គន្លឹះ៧ចំណុច ជួយសិស្សថ្នាក់ទី១២ ប្រឡងបាក់ឌុប ទទួលបាននិទ្ទេសល្អ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាកាតព្វកិច្ចមួយដែលសិស្សានុសិស្សថ្នាក់ទី១២ ត្រូវឆ្លងកាត់ និងបំពេញគ្រប់ៗគ្នា ដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្លួនដែលខិតខំសិក្សាអស់រយៈពេលជាង១២ឆ្នាំ។ ទន្ទឹមគ្នានេះ ក៏ជាការបញ្ជាក់អំពីចំណេះដឹង និងសមត្ថភាព ក្នុងការត្រៀមខ្លួនបន្តទៅសិក្សានៅថ្នាក់ឧត្តមសិក្សា។

សម្រាប់សិស្សថ្នាក់ទី១២មួយចំនួន ប្រហែលជាសង្ឃឹមក្នុងការប្រឡងបាក់ឌុបត្រឹមតែមួយជាប់ ប៉ុន្តែក៏មានសិស្សមួយចំនួនទៀត មានក្ដីស្រមៃចង់ទទួលបាននិទ្ទេស A ដើម្បីជួយសម្រួលដល់ការសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏ដូចជាកិត្តិយសសម្រាប់ខ្លួនឯងគ្រួសារ និងសាលារៀន។ ទន្ទឹមគ្នានេះ កញ្ញា លន សេងលាន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៣ មកពីវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសម្ព័ន្ធភាព ខេត្តសៀមរាប បានចែករំលែកគន្លឹះ៧ចំណុច ដើម្បីជួយសិស្សថ្នាក់ទី១២ ឱ្យទទួលបាននិទ្ទេសល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ខាងមុខ។

កញ្ញា លន សេងលាន អតីតសិស្សនិទ្ទេសA ឆ្នាំ២០២៣ នៃវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសម្ព័ន្ធភាព ខេត្តសៀមរាប

កញ្ញា លន សេងលាន បានប្រាប់ថា កាលរៀននៅថ្នាក់ទី១០ កញ្ញាមិនទាន់មានបំណងចង់បាននិទ្ទេសអ្វីនៅឡើយទេ ហើយក៏មិនសូវបានរៀនច្រើនដែរដោយយកលេសថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយសារហេតុនេះ ទើបគ្មានគ្រឹះពីថ្នាក់ទី១០ ដើម្បីយកទៅប្រើក្នុងថ្នាក់ទី១២។ ឧទាហរណ៍ អត់ចេះសមីការវ្យែតជាដើម។

កញ្ញា លន សេងលាន បន្ថែមថា នៅពេលចូលរៀនថ្នាក់ទី១១ កញ្ញាក៏បានមើលវីដេអូសិស្សច្បងនិទ្ទេស A ដែលចែករំលែកបទពិសោធ ហើយវាក៏បានជំរុញទឹកចិត្តឱ្យកញ្ញាមានគោលដៅដ៏ធំមួយ គឺប្រឡងឱ្យបាននិទ្ទេស A ។ ក្រោយមក កញ្ញាបានរៀនលំហាត់តាមយូធូប (YouTube) ខ្លះ, រៀនគួរត្រៀម, យកចិត្តទុកដាក់នូវមេរៀននីមួយៗឱ្យបានច្បាស់ ជាពិសេសមេរៀនដែលពាក់ព័ន្ធដល់មេរៀនថ្នាក់ទី១២ ។ លើសពីនេះ កញ្ញាតែងតែកត់ចំណុចសំខាន់ៗ និងរូបមន្តនានាដាក់ក្នុងកូនសៀវភៅទៅតាមមុខវិជ្ជានីមួយៗពុំដែលខាន។ សម្រាប់មេរៀនដែលបានរៀនចេះនៅថ្នាក់ទី១១ខ្លះៗ កញ្ញាក៏បានរៀនសាកល្បងធ្វើវានៅក្នុងកម្មវិធី (App) ឈ្មោះថា «បាក់ឌុប»។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៣ រូបនេះ បន្ថែមថា ជារៀងរាល់ខែ រូបគេតែងតែពិនិត្យសង្កេតមើលពិន្ទុមានភាពល្អប្រសើរ ឬថយចុះជាងមុន, បើថយចុះមកពីមូលហេតុអ្វី? ហើយព្យាយាម​កែតម្រូវវាឱ្យល្អជាងមុន, តែបើនៅពេលលទ្ធផលនៅដដែល រូបគេក៏តែងតែផ្លាស់ប្ដូររបៀបរៀនជារឿយៗរហូតទាល់តែជោគជ័យ។ ជាពិសេសចាប់ផ្ដើមស្រាវជ្រាវ ទិញសៀវភៅយកមកទុកស្វ័យសិក្សាខ្លួនឯងបន្ថែម។ ពេលចូលដល់វិស្សមកាលធំ រូបគេទៅសិក្សាត្រៀមសម្រាប់ថ្នាក់ទី១២បណ្ដើរៗ ក្នុងនោះមានមុខវិជ្ជាដូចជា គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវៈវិទ្យា និងអក្សរសាស្ត្រខ្មែរជាដើម។

