ក្រុមហ៊ុន ជីប ម៉ុង ចុះអនុស្សរណៈយោគយល់ជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមអភិវឌ្ឍន៍សង្គម និងជំរុញធនធានជំនាន់ក្រោយ

បន្ថែមពីលើការចុះអនុស្សរណៈ នៃការយោគយល់ កាលពីឆ្នាំ ២០២៤ លើការឧបត្ថម្ភជាថវិកា ១.៤ លានដុល្លាររយៈពេល ៥ ឆ្នាំ ដល់សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត), នៅដើមឆ្នាំ២០២៥ នេះ ក្រុមហ៊ុន ជីប ម៉ុង បានចុះអនុស្សរណៈ នៃការយោគយល់ ដោយផ្តល់ឱកាសដល់សិស្ស-និស្សិត អាហារូបករណ៍ អ.ម.ត ប្រមាណចំនួន ១០០ នាក់ អាចទទួលបានឱកាសទៅទស្សនៈកិច្ចសិក្សា និងហ្វឹកហាត់ការងារទៅលើវិស័យពាក់ព័ន្ធនៅក្រុមហ៊ុនជីបម៉ុង។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា អនុស្សារណៈ នៃការយោគយល់នេះ គឺផ្ដោតទៅលើគោលដៅរួមចំណែកអភិវឌ្ឍន៍សង្គម ដែលស្របទៅតាមចក្ខុវិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ជីប ម៉ុង នឹងរៀបចំបង្កើតកម្មវិធីទទួលទស្សនកិច្ចសិក្សា និងកម្មសិក្សា ឬការហ្វឹកហាត់ការងារសម្រាប់និស្សិត ១ រយនាក់ក្នុង ១ ឆ្នាំលើវិស័យពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ជីប ម៉ុង សម្រាប់សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត។ លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង ក៏នឹងមានជាវគ្គបណ្ដុះបណ្ដាលខ្លីៗ សម្រាប់ជាប្រយោជន៍ដល់និស្សិត ដែលមានវាគ្មិន អ្នកជំនាញ គ្រូឧបទ្ទេស សម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធលើប្រធានបទពាក់ព័ន្ធ។

ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនធំបង្អស់មួយនៅកម្ពុជាដែលមានកេរ្តិ៍ឈ្មោះ និងគ្រឹះដ៏រឹងមាំជាង ៤០ឆ្នាំ វិនិយោគគ្របដណ្តប់វិស័យធំៗ រហូតបង្កើតបានពាណិជ្ជកម្ម ១៣ នៅក្នុងប្រទេសកម្ពុជា។ កន្លងមក ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងការផ្តល់ត្រឡប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមាន វិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។

ឯកឧត្ដម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត ) មានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្ដីសោមនស្សរីករាយដែល ក្រុមហ៊ុន ជីប ម៉ុង មើលឃើញពីសារៈសំខាន់ នៃការផ្ដល់ឱកាសហាត់ការងារដល់និស្សិតកម្ពុជា ជាពិសេស ដល់និស្សិតអាហារូបករណ៍របស់ អ.ម.ត ឱ្យមានឱកាសចូលហាត់ការនៅក្នុងក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនធំ និងមានស្តង់ដាដែលទទួលស្គាល់ដោយអន្តរជាតិ។ លើសពីនេះ ឯកឧត្ដម លើកទឹកចិត្តដល់យុវជន បន្តអភិវឌ្ឍជំនាញសម្រាប់ផ្សេងៗដែលខ្លួនឯងស្រលាញ់ឱ្យបានច្បាស់លាស់ ដើម្បីក្លាយជាយុវជនដែលប្រកបដោយសមត្ថភាព ជាមូលធនមនុស្ស និងមានសក្ដានុពលនៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល។

យុវតី ឆុំ លក្ខណា និស្សិតឆ្នាំទី២ ជំនាញរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យធនធានមនុស្ស និងជានិស្សិតអាហារូបករណ៍ អ.ម.ត បានសម្តែងក្តីរីករាយ ដោយថា ការចុះអនុស្សារណៈនេះ ពិតជាល្អ និងមានប្រយោជន៍សម្រាប់សិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត ទាំងអស់ដែលកំពុងរៀន និងមិនទាន់មានបទពិសោធន៍ការងារបន្ទាប់ពីការរៀនទ្រឹស្ដីនៅក្នុងសាលារៀន។ ជាពិសេស និស្សិត អ.ម.ត មានឱកាសខ្ពស់ក្នុងការហាត់ការងារ និងទទួលបានបទពិសោធន៍ការងារមុនបញ្ចប់ការសិក្សា និងអាចមានឱកាសធ្វើជាបុគ្គលិកពេញសិទ្ធនៅក្នុងក្រុមហ៊ុន ជីប ម៉ុង ផងដែរ។ សម្រាប់ លក្ខណា នឹងប្ដេជ្ញាចិត្តក្នុងការរៀនសូត្រឱ្យបានពូកែ និងត្រៀមខ្លួនចាប់ឱកាសហាត់ការងារនៅក្នុងក្រុមហ៊ុន ជីប ម៉ុង នៅពេលដែលឱកាសមកដល់។

ជាមួយគ្នានេះ យុវតី ស្រ៊ាង រដ្ឋា និស្សិតអាហារូបករណ៍ អ.ម.ត ដែលកំពុងសិក្សាជំនាញគណនី នៅសាកលវិទ្យាល័យធនធានមនុស្ស ក៏បានសម្តែងក្តីត្រេកអរ ដោយថា ឱកាសហាត់ការងារនៅក្នុងក្រុមហ៊ុន ជីប ម៉ុង ជាឱកាសដែលល្អសម្រាប់និស្សិត ជាពិសេសសម្រាប់ រូបនាងផ្ទាល់ដែលមិនទាន់មានការងារធ្វើ និងមិនទាន់មានបទពិសោធន៍ការងារ អាចសិក្សា និងស្វែងយល់ឱកាសការងារ បរិយាកាសការងារ ដែលជាជំនាញបន្ថែមលើសពីការរៀននៅក្នុងសាលាបានមួយកម្រិតទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *