សៀវភៅប្រលោមលោកខ្មែរជះឥទ្ធិពលឱ្យ កញ្ញា គីម ឌីណា ចេះតែងនិពន្ធ និងលើកទឹកចិត្តអ្នកដទៃ

គីម ឌីណា ត្រូវ​បានគេស្គាល់ថា គឺជាអ្នកនិពន្ធសៀវភៅប្រលោមលោក និងសៀវភៅប្រភេទលើកទឹកចិត្ត ដ៏ពេញនិយមពីសំណាក់យុវវ័យ ។ ឌីណា រំលឹកថា ការណ៍ដែលអាចក្លាយ​ខ្លួនជាអ្នក​និពន្ធនេះ គឺផ្តើម​ឡើងកាលពីរូបនាង​រៀននៅថ្នាក់ទី៩ ដោយ​ពេលនោះ នាងមានឱកាសអានសៀវភៅប្រលោមលោកដែលមានចំណងជើងថា «អំពិលអំពែក» និពន្ធដោយកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ។

ឌីណា រំលឹកបន្តថា អត្ថន័យនៅក្នុងអត្ថបទអក្សរសិល្ប៍នោះ បានធ្វើ​ឱ្យ​នាងនឹកគិតទៅដល់ពិភពមួយ ដែលនាងធ្លាប់តែស្រមៃចង់ឃើញពីមុនមក ប៉ុន្តែពុំដែលមានឱកាសទៅដល់ ។ ទន្ទឹមគ្នានោះ ឌីណា ក៏សង្ឃឹមថា នឹងឃើញឈ្មោះរបស់ខ្លួនមានចារនៅក្នុងក្របសៀវភៅដូចជាកវី ប៊ុនឈឿន ដែរ។

គីម ឌីណា

“ខ្ញុំចង់ធ្វើអ្វីមួយ ដែលធ្វើឱ្យគេអាន តាមរយៈការកម្សាន្តបាន អញ្ចឹងហើយទើបធ្វើឱ្យវាជះឥទ្ធិពលខ្លាំងទៅលើជីវិតខ្ញុំ ហើយដែលជាស្ពានធ្វើឱ្យខ្ញុំទៅអានសៀវភៅផ្សេងៗទៀត រហូតក្លាយខ្លួនជាអ្នកនិពន្ធ”

គិតត្រឹមបច្ចុប្បន្នសៀវភៅដែល ឌីណា បានបោះពុម្ពផ្សាយ សរុបមានចំនួន៨ក្បាល ។ ឌីណា បន្តឱ្យដឹងថា ស្នាដៃ ដែលអាចជួយលើកទឹកអ្នកអានបានច្រើនជាងគេគឺ «សៀវភៅមនុស្សបាក់ទឹកចិត្ត» ដោយហេតុថា វាបានសម្រួលដល់សុខភាពផ្លូវចិត្ត និងជាបំណែកមួយ នៃដំណោះស្រាយបញ្ហាទៅកាន់ប្រិយមិត្ត តាមរយៈខ្លឹមសារនៃនិយមន័យក្នុងអត្ថបទ ជាពិសេសអ្នកកំពុងស្ថិតក្នុងស្ថានភាពបាក់ទឹកចិត្ត ឬមានដំណើរជីវិតរស់នៅស្រដៀងគ្នានឹងអត្ថរសរបស់អ្នកនិពន្ធដែលបានរំលេចនៅក្នុងសៀវភៅនោះ។

អ្នកនិពន្ធរូបនេះបន្ថែមថា នៅក្នុងសៀវភៅមនុស្សបាក់ទឹកចិត្តមានបកស្រាយអំពីបទពិសោធន៍របស់អ្នកនិពន្ធផ្ទាល់នៅកំឡុងឆ្នាំ២០១៨ ហើយនៅក្នុងសៀវភៅទៀតសោធន៍ក៏មានសាច់រឿងខ្លីមួយក្នុងចំណោមរឿងខ្លីជាច្រើនក្រោមចំណងជើងថា «កូនអ្នកជិតខាង» ដែលរៀបរាប់អំពីការប្រៀបធៀប កូនរបស់ខ្លួនទៅនឹងកូនរបស់អ្នកដទៃ ការណ៍នេះគឺជាបញ្ហាមួយ ដែលនៅតែកើតមានឡើងនៅក្នុងសង្គមខ្មែរ ខណៈកម្លាំងចិត្តពីគ្រួសារពិសេសឪពុកម្តាយ គឺដើរតួនាទីយ៉ាងសំខាន់ជំរុញថាមពលវិជ្ជមានទៅកាន់កូនៗ។

បន្ថែមពីនោះ ឌីណា ក៏បានបញ្ជាក់ដែរថា ការប្រៀបធៀបរបស់ឪពុកម្តាយពេលខ្លះគឺគ្រាន់តែចង់ឱ្យឃើញថា កូនគេល្អប៉ុណ្ណោះ និងគិតថាជំរុញឱ្យកូនធ្វើបានល្អជាកូនគេ។ ប៉ុន្តែជាក់ស្តែងគឺមិនមែនបែបនោះទាំងស្រុងទេ, ឌីណា មើលឃើញថា វាមិនបានទាញផលវិជ្ជមានពីការប្រៀបធៀបឡើយ ថែមទាំងធ្វើឱ្យទំនាក់ទំនងរវាងឪពុកម្តាយកាន់តែឃ្លាតឆ្ងាយពីគ្នា។

គីម ឌីណា

“ខ្ញុំសង្កេតឃើញថា នៅក្នុងសង្គមខ្មែរយើងមួយចំនួនមានអាណាព្យាបាលយកកូនខ្លួនឯងទៅប្រៀបនឹងកូនអ្នកដទៃ អ្នកជិតខាង និងកូនបងប្អូន។ ជួនកាលមិនមែនកូនគាត់មិនល្អទេ ប៉ុន្តែគាត់ចង់ឱ្យកូនរបស់គាត់ល្អដូចកូនរបស់គេ វាធ្វើឱ្យអាណាព្យាបាល បានមើលរំលងចំណុចល្អៗរបស់កូនគាត់ កត្តាទាំងនេះហើយធ្វើឱ្យកុមារ ឬកូនបាក់ទឹកចិត្ត ចាប់ផ្តើមចែករំលែកជាមួយមិត្តភ័ក្តិច្រើនជាង”

ក្រៅតែពីកិច្ចការនិពន្ធសៀវភៅ និងការងារស្នូលប្រចាំថ្ងៃ ឌីណា ក៏បាននិយាយចែករំលែកទស្សនៈលើកទឹកចិត្ត នៅតាមបណ្តាញសង្គមផងដែរ ហើយកន្លងមកមានមនុស្សជាច្រើនដែលផ្ញើសារទៅកាន់នាងហើយរៀបរាប់បញ្ហាផ្លូវចិត្តរបស់ពួកគេនៅក្នុងប្រអប់សារ។ ហើយអ្វីដែល ឌីណា បានផ្តល់ជូន គឺស្ដាប់ដោយយកចិត្តទុកដាក់ និងផ្តល់ជាគន្លឹះតាមដែលអាចធ្វើបាន ។ ឌីណា ប្រាប់ថា មិនដែលជំរុញអ្នកដែលបានសួរយោបល់ឱ្យទៅទិញសៀវភៅរបស់នាងនោះទេ បើទោះបីជាវាមានភាពពាក់ព័ន្ធក៏ដោយ។  កញ្ញាយល់ថា មនុស្សម្នាក់ៗ មានដំណើររឿងខុសៗគ្នា និងបន្តលើកទឹកចិត្តឱ្យអ្នកដែលមានមន្ទិលទាំងអស់ ចាប់ផ្តើមហ៊ាននិយាយអំពីបញ្ហាទៅកាន់នរណាម្នាក់ ដែលគាត់ទុកចិត្តបំផុត ឬស្វែងរកអ្នកជំនាញដើម្បីប្រឹក្សា។

គួរជំរាបជូនថា ស្នាដៃដែលអ្នកនិពន្ធ គីម ឌីណា បានសរសេរកន្លងមកមានដូចជា ស្នេហ៍អស់ពីហរទ័យភាគ១និងភាគ២, ថាម៉េចយើងស្រឡាញ់គ្នា, បំពេនាង, ផ្ការីកវិញទេ, ភរិយាខ្ញុំអាយុ១៨ឆ្នាំ, គិតវិជ្ជមានហ៊ានជឿជាក់ និង សៀវភៅមនុស្សបាក់ទឹកចិត្ត ហើយ ឌីណា នៅតែបន្តផលិតស្នាដៃថ្មីៗបន្ថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...