យុវតី ស៊ន់ សុរិយា យកទីធ្លាក្រោមផ្ទះធ្វើបណ្ណាល័យសាធារណៈ ដើម្បីបណ្ដុះទម្លាប់អានដល់ក្មេងៗ ​និងយុវជនក្នុងសហគមន៍

“បណ្ណាល័យផ្ទះខ្ញុំ” ជាឈ្មោះបណ្ណាល័យដែលរៀបចំនៅខាងក្រោមផ្ទះ របស់​យុវតី ស៊ន់ សូរិយា មានទីតាំងស្ថិតក្នុង ភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ បណ្ណាល័យ​ដ៏សាមញ្ញមួយនេះ មានសៀវភៅចម្រុះខ្លឹមសារប្រមាណ ៣០០ក្បាល សម្រាប់ក្មេងៗ និងយុវជនក្នុងសហគមន៍​មកអានកម្សាន្ត​ និងដើម្បីទទួលចំណេះដឹងបន្ថែមនៅរៀងរាល់ថ្ងៃអាទិត្យ។

កញ្ញា ស៊ន់ សូរិយា បច្ចុប្បន្ន​ជា​និស្សិតអាហារូបករណ៍ឆ្នាំទី១ ជំនាញអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកផ្ដួចផ្ដើមគំនិតបង្កើត “បណ្ណាល័យផ្ទះខ្ញុំ” បានប្រាប់ឱ្យដឹងថា ការបង្កើត “បណ្ណាល័យផ្ទះខ្ញុំ” នេះឡើង គឺដើម្បីជាការបណ្ដុះទម្លាប់អានដល់ក្មេងៗ ​និងយុវជនក្នុងសហគមន៍។ សូរិយា បន្តថា នាងក៏ធ្លាប់ជាសិស្សដែលខ្វះលទ្ធភាពទិញសៀវភៅអាន ទើបមានគំនិតបង្កើតជាបណ្ណាល័យមួយនៅផ្ទះ ដើម្បីទាក់ទាញក្មេងៗ និងយុវជនក្នុងសហគមន៍មកអានសៀវភៅជុំគ្នា។

យុវតី ស៊ន់ សូរិយា និស្សិតអាហារូបករណ៍ឆ្នាំទី១ ជំនាញអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកផ្ដួចផ្ដើមគំនិតបង្កើត «បណ្ណាល័យផ្ទះខ្ញុំ»

ស្ថាបនិកបណ្ណាល័យផ្ទះខ្ញុំរូបនេះ បន្ថែមថា ការរៀបចំបណ្ណាល័យនៅផ្ទះនេះ នាងត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺនរៀលសម្រាប់ទិញធ្នើរដាក់សៀវភៅ ដែលជាថវិកាគាំទ្រមកពីក្រុមគ្រួសារ។ យុវតី ស៊ន់ សូរិយា បន្តថា នៅពេលរៀបចំបណ្ណាល័យរួចរាល់ ហើយមានក្មេងៗមកអានសៀវភៅ ឬខ្ចីសៀវភៅយកទៅអាននៅផ្ទះ នាងពិតជាសប្បាយចិត្តដែលបានរួមចំណែកជួយក្មេងៗ និងយុវជនឱ្យបានអានសៀវភៅ។

“បណ្ណាល័យផ្ទះខ្ញុំ” បានបង្កើតឡើងដំបូងកាលពីខែឧសភា ឆ្នាំ២០២៣ ដែល​គ្រានោះមានសៀវភៅប្រមាណ ៦ទៅ៧ក្បាល ហើយមានអ្នកអានប្រមាណ ៤ទៅ៥នាក់ប៉ុណ្ណោះ។ យុវតី ស៊ន់ សូរិយា លើកឡើងថា ការបើកបណ្ណាល័យនេះ នាងក៏ជួបការលំបាកខ្លះដែរ ដោយសារបារម្ភខ្លាចគ្មានអ្នកអាន គ្មានអ្នកជួយផ្គត់ផ្គង់សៀវភៅ ដោយសារតែនាងនៅរៀននៅឡើយ។ តែយ៉ាងណាបច្ចុប្បន្ន “បណ្ណាល័យផ្ទះខ្ញុំ” មានសៀវភៅចម្រុះជាង ៣០០ក្បាល តាមរយៈការជួយឧបត្ថម្ភពីសប្បុរសជន គ្រឹះស្ថានបោះពុម្ពសៀវភៅ និងអ្នកនិពន្ធជាដើម ហើយមានក្មេងៗ និងយុវជនមកអានសៀវភៅប្រមាណ៣០នាក់ ជារៀងរាល់សប្ដាហ៍ ដែលជាសិស្សចាប់ពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យ។

បណ្ណាល័យផ្ទះខ្ញុំ រៀបចំធ្វើនៅខាងក្រោមផ្ទះ មានធ្នើរដាក់សៀវភៅចម្រុះ ទាំងសៀវភៅសម្រាប់កុមារ និងយុវជន សៀវភៅអប់រំ សៀវភៅលើកទឹកចិត្ត សៀវភៅប្រលោមលោក សៀវភៅអប់រំគំនិតជាច្រើនទៀត។ កុមារ និងយុវជន តែងមកអានជុំគ្នានៅលើគ្រែខាងក្រោមផ្ទះ ខ្លះអង្គុយអានលើអង្រឹងប្រកបដោយបរិយាកាសរីករាយ។