សិស្សបាក់ឌុប

កញ្ញា លន សេងលាន ក៏បានចែករំលែកគន្លឹះ ៧ចំណុចដែលជួយឱ្យទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប រួមមាន ៖

ទី១. មុខវិជ្ជាគណិតវិទ្យា ៖ យើងដឹងហើយថា មុខវិជ្ជាគណិតវិទ្យា មានរបាយពិន្ទុចំនួន១២៥ពិន្ទុ ហើយពិន្ទុចំនួន១១២ ទើបទទួលបាននិទ្ទេស A។ ដូច្នេះ វាពិតជាមិនងាយស្រួលក្នុងការយកបានឡើយ។ ចាប់ផ្ដើមរៀនត្រៀមឱ្យបានច្រើនផ្ដោតលើ លីមីត កុំផ្លិច…។ កំលុងពេលរៀនបើគ្រូបង្រៀនដល់មេរៀនណាត្រូវធ្វើលំហាត់នៃមេរៀននោះឱ្យបានច្រើនបំផុតតាមដែលគិតថា គ្រប់គ្រាន់ ហើយបន្តធ្វើវិញ្ញាសាចាស់ៗរហូតដល់អស់។ បន្ទាប់មក រៀនអនុគមន៍បន្ថែម តាមឆានែលយូធូប (Heav korngdavuth, Math team kh, គណិតវិទ្យា វិទ្យាល័យ, math bunroeung) ដែលមានលំហាត់ប្លែកៗធ្វើឱ្យយើងចេះច្រើនជាងមុន។ សម្រាប់រូបមន្តណាដែលងាយច្រឡំគ្នា ដូចជា ដេរីវេ អាំងតេក្រាល ត្រូវទន្ទេញឱ្យចាំ ចំណែក កោនិក អាចកត់ចំណុចដែលងាយស្រួលចំណាំដោយខ្លួនឯងផង និងគ្រូបង្រៀនផង ដើម្បីស្រួលក្នុងការទាញរកសមីការស្ដង់ដា។

ទី២. មុខវិជ្ជារូបវិទ្យា ៖ សម្រាប់មុខវិជ្ជារូបវិទ្យា ចែកចេញជា២ផ្នែកគឺ ទី១. ផ្នែកសំណួរ ត្រូវស្រង់សំណួរដាក់តាមមេរៀនទាំងធ្លាប់ចេញប្រឡង និងក្នុងសៀវភៅពុម្ព។ លើសពីនេះ ត្រូវស្ដាប់គ្រូពន្យល់ឱ្យយល់បាតុភូតនៃមេរៀន។ នៅពេលយល់ហើយទើបយើងទន្ទេញឆាប់ចាំ ហើយចាំបានយូរទៀត។ ទី២. ផ្នែកលំហាត់ ដោយសារមុខវិជ្ជានេះមានរូបមន្តច្រើន យើងអាចស្រង់រូបមន្តតាមមេរៀនដាក់ក្នុងកូនសៀវភៅមួយ ហើយព្យាយាមរកវិធីចំណាំ។ ទន្ទឹមគ្នានេះ ត្រូវធ្វើលំហាត់ឱ្យបានច្រើន, ការធ្វើលំហាត់យូរៗទៅនឹងធ្វើ​ឱ្យ​យើងចាំរូបមន្តដោយឯកឯង។ ឧស្សាហ៍មើលការបំបែកខ្នាត និមិត្តសញ្ញាឱ្យច្បាស់។ ជាពិសេស ស្ដាប់គ្រូពន្យល់ដោយយកចិត្តទុកដាក់ ទោះបីខ្លួនចេះហើយក៏ដោយ ជួនកាលអាចមានចំណុចសំខាន់ដែលយើងមើលរំលងក៏ថាបាន។

