ស្រុកបន្ទាយស្រីខេត្តសៀមរាប ក្លាយជាស្រុកអនាម័យស្អាតលើកកម្ពស់ការរស់នៅប្រជាជន

សៀមរាប – ស្រុកបន្ទាយស្រីក្នុងខេត្តសៀមរាប ជាស្រុកទី៣ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ ជាស្រុកបញ្ចប់ការបន្ទោ​បង់​ពាស​វាលពាសកាល (ODF) ។ ស្រុកមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះនេះ បានប្រកាសនៅថ្ងៃអង្គារ៍ ទី២១ ខែមីនា ឆ្នាំ២០២៣ ដោយមាន​អ្នកចូលរួមប្រមាណជាង ២០០នាក់ស្ថិតនៅក្នុងបរិវេណសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាផ្នែកមួយសំខាន់របស់រាជរដ្ឋាភិបាលក្នុងការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ។ ទឹកស្អាត និងអនាម័យជួយដល់សុខភាពប្រជាសហគមន៍ ព្រមទាំងសុខភាពកុមារ ពិសេសលើកកម្ពស់គុណភាពការអប់រំរបស់កុមារកម្ពុជា ។

ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ

“សកម្មភាពលើកកម្ពស់ទឹកស្អាត និងអនាម័យជនបទនេះ ឈានទៅសម្រេចទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ដោយកំណត់នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព​ ។”

លោក រិន ឡូត អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា ការសាងសង់បង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ គឺចូលរួមពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។ ស្រុកបន្ទាយស្រីមាន ០៦ឃុំ ស្មើ ៣៦ភូមិ មានប្រជាពលរដ្ឋសរុប ៥ម៉ឺនសែសិបបួននាក់ ស្មើនឹង ១ម៉ឺនមួយពាន់បីរយគ្រួសារ ហើយប្រជាពលរដ្ឋ ៩០% ជាកសិករធ្វើស្រែ និងមួយផ្នែកធ្វើការងារសិប្បកម្ម និងសេវាផ្សេងៗ ។

ផ្អែកតាមរបាយការណ៍របស់អង្គការដៃគូពាក់ព័ន្ធ និងការលើកឡើងរបស់ខេត្តសៀមរាប អំពីវឌ្ឍនភាពរបស់ខេត្ត អត្រាគ្រប់ដណ្តប់អនាម័យឡើងដល់ ៨៤,៥៣% ក្នុងនោះមាន ៣៥០ភូមិក្នុង ៣០ឃុំ នៃស្រុកចំនួន០៣ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ។

សូមជម្រាបថា ការងារលើកកម្ពស់អនាម័យរបស់រដ្ឋបាលស្រុកបន្ទាយស្រី បានសហការណ៍អនុវត្តការងារដោយមន្ទីរអភិវឌ្ឍន៍ជនបទ, អង្គការយូរីដូ, អង្គការបណ្តុះកុមារ, និងអង្គការភ្លែនអន្តរជាតិ ប្រចាំកម្ពុជា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...