សិស្សានុសិស្សចំនួន៣០រូប ទទួលបានជ័យលាភីប្រកួតគូរគំនូរស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជន

ភ្នំពេញ – សិស្សានុសិស្សចំនួន​៣០រូប មកពីបណ្តាសាលាក្នុងរាជធានី-ខេត្តចំនួន៣០រូប ទទួលបានជ័យលាភីពីការប្រកួតគូរគំនូរស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជន ដែលរៀបចំឡើងដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គគោលនយោបាយ និងយុទ្ធសាស្រ្តក្រសួងបរិស្ថាន ។

សូម​បញ្ជាក់ថា ការប្រកួតនេះមានបេក្ខជនជាសិស្សានុសិស្សចំនួន ៤៤៤រូបមកពីបណ្តាសាលាក្នុងរាជធានី-ខេត្ត ចំនួន១៣ ចូលរួម​ប្រកួត ដែលស្របតាមលក្ខណៈវិនិច្ឆ័យ និងបានដាក់ប្រកួតលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន ។ ក្នុងកម្មវិធីប្រកាសជ័យលាភីការប្រកួតគូរគំនូរនេះ ជ័យលាភីចំនួន២៥ រូបទទួលបានប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ចំណែកឯជ័យលាភីចំនួន៥រូបទៀត ទទួលបានប័ណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត។

ក្នុងឱកាសនោះ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលជានិច្ចជាកាលតែងតែសហការយ៉ាងល្អជាមួយក្រសួងអប់រំ យុវជននិងកីឡា ក្នុងការចូលរួមលើកកម្ពស់អំពីការអប់រំផ្សេងៗដែលទាក់ទងនឹងបរិស្ថាន ។ លោកជំទាវបានបន្តទៀតថា ក្នុងអំឡុងពេល៣ឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុពិតជាមានផលប៉ះពាល់ដល់ខេត្តនានា នៃប្រទេសកម្ពុជា ដូច្នេះដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការប្រែប្រួលអាកាសធាតុ ការជំរុញនិងផ្សព្វផ្សាយអប់រំ ទៅលើបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើតវីដេអូអប់រំខ្លីៗជាដើម គឺពិតជាសំខាន់។

ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ពិធីប្រកាសជ័យលាភីការប្រកួតគូរគំនូរស្តីពីការប្រែប្រួលអាកាសធាតុ ជាសកម្មភាពគាំទ្រទៅលើការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងជាសារមួយដ៏សំខាន់ ក្នុងការបំផុសស្មារតី និងការយល់ដឹងដល់សាធារណជន។ ឯកឧត្តម បានលើកឡើងអំពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ រួមមាន ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងនៃនីវូទឹកសមុទ្រ ដែលប៉ះពាល់ដល់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល។ ឯកឧត្តមក៏បានយកឱកាសនោះ អបអរសាទរដល់សិស្សានុសិស្សដែលទទួលជ័យលាភីទាំងអស់ផងដែរ។

គួរជម្រាបជូនថា ផ្ទាំងគំនូរដែលសិស្សានុសិស្សបានគូរបង្កប់នូវអត្ថន័យអប់រំ និងចំណេះដឹងដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលរួមមាន ការបំពុលបរិស្ថាន បំពុលខ្យល់ បំពុលទឹក និងបញ្ហាសំណល់រឹង ក៏ដូចជាការបំផ្លិចបំផ្លាញ ដុតព្រៃឈើ និងការបង្ហុយផ្សែងពីរោងចក្រ និងការប្រើប្រាស់រថយន្តជាដើម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។