ទី៣. មុខវិជ្ជាគីមីវិទ្យា ៖ មុខវិជ្ជានេះ យើងចែកចេញជា២ផ្នែក គឺទី១. ផ្នែកសំណួរ ត្រូវស្រង់ចំណុចសំខាន់ៗនៃមេរៀន និងទន្ទេញសំណួរដូចគ្នា។ ទី២. ផ្នែកលំហាត់ ត្រូវចេះនិមិត្តសញ្ញា វ៉ាឡង់ឱ្យច្បាស់ និងស្រង់រូបមន្ត និងមើលជារៀងរាល់ថ្ងៃ។ សម្រាប់ កញ្ញា សេងលាន មេរៀនដែលពិបាកយល់ គឺមេរៀនរំកិលលំនឹង។ ដូច្នេះ កញ្ញាបានកត់ចំណុចចំណាំខ្លះៗ, មេរៀនអាមីត និងអាមីន ស្រដៀងគ្នាអាចឧស្សាហ៍ច្រឡំ គឺត្រូវព្យាយាមរកភាពខុសគ្នា និងស្ដាប់គ្រូឱ្យបានហ្មត់ចត់បំផុត។ ចំណុច ខ្លាញ់ ប្រេង ត្រូវមើលការសរសេរសមីការឱ្យច្បាស់ទើបធ្វើលំហាត់ចាំ និងត្រូវចេះឱ្យច្បាស់ពីរបៀបសរសេរដើម្បីយកពិន្ទុ ព្រោះការឱ្យពិន្ទុគឺគេឱ្យតាមដំណាក់ៗ។

ទី៤. មុខវិជ្ជាអក្សរសាស្ត្រខ្មែរ ៖ មុខវិជ្ជានេះទាមទារសិស្សានុសិស្សអានអក្សរសិល្ប៍ឱ្យបានច្រើន បូករួមស្ដាប់បន្ថែមមិនក្រោមបីដង។ លើសពីនេះ ឧស្សាហ៍រៀនធ្វើគំនិតសំខាន់និងឧទាហរណ៍ឱ្យបានថ្នឹកដៃ, ធ្វើវិញ្ញាសាចាស់ៗ, មើលគម្រោង និងការចុះបន្ទាត់ឱ្យបានល្អិតល្អន់។ ម៉្យាងវិញទៀត សរសេរមិនបាច់ច្រើនទំព័រពេកទេ ត្រឹមតែ ៤ទៅ៥ទំព័រសមល្មម ជាពិសេសលើកឧទាហរណ៍ឱ្យបាន៤ទៅ៥សមល្មមហើយ។ ចំពោះ គំនិតសំខាន់វិញ កុំបកស្រាយដដែលៗច្រំដែលៗ និងត្រូវសរសេរឱ្យមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ ដើម្បីទាក់ទាញចិត្តអ្នកកែឱ្យយកចិត្តទុកដាក់លើកិច្ចការរបស់យើង។

សិស្សបាក់ឌុប

ទី៥. មុខវិជ្ជាប្រវត្តិវិទ្យា ៖ សិស្សានុសិស្សអាចមើលមេរៀនក្នុងសៀវភៅពុម្ព នៃកម្មវិធីសិក្សារបស់ក្រសួងអប់រំ, ស្ដាប់វីដេអូ, ព្យាយាមយល់មេរៀន និងទន្ទេញមេរៀន។ លើសពីនេះ កំណត់នាទីឱ្យសមល្មមទៅលើសំណួរនីមួយៗដោយផ្អែកលើរបាយពិន្ទុ។ ឧទាហរណ៍ មួយសំណួរបាន១០ពិន្ទុ ដូច្នេះត្រូវសរសេរយ៉ាងតិចឱ្យបាន១០ត្រេ ដើម្បីយកពេលវេលានៅសល់ធ្វើសំណួរផ្សេងទៀត។