បើទោះជាការបង្កើតបណ្ណាល័យនៅផ្ទះ ជួបការលំបាកក៏ សូរិយា នៅតែបន្តសកម្មភាពអំណានក្នុងសហគមន៍នេះ គឺដោយសារតែការស្រឡាញ់ការអាន និងចង់ឃើញកុមារ ក៏ដូចជាយុវជនក្នុងសហគមន៍ស្រឡាញ់ការអានដូចខ្លួនដែរ។ សូរិយា បន្តថា នាងចង់យកសកម្មភាពអំណាននេះ ដើម្បីបង្វែរសកម្មភាពយុវជនដែលចំណាយពេលវេលាលើអក្រង់ទូរស័ព្ទច្រើនឥតប្រយោជន៍ឱ្យត្រឡប់មកអានសៀវភៅជំនួសវិញ​ ទើបទទួលបានចំណេះដឹងល្អៗពីក្នុងសៀវភៅ។

យុវតីវ័យ១៧ឆ្នាំ រូបនេះ ចង់ឱ្យវិស័យអំណានកាន់តែមានការរីកចម្រើនបន្ថែមទៀត ពិសេសគឺចាប់ផ្ដើមពីក្មេងៗ ដែលត្រូវបណ្ដុះគំនិតតាំងពីក្មេងទៅដើម្បីមានទម្លាប់អានរហូតពួកគេធំឡើង។ នាងក៏សំណូមពរឱ្យសប្បុរសជនជួយឧបត្ថម្ភជាសៀវភៅ និងសម្ភារផ្សេងៗទៀត និងផ្ដាំផ្ញើដល់យុវជនចូលរួមអានសៀវភៅទាំងអស់គ្នា ដើម្បីបង្កើនចំណេះដឹង និងពុទ្ធិល្អៗឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

យុវជនសិស្ស ឡុង សុភា សិស្សថ្នាក់ទី១០នៃវិទ្យាល័យសម្តេចតេជោហ៊ុនសែនសម្ព័ន្ធភាព ខេត្តសៀមរាប និយាយថា រូបគេបានទៅអានសៀវភៅនៅ “បណ្ណាល័យផ្ទះខ្ញុំ” អស់រយៈពេលជិតមួយឆ្នាំមកហើយ។ សុភា យល់ថា “បណ្ណាល័យផ្ទះខ្ញុំ” អាចជួយបង្កើននូវចំណេះដឹងរបស់អ្នកអានក្នុងសហគមន៍បានច្រើន ជាក់ស្ដែងរូបគេ បានទទួលចំណេះដឹង គំនិតអប់រំល្អៗពីសៀវភៅ ដើម្បីយកមកអភិវឌ្ឍន៍ខ្លួន និងចែករំលែកទៅដល់មិត្តភក្តិ និងប្អូនជំនាន់ក្រោយ។

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគ​បញ្ហា​សង្គម និង​ជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគ​បញ្ហា​សង្គម និង​ជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍កោតសរសើរ យុវតី សូរិយា នូវទឹកចិត្តស្រឡាញ់ការអាន ស្រឡាញ់វិស័យអប់រំ និងចង់ឱ្យយុវជនខ្មែរចូលរួមអានសៀវភៅ។ លោកថា នេះជាគំរូយុវជនដ៏ល្អមួយដែលបានចូលរួមនៅក្នុងសកម្មភាពអប់រំ និងសហគមន៍ ព្រោះការអានដើរតួនាទីសំខាន់ណាស់ ទាំងកុមារ និងយុវជនខ្មែរ ក៏ចូលចិត្តអានសៀវភៅដែរឱ្យតែយើងបានផ្ដល់ឱកាសសម្រាប់ពួកគេអាន គឺជួយបង្កើនចំណេះដឹង បង្កើនចំណូលចិត្តអាន និងធ្វើឱ្យគេចេះចំណាយពេលមកអានសៀវភៅជៀសជាងទៅធ្វើអ្វីផ្សេងដែលមិនល្អ។

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ការបង្កើតបណ្ណាល័យនៅផ្ទះបែបនេះ គឺជាគំរូល្អមួយដែលយុវជនផ្សេងទៀតគួរតែគិតគូរលើចំណុចនេះ និងចូលរួមជាមួយគ្នា។​ លោកបណ្ឌិតក៏សំណូមពរដល់រាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសក្រសួងអប់រំ ចូលរួមលើកទឹកចិត្តយុវជនឱ្យបង្កើតបណ្ណាល័យតាមសហគមន៍ ឬភូមិដាច់ស្រយាលតាមទីជនបទបែបនេះឱ្យបានច្រើន ហើយបើយុវជនយើងបង្កើតបានហើយ សូមជួយតាមលទ្ធភាពជាក់ស្ដែង គឺគាំទ្រទាំងផ្នែកបច្ចេកទេស ផ្នែកស្មារតី និងធនធានថវិកា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *