ប្ដូរវេនសម្រាប់ប្រទេសទាំង១០របស់សមាជិកអាស៊ានធ្វើជាម្ចាស់ផ្ទះ ដោយឡែកកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកទី៣ នៅក្នុងឆ្នាំ២០២២នេះ ។ សម្រាប់ឱកាសធ្វើជាម្ចាស់ផ្ទះនេះ យុវជនកម្ពុជាគួរខិតខំ និងសង្វាតស្វែងយល់អំពីបញ្ហាប្រទេសជាតិ ក៏ដូចជាការពិភាក្សាស្វែងរកបញ្ហា និងដំណោះស្រាយផ្សេងៗដែលថ្នាក់ដឹកនាំប្រទេសត្រូវធ្វើ ។ នេះជាការលើកឡើងរបស់កញ្ញា តូវ ជីង ស័ង ជាប្រតិភូយុវជនអាស៊ានតំណាងកម្ពុជា។
កញ្ញា តូវ ជីងស័ង បានប្រាប់ឱ្យដឹងថា ដើម្បីក្លាយខ្លួនជាប្រតិភូយុវជន គឺត្រូវមានការប្ដេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់ ដោយសារដំណើរការនៃកម្មវិធី និងដំណើរការនៃការជ្រើសរើសនូវប្រតិភូយុវជនតំណាងតម្រូវឱ្យឆ្លងកាត់វគ្គជម្រុះ ក៏ដូចជាវគ្គបណ្ដុះបណ្ដាលជាច្រើន។ កញ្ញាបានបញ្ជាក់ថា ប្រតិភូយុវជនក្នុងកម្មវិធីជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាននេះគឺត្រូវជ្រើសរើសចេញពីចំណោមប្រតិភូយុវជនដែលធ្លាប់ចូលរួមកម្មវិធីកិច្ចសន្ទនាយុវជនលើកទី១ នៅខេត្តសៀមរាបកាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ ។

កញ្ញា តូវ ជីងស័ង បានបន្ថែមថា មូលហេតុនៃការជ្រើសរើសយកយុវជនដែលមកពីកម្មវិធីកិច្ចសន្ទនាយុវជនលើកទី១ ព្រោះក្នុងជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន ប្រតិភូយុវជនតំណាងត្រូវបានផ្ដល់ឱកាសឱ្យឡើងអានក៏ដូចជាដាក់ស្នើអនុសាសន៍គោលនយោបាយរួមដែលយុវជនសម្រេចបានក្នុងកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ដែលក្នុងពេលនោះអនុសាសន៍គោលនយោបាយក៏ត្រូវបានដាក់ស្នើរ និងពិភាក្សាជាមួយរដ្ឋមន្ត្រីអប់រំ និងយុវជន និងអគ្គរដ្ឋលេខាធិការអាស៊ាន ផងដែរ។
យុវតីវ័យ២២ឆ្នាំរូបនេះបានបន្តទៀតថា អនុសាសន៍គោលនយោបាយរួមនេះត្រូវបានសង្ខេប និងពិនិត្យឡើងវិញជាច្រើនលើក ដើម្បីធានាបានថាអនុសាសន៍ដែលបានសម្រេចរួមនោះមានភាពត្រឹមត្រូវ និងមានបរិយាបន្នសម្រាប់យុវជនគ្រប់រូប មិនសម្រាប់តែយុវជនកម្ពុជា ប៉ុន្តែសម្រាប់យុវជនទាំងអស់នៅក្នុងតំបន់អាស៊ាន ។
កញ្ញា តូវ ជីងស័ង
“ក្នុងនាមជាប្រតិភូយុវជនតំណាងត្រូវមានយ៉ាងហោចណាស់៣ចំណុច ទី១ចំណេះដឹង ទី២ចំណេះធ្វើ និងទី៣ទំនួលខុសត្រូវ”

កញ្ញា ជីងស័ង បានលើកឡើងបន្តថា យុវជនត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា បំណិនឌីជីថល និងចំណេះដឹងផ្នែកភាសាអង់គ្លេស ព្រោះបច្ចុប្បន្នយើងកំពុងស្ថិតក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលបច្ចេកវិទ្យា និងអក្ខរកម្មឌីជីថល បានរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍប្រទេសជាតិ និងសមត្ថភាពយុវជន។ ចំណែកឯ ចំណេះដឹងផ្នែកភាសាអង់គ្លេសបានក្លាយជាស្ពានក្នុងការទំនាក់ទំនង ដោយអាស៊ានបានកំណត់យកភាសានេះជាភាសាគោលសម្រាប់ទំនាក់ទំនងក្នុងតំបន់។ ជាបន្ទាប់គឺចំណេះធ្វើ ក្រៅពីការសិក្សាក្នុងសាលាយុវជនគួរមានជំនាញទន់ផ្សេងៗ ដូចជាការចេះសម្របខ្លួនទៅតាមបរិបទការងារ ជាពិសេសការងារជាក្រុម ដើម្បីធានាបាននូវការសហការណ៍ដ៏ល្អប្រសើររវាងយុវជនក្នុងតំបន់។
យុវតីប្រតិភូយុវជនតំណាងកម្ពុជារូបនេះបន្ថែមថា ក្នុងនាមជាយុវជនតំណាងប្រទេសគឺត្រូវមានស្មារតីទំនួលខុសត្រូវខ្ពស់ «យុវជនត្រូវចាំថាទង់ជាតិប្រទេសកម្ពុជាគឺនៅលើស្មារបស់ពួកគេជានិច្ច» ដូច្នេះ រាល់ឥរិយាបថ ការស្លៀកពាក់និងពាក្យសម្តី ត្រូវមានភាពសមរម្យ ប្រកបដោយសីលធម៌ និងការរៀបចំឱ្យបានល្អដើម្បីបង្ហាញអំពីតម្លៃ និងសមត្ថភាពរបស់យុវជនកម្ពុជាទាំងមូល ។

ក្នុងឱកាសចែករំលែកបទពិសោធន៍នេះ កញ្ញា តូវ ជីងស័ង សូមលើកទឹកចិត្តដល់យុវជនទាំងអស់ឱ្យខិតខំប្រឹងប្រែង ចាប់យកឱកាសដើម្បីពង្រឹង និងអភិវឌ្ឍខ្លួនសមត្ថភាពផ្ទាល់ខ្លួន និងសម្រាប់ជាប្រយោជន៍ប្រទេសជាតិដូចពាក្យមួយឃ្លាបានលើកឡើងថា « យុវជនជាសសរទ្រូងនៃប្រទេសជាតិ» ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2024
ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/07/2023
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប































