ទី៦.​ មុខវិជ្ជាជីវវិទ្យា ៖ មុខវិជ្ជានេះ ចែកចេញជា២ផ្នែក គឺទី១. ផ្នែកសំណួរ ត្រូវស្រង់សំណួរក្នុងសៀវភៅពុម្ព និងសំណួរធ្លាប់ចេញប្រឡង យកមកទន្ទេញដដែលៗ ហើយមុននឹងទន្ទេញគឺមើលរូបហើយនិយាយម្នាក់ឯងឱ្យចាំបាតុភូត រួចទើបទន្ទេញមេរៀន។ នៅពេលចាំស្ទាត់ហើយ រំឭកឡើងវិញរហូតដល់ថ្ងៃប្រឡង។ ទី២. ផ្នែកលំហាត់ មើលវាចា និងរូបមន្ត ធ្វើលំហាត់គ្រប់ទម្រង់ ឬអាចយកពីសាលាផ្សេងទាំង ADN និង ARN។

ទី៧. មុខវិជ្ជាភាសាអង់គ្លេស ៖ មុខវិជ្ជានេះ ចែកចេញជា៤ផ្នែក គឺទី១. បំពេញអត្ថបទ ឧស្សាហ៍អាន និងបំពេញអត្ថបទឱ្យបានច្រើន។ រៀនមើលថ្នាក់ពាក្យ ហើយព្យាយាមជម្រុះពាក្យដែលមិនពាក់ព័ន្ធដើម្បីងាយស្រួលបំពេញ។ ទី២. ផ្នែកវេយ្យាករណ៍ ត្រូវចេះអំពីកាលទាំង១២ (12 Tenses), លក្ខខណ្ឌចាប់ពី ០ដល់៣ (zero/second/third conditional), ល្បះកម្ម (Passive Voice), Tag Question ត្រូវចេះឱ្យច្បាស់។ ទី៣. ពាក្យគន្លឹះ យើងត្រូវដឹងថា ពាក្យណាប្រើប្រាស់ជាមួយពាក្យណា។ ឧទាហរណ៍ Delay ប្រើនៅពេលយន្តហោះខកខានចេញដំណើរ។ ទី៤. ការសរសេរកថាខណ្ឌ និងតែងសេចក្ដី ត្រូវចាំគម្រោងរបស់វា ហើយរៀនរកគំនិតសំខាន់គោលសិន ចាំពង្រីកគំនិតតាមក្រោយ រួចហើយត្រូវចងចាំនូវឃ្លាប្រើប្រាស់មួយចំនួនដើម្បីជួយឱ្យសំណេររបស់យើងមានភាពទាក់ទាញ (In addition, Furthermore, Moreover…) កុំព្យាយាមប្រើប្រាស់ពាក្យពេចន៍ធ្ងន់ៗលើសពីសមត្ថភាព សរសេរមិនវែងពេក មិនខ្លីពេក គឺល្មម។

ជាមួយគ្នានេះដែរ កញ្ញា លន សេងលាន ក៏បានផ្ដាំទៅប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡងបាក់ឌុប ត្រូវប្រុងប្រយ័ត្នឱ្យខ្លាំង ជាពិសេសលំហាត់ក្នុងសៀវភៅពុម្ព ព្រោះអាចចេញពេលប្រឡង។ ម៉្យាងវិញទៀត ក្នុងម៉ោងប្រឡង ត្រូវពិនិត្យក្បាលសន្លឹកកិច្ចការឱ្យបានត្រឹមត្រូវ ហើយត្រូវដោតម្ជុលដោយប្រុងប្រយ័ត្នចៀសវាងរហែកក្រដាស។ ទន្ទឹមគ្នានេះ បើចង់តក្រដាសពេលយើងសរសេរសល់១ទំព័រ អាចសុំអនុរក្សឱ្យហើយកុំឱ្យខាតពេល។ កញ្ញា ក៏ជូនពរឱ្យសិស្សានុសិស្សទាំងអស់គ្នាទទួលបានជោគជ័យសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...